«ប្រពន្ធរបស់យើងគឺវ៉ុនយ៉ុងកូនរបស់យើងនៅក្នុងផ្ទៃនាងឯងត្រឹមជាកូនចៅកុំចង់បំបែកបំបាក់យើងឲ្យសោះ!!»
«ចៅហ្វាយប្រាកដទេថាកូនអ្នកនាងវ៉ុនយ៉ុងគឺជាកូនរបស់ចៅហ្វាយ?» សំណួររបស់ហ្យុនជីនធ្វើឲ្យជុងហ្គុកឆ្ងល់តែម្តង ចង់មានន័យថាម៉េច បើមិនមែនជាកូននាយតើជាកូនអ្នកណា ? ចំណែកស្រីស្រស់ក៏ចាប់ផ្តើមស្លេកមុខ តើហ្យុនជីនដឹងរឿងអីឬ ? នាងមិនអាចឲ្យហ្យុនជីននិយាយអីលើសពីនេះបានទេ...
«ខ្ញុំដឹងថាឯងស្អប់ខ្ញុំ តែឯងក៏មិនគួរលាបពណ៌ខ្ញុំបែបនេះដែរ!!»
«អ្នកនាងនៅឲ្យស្ងៀម អ្នកនាងធ្វើអីដឹងខ្លួនឯងហើយ កូនរបស់អ្នកនាងគឺជាកូនចាក់បង្កកំណើតមែនទេ?»ហ្យុនជីនសួរចំៗ នាងក្រមុំចាប់ផ្តើមញ័រដៃតិចៗ បេះដូងលោតបុកទ្រូងឌឹបៗស្ទើរតែចេញមកខាងក្រៅ តែក៏ខំសម្រួលអារម្មណ៍ធ្វើដូចធម្មតាវិញខ្លាចត្រូវនាយចាប់បាន....
«ឯងមានភស្តុតាងអីទើបមកចោទខ្ញុំបែបនេះ? បងជុង បងជួយអូនផង អូនមិនបានថោកទាបបែបនេះទេ គេចង់បំបែកអូនពីបងហើយ ហ៊ឹកៗ...!!»
«បងជឿអូន!!»
«ចៅហ្វាយ...»ហ្យុនជីនឧទានទាំងក្តីហួសចិត្ត នាយខំពាំនាំដំណឹងមកប្រាប់ គិតថាចៅហ្វាយអាចជឿ តែនេះបែរជាលង់នឹងនាងងើបក្បាលមិនរួច មិនដឹងថានាងមានល្បិចអីខ្លះទេ ទើបតាមចិត្តនាងដល់ថ្នាក់នេះ...
«ឯងឆាប់ចេញទៅ ពីថ្ងៃនេះទៅឈប់ឲ្យយើងឃើញមុខឯងទៀត !!»
«ចៅហ្វាយមានន័យថាម៉េច?»
«យើងដេញឯងចេញ ឆាប់រើបង្វិចចេញឲ្យឆ្ងាយពីយើងទៅ!!»
«ចៅហ្វាយដេញកូនចៅដែលបម្រើចៅហ្វាយស្ទើរមួយជីវិត ព្រោះតែស្រីម្នាក់នេះមែនទេ?»ហ្យុនជីបសួរដោយការអន់ចិត្ត ខុសពីស្រីស្រស់ដែលញញឹមពេញចិត្ត ទីបំផុតមនុស្សដែលនាងស្អប់នឹងត្រូវបាត់ពីមុខនាងម្តងម្នាក់ៗជាមិនខាន...
«ស្រីដែលឯងនិយាយនេះគឺជាមនុស្សស្រីដែលយើងស្រលាញ់ ឯងត្រឹមជាកូនចៅ យើងចង់ដេញចោលពេលណាក៏បានដែរ...!!»
«ល្អ បើចៅហ្វាយចង់បានបែបនេះ ខ្ញុំក៏មិននៅទើសមុខចៅហ្វាយទៀតដែរ!!» និយាយចប់ហ្យុនជីនក៏ដើរចេញទៅភ្លាម នាយដើរដោយមិនងាកក្រោយ ទុកឲ្យចៅហ្វាយនៅជាមួយក្តីសុខដែលជ្រើសចុះ នាយដាច់ខាតមិនទទួលយកស្រីម្នាក់នេះធ្វើជាអ្នកស្រីជំនួសរាងតូចឡើយ....

?????:???????????????????????!!
Start from the beginning