抖阴社区

?????:???...???????????????????????????????????!!

Start from the beginning
                                    

      @ភូមិគ្រឹះអាយរូ

«ដេតឌីមកវិញហើយ!!>>ថេយ៉ុងងាកញញឹមដាក់រាងក្រាស់ពីចម្ងាយ ធ្វើសញ្ញាឲ្យកូនៗរត់ទៅទទួល ដើម្បីជាកម្លាំងចិត្តលោកប៉ាក្នុងការដោះស្រាយបញ្ហាក្នុងក្រុមហ៊ុនក្មេងទាំងពីរក៏រហ័សប្រដេញគ្នាទៅរកលោកប៉ាយ៉ាងលឿនសមដូចចិត្ត។

«មោះ ឲ្យដេតឌីសុំថើបឲ្យបាត់នឹកបន្ទិចមក!!»នាយក៏លើកកូនទាំងពីរមកពរម្ខាងម្នាក់ មុននឹងថើបថ្ពាល់ម្នាក់មួយខ្សឺតដើរសំដៅមករករាងតូចដែលកំពុងធ្វើនំជាមួយអ្នកបម្រើស្រីពីរបីនាក់ ។

«ធ្វើអីនឹង ក្លិនឈ្ងុយដល់ខាងក្រៅ!!»

«គឺធ្វើនំនឹងហើយ!!»

«ប្រពន្ធអ្នកណាអីក៏ពូកែម៉្លេះ?» អ្នកបម្រើសម្លឹងមុខគ្នាញញឹមខ្ចឹបមាត់ពេលលឺចាហ្វាយប្រុសរបស់ពួកនាងនិយាយបែបនេះ ចំណែកនាយតូចក៏ប្រែជាមុខក្រហមអៀននឹងនាយជាពន់ពេក។

«និយាយអីមិនចេះគិត!!»

«ក៏និយាយមែនតាស៎!!»

«បានហើយ មិនចេះខ្មាស់គេទេឬ?»ថេយ៉ុងរហ័សងាកសម្លក់អាតីតស្វាមីឲ្យឈប់និយាយពីរឿងនេះ ណាមួយគេអៀនឡើងរឹងខ្លួនទៅហើយ សំខាន់អ្នកបម្រើនៅក្បែរនេះទៀតនាយគិតចង់ញ៉ោះខ្លួនឲ្យអៀនស្លាប់ឬ?

«ពួកឯងហាមស្តាប់!!»

«ចាសអ្នកប្រុស!!» គ្រាន់តែចាហ្វាយប្រុសបញ្ជាភ្លាម អ្នកបម្រើក៏ឆ្លើយព្រមគ្នាភ្លាម ថេយ៉ុងទាល់តម្រិះតែម្តងមិនដឹងនិយាយយ៉ាងម៉េចជាមួយនឹងនាយ។

«ប៉ុណ្ណឹងបានទេ?»

«ឈប់និយាយជាមួយលោកហើយ!!»រាងតូចងាកមុខចេញលែងសម្លឹង នាយដឹងថាគេខឹងទើបលែងនិយាយញ៉ោះទៀត អាប់ប៉ាម្នាក់នេះងរម្តងៗមិនងាយលួងនោះទេ ម្ល៉ោះហើយញ៉ោះក៏ត្រូវមានដែនកំណត់ដែរ។

«អាប់ប៉ាអៀនហើយ!!»

«ថេហ្យុន ថេជុងកុំថាឲ្យអាប់ប៉ាកូនបែបនេះតិចអាប់ប៉ាកូនងរ!!» កូនមធ្យម ងំប៉ាតែម្តង ឃើឃគេខឹងហើយនៅមកឆ្លៀតញ៉ោះពីលើថែមទៀត!។

«ឆឹស...កុំសង្ឃឹមថាខ្ញុំទៅវិញជាមួយលោកឲ្យសោះ!!» រាងតូចនិយាយទាំងទឹកមុខប្រាកដប្រជា ជុងហ្គុកប្រញាប់ដាក់កូនចុះរត់ចូលមកលួងគេភ្លាម ...

???????????????????????(THE END??)Where stories live. Discover now