抖阴社区

                                    

«កូនឯងគេងមមើលខ្លួនឯងកុំបន្ទោសដេតឌី !!»

«ដេតឌីកុហក ថេហ្យុនតាំងពីដើមឡើយមិនដែលគេងមមើលទេ!!»

«ប្រាកដទេ? អេ យប់មិញដេតឌីដូចជាឃើញអ្នកណាគេគេងហៀរទឹកមាត់ថែមទៀតផង!!»

«ដេតឌីឈប់ភ្លាម ថេហ្យុនមិនបានគេងហៀរទឹកមាត់ទេ !!» លឺបែបនេះភ្លាម អាល្អិតរហ័សប្រកែកតែម្តង គេថែមទាំងចង់យំថែមទៀត ចំណែកនាយក្រាស់សើចកក្អឹកពេលបានញ៉ោះកូន ... ថេយ៉ុងនៅខាងក្រៅលឺសម្លេងលាន់រំពងប៉ាកូនឈ្លោះគ្នា គេគ្រវីក្បាលហួសចិត្តបន្ទិចទើបស្រែកឃាត់ពីខាងក្រៅ បើបណ្តោយយូរជាងនេះមានយំម្ខាងៗឥឡូវហើយ....

«បងឈប់ញ៉ោះកូនបានទេ ព្រឹកមិនទាន់ឈ្លោះគ្នារំពងព្រៃមិនចេះខ្មាស់សត្វស្វាសោះ!!»

«មកពីកូនចង់ដណ្តើមប្រពន្ធបងធ្វើអី?»

«អាប់ប៉ាជារបស់ថេហ្យុន ដេតឌីមកក្រោយទេ!!»

«អេ និយាយឲ្យច្បាស់បន្ទិច អ្នកណាមកមុនអ្នកណាមកក្រោយ!!»

«គឺដេតឌីមកក្រោយ!!»

«ថេហ្យុនមកក្រោយ!!»

«ដេតឌីមកក្រោយ!!»

«ថេហ្យុនមកក្រោយ!!»

«បានហើយ ថ្លង់ណាស់ បើចង់ឈ្លោះនាំគ្នាទៅព្រៃខាងក្រោយទៅ!!»

«...» ជុងហ្គុកនិងថេហ្យុនស្ងាត់ជ្រៀបសម្លឹងមុខគ្នាដោយការខ្លបខ្លាច សម្លេងរាងតូចមុននេះធ្វើឲ្យរំជួលដល់បេះដូងនាយតែម្តង យូរៗឃើញប្រពន្ធកាចម្តងដូចជាពិបាកក្នុងខ្លួនយ៉ាងម៉េចមិនដឹង ។
    
អាល្អិតរហ័សចេញមកខាងក្រៅវិញព្រោះមិនចង់នៅជាមួយដេតឌីតែពីរនាក់ខ្លាចទ្រាំមិនបានឈ្លោះគ្នាទៀត ចំណែករាងក្រាស់កាលបើឃើញកូនចេញមកហើយក៏ស្រវ៉ាចេញមកដែរនាយរហ័សដណ្តើមដើរមុនកូនប្រុសខ្លាចថាកូនទៅដល់កន្លែងភរិយាមុននាយ ថេហ្យុនឃើញបែបនេះក៏លែងដើរតែរត់យកតែម្តង ចំណែកនាយក្រាស់ក៏មិនចាញ់ នាយក៏រត់ដែរ ចម្ងាយពីតង់ទៅកន្លែងដែលរាងតូចឈរមិនដល់៥ម៉ែត្រផង តែពីរនាក់ប៉ាកូននេះប្រណាំងគ្នាយកស្លាប់រស់តែម្តង ធ្វើឲ្យគេឃើញហើយហួសចិត្តជាខ្លាំង...។

???????????????????????(THE END??)Where stories live. Discover now