抖阴社区

???????:?????????????????

1K 57 1
                                    

ស្តាប់ឮពេញត្រចៀកហើយថាគេ មិនស្រលាញ់ គេស្អប់ខ្ពើម គេប្រមាថមើលងាយ សព្វគ្រប់បែបយ៉ាង ចុះម្តេចនៅតែស៊ូទ្រាំអន់ធន់ ឱនក្បាលឱ្យគេទាំងដែលពេលនេះ គេកំពុងស្អប់ ហ្នឹងជិះជាន់ក្តីស្រឡាញ់ដ៏មានតម្លៃរបស់ខ្លួនណាស់។

"អ្នកប្រុសពិតជាមិនផ្តល់ឱកាស ឱ្យខ្ញុំសូម្បីតែម្តង?"ជុងហ្គុកសួរទាំងអួលដើម.ក ទឹកភ្នែកស្រក់ចុះមក បង្ហាញពីភាពឈឺផ្សាពេញទ្រូងខាងឆ្វេង

"ឈប់ទៅ!ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ ហើយហាមគិត ផ្តេសផ្តាសឱ្យសោះចំពោះ មិនដូច្នោះទេ ខ្ញុំហ្នឹងអូសក្បាលឯង ចូលគុកដោយស្នាដៃរបស់ខ្ញុំជាពុំខានឡើយ"ថេយ៉ុងស្រដីចប់ក៏ឡើងទៅលើវិញបាត់ទៅទុកឱ្យជុងហ្គុក ឈរសម្លឹងមើលផែនខ្នងរបស់មនុស្សដែលខ្លួនជាប់ចិត្តស្នេហ៍ ដោយភាពឈឺផ្សាពេកក្រៃលែង លោកគីមឃើញដូច្នេះ គាត់ក៏លើកដៃទៅអង្អែលខ្នងក្មួយតិចៗមុនហ្នឹងស្រដី÷

"ក្មួយកុំបារម្ភ កូនថេយ៍ជារបស់ក្មួយតែម្នាក់គត់ គ្មាននរណាម្នាក់អាចសាកសមជាងក្មួយឡើយ" លោកគីម

"ប៉ុន្តែលោកពូ បើប្អូនមិនស្រលាញ់ខ្ញុំទៅ ខ្ញុំ!!ខ្ញុំក៏មិនបង្ឃាំងចិត្តរបស់ប្អូនឡើយ លោកពូកុំបង្ខំគេអី បើសិនជា ថេយ៉ុងរកបានមនុស្សគេ ស្រលាញ់ពេញចិត្តហើយ ខ្ញុំក៏អបអរខ្លាំងព្រោះឃើញគេ មានសុខមង្គល"

"ទៅសម្រាកចុះពូដឹងថាគួរធ្វើបែបណាហើយ"

"បាទ ជម្រាបលាលោកពូ"ជុងហ្គុកឱនគំនាប់ដាក់មនុស្សចាស់បន្តិចមុនហ្នឹងបោះជំហ៊ានចេញទៅបាត់ទៅ ហើយនាយក៏មិនទៅណាឆ្ងាយឡើយ ក្រៅពីចម្ការផ្លែឈើឡើយ។

[បន្ទប់ថេយ៉ុង]

!!អាយយយ៎!!! សម្លេងស្រែកមួយដង្ហើម ដោយភាពធុញទ្រាន់ តប់ប្រមល់ ក្រសែភ្នែកក្រហម ស្អប់ខ្ពើម ខឹងក្រេវក្រោធ ខួក្បាលគិតស្អីក៏មិនចេញ វាមានតែភាពរញ៉េរញ៉ៃពេញទំហឹង។ បន្តិចក្រោយមកក៏ឮសូរសម្លេងគោះទ្វារ ÷

"ចេញទៅ!!អ្នកណាក៏ខ្ញុំមិនចង់និយាយជាមួយដែល "ថេយ៍មិនខ្វល់ថាជាអ្នកណាទើបស្រែក ស្តីឲ្យព្រោះគិតថា អ្នកបម្រើ

??????????????Where stories live. Discover now