抖阴社区

?????:???...???????????????????????????????????!!

Start from the beginning
                                    

«អុអូ...ឈប់ខឹងទៅបងសុំទោសណា៎!!»

«កុំមកលួង!!»រាងតូចធ្វើចរិកកូនក្មេង ឱបដៃងាកមុខចេញពីនាយ ធ្វើឲ្យអ្នកបម្រើក្បែរនោះញញឹមបិទមាត់មិនជិតតែម្តង។

« អញ្ចឹងចង់ឲ្យបងធ្វើបែបណា?»ថេយ៉ុងញញឹមលាក់គំនួចពេលលឺនាយនិយាយប្រយោគមួយនេះ គេសម្លឹងមុខនាយចំៗព្រមទាំងហាស្តី...

« បើពូកែមែនយប់នេះចូលផ្ទះបាយធ្វើម្ហូបទៅ!!»

«បងជាប្រធានក្រុមហ៊ុនមួយទាំងមូលឲ្យចូលចង្ក្រានបានយ៉ាងម៉េច?»ជុងហ្គុកធ្វើភ្នែកស្លឺ ចង្អុលមុខខ្លួនឯងសឹងមិនជឿថារាងតូចចង់ធ្វើបាបនាយដល់ថ្នាក់នេះ សំខាន់គ្មានចេះធ្វើម្ហូបអីមួយមុខ ចៀនពងក៏ខ្លោច ដាំបាយក៏ឆៅ ហើយថ្ងៃនេះចង់ឲ្យនាយធ្វើម្ហូបផ្ទះប៉ាម៉ាក់ក្មេកទៀត ចង់បំបាក់មុខនាយប្រាកដណាស់។(ក្នុងរឿងក្រៅរឿងប្រុសគុកចេះមួយចប់ចា😞)

« បើមិនធ្វើក៏អត់ទៅ គ្មានអ្នកណាបង្ខំទេ!!»

«ធ្វើតាស៎!!»នាយក្រាស់ព្រមទាំងមុខជូរ ទោះមិនចេះក៏ត្រូវស្របតាមបំណងប្រពន្ធៗចង់បានបែបនេះទៅហើយប្តីមិនអាចប្រឆាំងបានទេ។

      យប់នេះក្នុងចង្ក្រានបាយមម៉ាញឹកយ៉ាងចម្លែក ព្រោះមានចុងភៅថ្មីបញ្ចេញស្នាដៃម្តង រាងកាយមាំស្ថិតក្នុងឈុតអៀមចងជុំវិញចង្កេះ មានកាន់វែកឆាមួយជាប់នឹងដៃ ដើរទៅដើរមកមិនចំជាចុងភៅសោះ ផ្ទៃមុខសរលោងជំនួសដោយធ្យូងខ្មៅប្រលាក់ដូចឆ្មារអោង ថេយ៉ុងឈរច្រត់ចង្កេះសម្លឹងនាយពីចម្ងាយទាំងទឹកមុខសើចកក្អឹក វិនាទីបន្ទាប់ទើបចូលទៅជិតដើម្បីជួយសម្រាលបន្ទុកខ្លះព្រោះមើលទៅដូចជាវេទនាពេក។

«អោយមោណេះ ទុកឲ្យខ្ញុំជាអ្នកធ្វើ!!»ថេយ៉ុងចូលមកដណ្តើមវែកឆាពីដៃនាយមកកាន់ជាប់ដៃបំណងធ្វើជំនួស ចំណែកជុងហ្គុកក៏រហ័សទៅឈរម្ខាងសម្លឹងមុខតូចម៉ក់ៗដូចក្មេងអាយុ៥ឆ្នាំ។

«ចាំបងជួយចិតបន្លែឲ្យអូន!!» ដោយឃើញថាខ្លួនឯងអត់ប្រយោជន៍ពេកទើបចូលខ្លួនជួយចិតបន្លែវិញ រាងតូចមិនតបងក់ក្បាលតែម្យ៉ាងព្រោះគេរវល់ឆាម្ហូបនៅចង្ក្រានមិនបានចាប់អារម្មណ៍ក្រលេកមើលនាយឡើយ ជុងហ្គុកទាញការ៉ុតមួយមើមយកមកកាប់ប៉័ងៗវិនាទីបន្ទាប់ក៏ចិញ្ច្រាំម៉ត់ឈឹងដូចមើមខ្ទឹម នាយតូចក្រលេកមកឃើញតែហួសពេលទៅហើយ..

«ម៉េចក៏លោកចិញ្ច្រាំម៉ត់ឈឹងបែបនេះ?»

«ក្រែងស្ងោរស៊ុបគេធ្វើបែបនេះហេស៎?»

«ម៉ត់ឈឹងបែបនេះស្ងោរស៊ុបយ៉ាងម៉េចកើត!! »

«រូបរាងមិនសំខាន់ សំខាន់រសជាតិ!!»រាងតូចគាំងតបលែងចេញ នាយនិយាយយ៉ាងសមគ្មានទាស់ បន្ទោសនាយមិនបានទេមកពីគេខ្លួនឯងបណ្តោយ ថេយ៉ុងសម្លឹងការ៉ុតម៉ត់ឈឹងមួយសន្ទុះទើបចាត់ការស្លរតាមដំណើរ ធ្វើម៉េចបើការ៉ុតមានតែប៉ុណ្ណឹង បើចេញទៅទិញថែមទៀតចំណាយពេលយូរខកពេលញ៉ាំអាហារមិនខាន។

    ប៉ុន្មានម៉ោងក្រោយមកអាហារទាំងអស់ឆ្អិនរួចរាល់ មានទាំងអាហារគោកនិងអាហារទឹក រាងតូចនៅតែតាមចិត្តនាយដដែល គេដឹងថានាយចូលចិត្តម្ហូបចៀនឆា ទើបគេធ្វើពីរបីមុខសម្រាប់នាយដែរ ទោះយ៉ាងណាក៏មិនដាច់ចិត្ត ប្រពន្ធនៅតែជាប្រពន្ធ ប្តីខូចយ៉ាងណាក៏ប្រពន្ធមិនដាច់ចិត្តចោលប្តីដែរ ។ 

    ថេយ៉ុងរៀបចំតុអាហារឲ្យរៀបរយ ចំណែកជុងហ្គុកទៅហៅប៉ាម៉ាក់ក្មេកនិងកូនៗមកស្រស់ស្រូបអាហារ វិនាទីបន្ទាប់គ្រប់គ្នាក៏ចុះមកចូលអង្គុយតាមតុរៀងខ្លួន ចំណែកលោកអាយរូញញឹមបិទមាត់មិនជិតព្រោះគាត់លឺថាអាហារមួយពេលនេះកូនប្រសាររបស់គាត់ជាអ្នកធ្វើ តែស្នាមញញឹមក៏ប្រែពេលគាត់ចាប់ស្លាបព្រាដួសស៊ុបនៅចានក្បែរនោះ...

«អ្នកណាចិតការ៉ុត?»

«លោកប៉ាក្មេក គឺថា...អឺ...នេះជារូបមន្តថ្មីណាបាទ!! ញ៉ាំហើយធានាថារលាយក្នុងមាត់តែម្តង!!»

«រលាយក្បាលឯងស្អី!!»

       សូមរងចាំភាគបន្ត__

Good night all love អានរួចខមិនសាច់រឿងផង

???????????????????????(THE END??)Where stories live. Discover now