抖阴社区

?????:????????????????????!!

Start from the beginning
                                    

«ចាស...» សានជីលើកដៃសំពះ បិទភ្នែកត្រៀមទទួលជីវិតថ្មីក្នុងនាមជាដូនជី ....

«ឈប់ភ្លាម....!!» គ្រប់គ្នារហ័សងាកទៅមើលប្រភពសម្លេង សានជីបើកភ្នែកធំៗពេលឃើញថាជាដេយ៉ុន នាយរត់មកទាំងដង្ហើមចង្រឹតស្ទើរដាច់ខ្យល់ នេះកុំតែមានក្មេងម្នាក់ប្រាប់នាយថានាងនៅទីនេះទេ កុំអីនាងបួសចោលនាយបាត់ទៅហើយ....

«អ្នកណាគេ?» អ្នកម៉ែងាកសួរសានជីដែលគាំងធ្វើអីមិនចេញ នាងភ្ញាក់ព្រើតទើបងាកប្រាប់អ្នកម៉ែវិញតាមដំណើររឿង...

«ជាមិត្តតែប៉ុណ្ណោ!!កុំខ្វល់អីអ្នកម៉ែ បួសតទៀតទៅ!!»

«ម៉េចក៏នាងនិយាយបែបនេះ នាងបានខ្លួនខ្ញុំហើយចង់ដោះដៃចោល រត់មកបួសបែបនេះឬ?»

«លោកកុំចេះតែនិយាយ ខ្ញុំទៅបានខ្លួនលោកតាំងពីពេលណា?» សានជីស្ទុះក្រោកតវ៉ា សុខៗមកចោទនាងបែបនេះ នាងមិនព្រមទេ ចំណែកអ្នកម៉ែនិងហ្វាសៃឈរសើច ព្រោះដូចពួកគាត់គិតពិតមែន នេះបើនាយហ៊ានតែនៅយូរជាងនេះ ក្មេងស្រីម្នាក់នេះច្បាស់ក្លាយជាដូនជីមិនខាន...

«ប្រពន្ធសម្លាញ់ បងខុសហើយ ទៅវិញជាមួយបងវិញណា៎!!»ដេយ៉ុនរហ័សចូលមកចាប់ដៃសានជីលួងលោមធ្វើដូចប្តីនាងអញ្ចឹង ធ្វើឲ្យនាងសែនខ្នាញ់ នេះកុំតែនៅព្រះវិហារទេ បើនៅកន្លែងផ្សេងវិញនាងវាយនាយស្លាប់ជាមិនខាន...

«អ្នកណាប្រពន្ធលោក ឆាប់លែងដៃខ្ញុំភ្លាម!!»

«ស្វាមីមកទទួលហើយ ពួកយើងអស់ភារកិច្ចសុំទៅមុនហើយ!!»

«អ្នកម៉ែ បងស្រីហ្វាសៃគេមិនមែនជាស្វាមីខ្ញុំទេ កុំជឿគេអី!!» សានជីរហ័សបកស្រាយ តែដេយ៉ុនមិនលែងនាងសោះចាប់ដៃនាងហើយនៅមកឱបក្រសោបនាងទៀត ចំណែកហ្វាសៃនិងអ្នកម៉ែក៏ដើរចេញទៅទុកឲ្យពួកគេនិយាយគ្នាតែពីរនាក់....

«ទៅវិញ!!»នាយចាប់សានជីដាក់លើស្មារដើរសំដៅរថយន្ត ទោះបីនាងក្រមុំរើយ៉ាងណាក៏នាយមិនដាក់ រកនាងទម្រាំឃើញឲ្យលែងស្រួលៗមិនបានឡើយ...

«លែងខ្ញុំ លោកយកខ្ញុំទៅណា?»

«ទៅផ្ទះវិញ!!»ដេយ៉ុនទម្លាក់រាងកាយតូចទៅក្នុងឡានមួយទំហឹង ខឹងដែលនាងហ៊ានរត់មកបួសចោលនាយនេះបើនាយមកមិនទាន់ច្បាស់ក្លាយជាដូនជីមិនខាន នឹកឃើញពេលណាក្តៅចិត្តពេលនោះ....

???????????????????????(THE END??)Where stories live. Discover now