抖阴社区

?????:?????????????????????????????!!?

Start from the beginning
                                    

«ផ្ញើសារ? ផ្ញើសារអីម៉េចក៏ខ្ញុំមិនចាំ?»រាងតូចយកដៃញីក្បាលបន្ទិច មិនយល់ថាដេយ៉ុនកំពុងនិយាយអី គេចាំត្រឹមពេលដែលដើរចេញពីបន្ទប់ទឹកបានពាក់កណ្តាលផ្លូវស្រាប់តែងងឹតមុខឈឹងតែម្តង ក្រៅពីនេះទៀតគេមិនចាំសោះឡើយ។

«បានហើយ មិនចាំក៏មិនអីដែរ ពេលនេះយើងត្រូវចេញពីទីនេះសិន!!»

«អឺម...»ដេយ៉ុនគ្រាកាយតូចចុះមកដល់ខាងក្រោមស្រាប់តែវ៉ាក់អឺនឹងវត្តមាននាយក្រាស់ឈរចាំជាស្រេចជាមួយនឹងទឹកមុខមាំខឹងក្រោធគ្មានដែនកំណត់  កាយតូចដែលទន់ខ្សោយព្រោះសារធាតុថ្នាំងងុយគេងមិនទាន់អស់ជាតិ បើកភ្នែកមិនរួចតែក៏អាចដៅបានខ្លះថាស្រដៀងជុងហ្គុករេនដូអតីតស្វាមីរបស់ខ្លួន។

«ដល់ថ្នាក់ទន់ជង្គង់ផងហេស៎?»

« លោកកុំយល់ច្រឡំ ខ្ញុំនិងគេមិនបានធ្វើអីខុសឆ្គងនោះទេ!!»ដេយ៉ុនរហ័សបកស្រាយព្រោះទឹកមុខនាយក្រាស់ដូចជាមិនស្រួល តែការបកស្រាយមួយនេះគ្មានប្រយោជន៍នោះទេ បើនាហមិនបានឃើញរូបថតមួយសន្លឹកនោះ នាយអាចល្ងង់ជឿបានខ្លះ តែពេលនេះនាយមិនជឿសោះឡើយ មនុស្សប្រុសពីរនាក់ចេញពីសណ្ឋាគារក្នុងសភាពយ៉ាប់យ៉ឺន ប្រាប់នាយថាមិនបានធ្វើអី នាយមិនជឿទាល់តែសោះ។
ជុងហ្គុកក្តាប់ដៃណែន សម្លឹងរាងកាយទន់ល្អូកដែលស្ទើរតែឈរលែងនឹង មុននឹងចូលមកកន្ត្រាក់រាងកាយតូចចេញពីដេយ៉ុនទាំងកម្រោល...

« មោនេះ...!»

«លោកថ្មមដៃបន្ទិចបានទេ គេកំពុងមិនស្រួលខ្លួន!!»

« មិនស្រួលខ្លួនឬមាយាឲ្យប្រាកដ?»

«លោក!!»

«យើងប្រាប់ឯងជាលើកចុងក្រោយ បើឯងហ៊ានតែបង្ហាញមុខឲ្យយើងឃើញម្តងទៀត យើងមិនទុកឯងទៀតនោះទេ!!»ជុងហ្គុករុញរាងតូចទៅក្នុងឡានរួចងាកមកគម្រាមដេយ៉ុនពីរបីម៉ាត់មុននឹងបើកឡានចេញទៅទុកឲ្យដេយ៉ុមឈរត្រម៉ង់ត្រមោចម្នាក់ឯង។

    @ក្នុងឡាន

«ក្តៅណាស់!!» រាងតូចចាប់ផ្តើមរសាប់រសល់នៅមិនសុខព្រោះក្នុងខ្លួនចាប់ផ្តើមឡើងកំដៅបន្ទិចម្តងៗរហូតគេត្រូវបង្ខំចិត្តដោះលេវអាវចេញបន្ទិចម្តងៗ។

???????????????????????(THE END??)Where stories live. Discover now