«កុំបារម្ភ កូននាងយើងធានាចិញ្ចឹម តែនាងយើងគ្មានថ្ងៃលើកធ្វើប្រពន្ធឡើយ!!» ថារួចនាយក៏ដើរចេញបាត់ ទុកឲ្យនាងក្រមុំឈរក្តាប់ដៃខឹងនាយជាពន់ពេក នាងខំណាស់ទម្រាំមកដល់ថ្ងៃនេះ ខំយកកូនមកចងជើងនាយ តែបែរជាគ្មានប្រយោជន៍ទៅវិញ...
« អា៎យ.... បងនឹងស្តាយក្រោយចំពោះអ្វីដែលបងបានធ្វើដាក់អូន!!»ស្រីសស់ស្រែកក្នុងចិត្ត កែវភ្នែកឡើងក្រហមដូចជាមនុស្សចងគំនុំ នាងស្បថ មនុស្សដែលនាងស្រលាញ់ បើនាងមិនបាន អ្នកផ្សេងក៏មិនបានដែរ...
SKIP(ទឺតៗ...លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេ...!!)
«ម៉េចក៏ទាក់ទងមិនបាន ឬមួយក៏នាងមានរឿងអី?» ដេយ៉ុនអង្គុយម្នាក់ឯងក្នុងខន់ដូដែលនាយស្នាក់ ក្នុងដៃមានកាន់ទូរស័ព្ទខលទៅមនុស្សម្នាក់មិនឈប់ តែទោះជាយ៉ាងណានាយមិនអាចទាក់ទងបាន ... ដេយ៉ុនចាប់ផ្តើមបារម្ភ នេះគេខានជួបនាង៣ថ្ងៃហើយ ដំណឹងបន្ទិចក៏គ្មាន វីឆាតក៏មិនចូល ខលក៏មិនចូល ឬមួយនាងមានបញ្ហាអីកើតឡើង? ស្ទេវិនកាន់តែបារម្ភ គេនឹកឃើញថ្ងៃដែលគេដេញនាងចេញដូចឆ្កែឆ្មា កាលនោះគេពិតជាគ្មានបំណងនោះទេ គេធ្វើព្រោះអារម្មណ៍មួយឆាវ ពេលនេះគេដឹងខុស តែគ្រប់យ៉ាងដល់តំណាក់កាលនេះទៅហើយ តើឲ្យគេទៅរកនាងនៅកន្លែងណា បើទីនេះគេមិនដែលស្គាល់ផង....
«មែនហើយ ថេយ៉ុងប្រហែលជាដឹងថានាងនៅឯណា!!» គិតរួចនាយក៏រហ័សខលទៅរាងតូចតែម្តង ពេលនេះបារម្ភបំផុត សង្ឃឹមថារាងតូចដឹងថានាងទីណាទៅចុះ...
«អាឡូថេយ៉ុង សានជីនៅជាមួយឯងមែនទេ?»
«(ក្រែងនាងនៅជាមួយលោកហេស៎?)»
«សានជីបាត់ខ្លួនហើយ ថ្ងៃនោះគឺជាកំហុសខ្ញុំ ខ្ញុំបានដេញនាង!!» ដេយ៉ុនទម្លាក់សម្លេងបន្ទិចដោយការដឹងខុស នាយខុសដែលបណ្តោយឲ្យនាងចាកចេញទៅ បើនាងកើតរឿងអីទៅ នាយនឹងមានវិប្បដិសារីអស់មួយជីវិត...
«(សានជីមិនបានមករកខ្ញុំទេ តែខ្ញុំស្គាល់កន្លែងមួយដែលនាងតែងតែទៅពេលពិបាកចិត្ត...)»
«កន្លែងណា?»
«(គឺព្រះវិហារ នាងធ្លាប់ប្រាប់ខ្ញុំថា ថ្ងៃណាមួយនាងនឹងបួស!!)»
«ថាម៉េច? សានជីចង់បួសមែនទេ នាងចង់បួសចោលខ្ញុំឬ?»
«(មែនហើយ នេះនាងបាត់ទៅប៉ុន្មានថ្ងៃហើយ?)»
«គឺ៣ថ្ងៃហើយ!!»
«(អូហូ ចេះធម៌អស់ហើយអញ្ចឹង!!)»
«បានហើយ ខ្ញុំប្រញាប់តាមនាងមកវិញ!! »ដេយ៉ុនចុចបិទយ៉ាងប្រញាប់ នាយមិនអាចឲ្យសានជីបួសបាននោះទេ នាយត្រូវតែតាមនាងមកវិញឲ្យបាន តែនាយមិនដឹងថានាងនៅព្រះវិហារមួយណាទេ ព្រោះនៅប្រទេសកូរ៉េមានព្រះវិហាររាប់រយ តែយ៉ាងណាក៏នាយបានតម្រុយខ្លះដែរ។(មិនដឹងថាមានច្រើនអត់😌)
@ព្រះវិហារ យេស៊ូគ្រឹស្ដ
រាងតូចក្នុងឈុតពណ៌សត្រឹមកំផួនជើង កំពុងបោសសម្អាតទីធ្លាក្នុងព្រះវិហារយ៉ាងញាប់ដៃញាប់ជើង នាងមកស្នាក់អាស្រ័យនៅទីនេះមួយរយៈហើយ បំណងគឺរកកន្លែងស្ងប់ដើម្បីឲ្យផ្លូវចិត្តរឹងមាំឈប់គិតរឿងមិនល្អនាំឲ្យចាស់ទៅតាមនឹងដែរ ហើយអ្វីដែលសំខាន់បំផុតនោះគឺនាងចង់បួស ។
នាងបោសសុខៗមនុស្សស្រីម្នាក់ដែលជាគ្រូបង្រៀនហើយក៏ជាអ្នកបួសផងដែរបានដើរមករកនាងព្រមទាំងមានកាន់សម្លៀកបំពាក់អ្នកបួសមួយឈុតផង....«អារុណសួស្តីបងស្រីហ្វាសៃ...» សានជីឱនគំនាបតាមទម្លាប់អ្នកនៅទីនេះ គ្រប់គ្នាដែលមានអាយុបងនាងបន្ទិចនាងក៏ហៅបងស្រី ចំណែកម្ចាស់ធំនៅទីនេះគ្រប់គ្នាហៅអ្នកម៉ែៗ...
«សម្រេចចិត្តច្បាស់ហើយមែនទេថានឹងបួស?»
«ចាស ខ្ញុំចង់ដើរតាមគន្លងធម៌ម្តង ព្រោះជីវិតជាមនុស្សសាមញ្ញនេះពិបាករស់នៅណាស់!!»
«បើអញ្ចឹងឆាប់មកតាមខ្ញុំមក យើងទៅជួបអ្នកម៉ែទាំងអស់គ្នា!!»ហ្វាសៃញញឹម នាំមុខសានជីទៅកាន់សាលព្រះវិហារដើម្បីធ្វើពិធីបួសធ្វើជាដូនជី ពោលគឺមិនយកប្តី មិនខ្វាយខ្វល់នឹងស្នេហា គ្មានការឈឺចាប់ ដឹងត្រឹមរៀនធម៌តែប៉ុណ្ណោះ។
_________________អេតមីនមិនបានផុសរាល់ថ្ងៃទេណា មកកន្លែងថ្មីរវល់ធ្វើការណាស់សង្ឃឹមថាអ្នកអាននឹងយល់😊

?????:????????? ???????????????????? ??????????????????????????????????!!
Start from the beginning