抖阴社区

?????:?????????????

Start from the beginning
                                    

«ខ្ញុំដឹងហើយ!!» ដុកទ័រចាកចេញជុងហ្គុកក៏រហ័សចូលទៅខាងក្នុង នាយឈរគាំងពេលឃើញរាងកាយស្លេករបស់រាងតូចគេងស្ងៀមៗមិនកម្រើក កដៃគេមានរុំបង់របួស ច្រមុះក៏ដាក់អុកស៊ីសែនជំនួយខ្យល់ដង្ហើមផងដែរ នាយក្រាស់ទន់ជង្គង់ភ្លាម នាយស្រវ៉ាមកចាប់ដៃស្រលូនមកថើបខ្សឺតៗទឹកភ្នែកក៏ស្រក់ចុះសារជាថ្មី...

«យើងសុំទោស...យើងជាអ្នកខុស ឯងចង់ជេរចង់ស្តី វាយយើងតាមចិត្ត តែសុំកុំគេងស្ងៀមបែបនេះអី យើងធ្វើចិត្តមិនបានទេ!!»

«អ្នកប្រុសតូចផុតគ្រោះថ្នាក់ហើយ ចៅហ្វាយកុំបន្ទោសខ្លួនឯងអី!!>>ហ្យុនជីនដើរតាមក្រោយចូលមកលួងលោមចៅហ្វាយកុំឲ្យបន្ទោសខ្លួនឯង ជាក់ស្តែងនាយក៏ត្រូវរបួសមិនតិចដែរ ...

«សួស្តីលោក ពួកយើងមកដូរបន្ទប់ឲ្យអ្នកជំងឺ!!»ជុងហ្គុករហ័សក្រោកឈរជូតទឹកភ្នែកមិនចង់ឲ្យអ្នកផ្សេងឃើញ ពេលលឺសម្លេងគិលានុបដ្ឋាយិកាម្នាក់និយាយយ៉ាងគួរសម...

«ប្រពន្ធលោកស្រស់ស្អាតណាស់!!»

«អរគុណ!!»រាងក្រាស់ញញឹមតបទៅគិលានុបដ្ឋាយិកាពេលនាងពោលសរសើរពីសម្រស់របស់ថេយ៉ុង កាលពីមុនគេស្អាតជាងនេះទៅទៀត ពេលនេះមុខមាត់គេប្រែជាស្លេកតែក៏នៅស្អាតសម្រាប់នាយ.គ្មានស្រីណាអាចស្មើប្រពន្ធរបស់នាយបានឡើយ...

«អរមែនហើយ សូមលោកទៅបង់ថ្លៃពេទ្យផង!!»

«អឺម...»រាងក្រាស់រហ័សចេញទៅបង់ថ្លៃពេទ្យ ចំណែករាងកាយថេយ៉ុងត្រូវគិលានុបដ្ឋាយិកាផ្លាស់ប្តូរបន្ទប់ទៅបន្ទប់ធម្មតាវិញដែលមានហ្យុនជីនតាមការពារមើលខុសត្រូវជានិច្ច...

«ថេយ៉ុងនៅឯណា?»នាយក្រាស់ត្រឡប់មកពីបង់ថ្លៃពេទ្យវិញឃើញចំណិតឈរនៅមុខបន្ទប់ធម្មតាមួយដែលខាងក្នុងពេញទៅដោយអ្នកជំងឺគ្រប់ជាន់ថ្នាក់...

«អ្នកប្រុសនៅខាងក្នុង!!»

«អាចង្រៃ ហេតុអីក៏ឲ្យគេនៅបន្ទប់ធម្មតា?»ជុងហ្គុកស្ទុះមកក្របួចកអាវចំណិតជាប់ ចំណែកហ្យុនជីបក៏សម្ងំស្ងៀមព្រោះនាយខុសពិតមែន ដែលធ្វើការមិនបានល្អ សមតែទទួលទោសពិតៗ តែអ្នកគ្រូពេទ្យក្បែរនោះក៏ចូលមកឃាត់ព្រោះទីនេះជាមន្ទីរពេទ្យមិនអាចឈ្លោះគ្នារំខានអ្នកជំងឺបានឡើយ។

???????????????????????(THE END??)Where stories live. Discover now