«ឃើញទេ ប្រាប់ឲ្យនៅស្ងៀមមិនស្តាប់!!»ថេយ៉ុងរើបម្រាស់ចង់អង្គុយធម្មតាវិញ ភ្លាមៗស្រាប់តែរថយន្តធ្លាក់ជង្ហុកម្តងទៀត នាយក្រាស់ញញឹមសមចិត្ត ឱបរឹតរាងកាយតូចកាន់តែខ្លាំង ចំណែកក៏ចេះតែបើកទៅមុខ ពេលលឺចៅហ្វាយតូចចង់អង្គុយធម្មតានាយក៏កាច់ចង្កូតឲ្យធ្លាក់ជង្ហុក លុះត្រាតែគេស្ងៀមលែងមាត់ទើបនាយបើកធម្មតាវិញ ថេយ៉ុងសង្ស័យដែរតែគេមិននិយាយអីព្រោះចៅហ្វាយនិងកូនចៅនាយត្រូវរ៉ូវគ្នាណាស់គេធ្វើអីមិនបានទេមានតែទ្រាំនឹងឯង ....
@២ម៉ោងក្រោយមក
«ថេដល់ផ្ទះហើយ!!»ជុងហ្គុកងាកមកប្រាប់រាងតូចជាប់ទ្រូង តែគេមិនតបព្រោះគេងលក់បាត់ទៅហើយ នាយញញឹមបន្ទិចទើបបីគេចុះពីឡានសំដៅបន្ទប់គេងធំដែលនៅជាន់ខាងលើ ទៅដល់ក៏ដាក់គេឲ្យគេងស្រួលបួល ដណ្តប់ភួយបន្ទិចមុននឹងឱនថើបថ្ងាស់គេមួយខ្សឺតទើបដើរចុះមកខាងក្រោមវិញ....
«ទីបំផុតចៅហ្វាយត្រឡប់មកវិញហើយ!!» ហ្យុនហូដើរមកគំនាបចៅហ្វាយបន្ទិចបម្រុងប្រាប់ពីស្ថានភាពរបស់ស្រីស្រស់ តែភ្លាមៗនាងក៏ចេញមកមិនដឹងថាមកពីណា រត់មកឱបរាងក្រាស់ពីក្រោយយ៉ាងស្និទ្ធស្នាល...
«បងជុង ទីបំផុតបងមកវិញហើយ អូននឹកបងណាស់!!»
«វ៉ុនយ៉ុងលែងយើងសិនទៅ!!»
«ហេតុអីទៅ អូនកំពុងពរពោះឲ្យបងណា៎ ឬក៏បងស្អប់អូននិងកូនហើយ?»វ៉ុនយ៉ុងពោលទាំងទឹកមុខស្រពោន នាយក្រាស់ទ្រាំមិនបានទើបអូសដៃនាងមកនិយាយនៅខាងក្រៅខ្លាចថារាងតូចភ្ញាក់ហើយក៏ស្តាប់លឺ...
«បងជុងបងនាំអូនទៅណា? អូនកំពុងមានផ្ទៃពោះណា៎!!»
«យើងព្រមាននាង បើនាងហ៊ានតែឲ្យថេយ៉ុងដឹងពីរឿងនេះ នាងនិងយើងដឹងគ្នាមិនខាន!!»ជុងហ្គុកចាប់ស្មារស្រីល្អទាំងសងខាង ព្រមានដោយសម្តីធ្ងន់ៗ បើហ៊ានតែប្រឆាំងបញ្ជាច្បាស់មិនរួចខ្លួន នាយដឹងថានាងមានកូនរបស់នាយ តែនាយមិនត្រេកអរ គ្មានអារម្មណ៍សប្បាយ បើនេះជាកូនរបស់រាងតូចវិញនាយច្បាស់ជាត្រេកអរជប់លៀង៣យប់៣ថ្ងៃជាមិនខាន ....
«ហេតុអីក៏បងនិយាយបែបនេះ? យប់នោះបងជាអ្នកបង្ខំអូន ហើយពេលនេះចង់ព្រងើយកន្តើយដាក់អូននិងកូនមែនទេ?»

?????:????????? ???????????????????? ??????????????????????????????????!!
Start from the beginning