抖阴社区

???????: ??????????????????????????

869 55 1
                                    


រថយន្តជិះមកដល់ចម្ការ ក៏ឈប់លោកគីមចុះពីរថយន្ត ជាមួយកូនប្រុស មហាសែនយ៉ាប់ ។ មេឃក៏មិនសូវជាក្តៅប៉ុន្មានទេ ប៉ុន្តែថេយ៉ុងស្ទូងឆ័ត្រទៅវិញ ខ្លាចតែខូចស្បែកណាស់អ៊ីចឹង។

"ប៉ាមេឃក្តៅកូនខ្លាចអាឡាក់ហ្សុីស្បែកណាស់"ថេយ៉ុងនិយាយទាំងដើរតាមក្រោយនាមជាឪពុ
"ហឺយយ!!! មេឃក្តៅមកពីណា៎? ឡើងត្រជាក់ត្រជុំនៀក" លោកគីមស្រដីទៅកាន់កូនវិញ ទាំងក្រវីក្បាលតិចៗ

"តែកូនក្តៅ"ថេយ៍នៅតែ តបមកវិញថាក្តៅៗ ទាំងដែលមេឃត្រជាក់ លោកឪពុកមិនតបក៏ បន្តរដើរមកជួបហ្នឹង ជូលីស

"ជូលីសមានឃើញជុងហ្គុកទេ??" លោកគីមសួរទៅកាន់នាងល្អិត

"ចាស៎លោកអ៊ំ!បងជុងហ្គុកនៅចម្ការទំពាំងបាយជូរ" ជូលីស តបទាំងមិនហ៊ានមើលមុខរបស់ កូនចៅហ្វាយឡើយ

"ហុឹម!" គាត់ក្រហឹមបន្តិចរួចក៏បោះជំហ៊ានចេញទៅ ចំណែកឯថេយ៍វិញនៅឈរសម្លក់សម្លឹងជូលីសមិនដាក់ភ្នែក

"អ្នកប្រុសថេយ៉ុងត្រូវការអ្វីឬ??" ដោយឃើងថាថេយ៉ុងឈរសម្លក់ខ្លួនបែបនេះនាងក៏សួរយ៉ាងគួរសមបំផុត។

"គ្មានស្អីទេ! សម្បត្តិត្រឹមជា អ្នកបម្រើហ្នឹងហ្អែស៎ ដែលយើងលូកមាត់ជាមួយនោះ??" ថាហើយក៏ទៅបាត់ ទុកឱ្យជូលីស ហួចចិត្តបន្តិចដែរគិតទៅ អ្នកមានគឺអ៊ីចឹងមែន។
_______
លោកគីមដើរមកជួបជាមួយជុងហ្គុកដើម្បីនាំកូនមក សុំទោស ។ឃើញថានាយ រវល់រៀបចំកត់បញ្ជីគីឡូ ដែលគេថ្លឹងថ្លែងនោះ ទើបគាត់មិនទាន់ហ្នឹងស្រដី។

"បងជុងហ្គុក មួយកញ្ជើនេះ25 គីឡូ"លូហ្គូ និយាយប្រាប់ពីគីឡូដែលពួកគេកំពុង ថ្លឹង

"បាទ"នាយស្រដីទៅវិញ មិនបានចាប់អារម្មណ៍ លោកគីមហ្នឹង កូនកម្លោះតូចនៅទីនេះឡើយ មួយសន្ទុះធំដែលទម្រាំតែហើយ រាងក្រាស់ក៏ហត់នឿយជាខ្លាំងតែ មិនសម្រាកចង់ឱ្យការងាររួចរាល់

"បងជុងហ្គុកហត់ទេនេះទឹកញ៉ាំបន្តិចទៅ"លូហ្គូ និយាយទាំងហុតទឹកឱ្យរាងក្រាស់ទាំងញញឹមញញែម ហាក់បីដូចជា កំពុងតែអៀនៗ នឹងកម្លោះសង្ហា យើងអ៊ីចឹង

"បាទ!អរគុណលូហ្គូហើយ!! អូហ៍សួរស្តីលោកពូ!"នាយទទួលទឹកតែ ក៏ចោទភ្នែកឃើញលោកគីមទើបស្រដីទាំង គោរពក្រសែភ្នែកលួចដៀងមើលរាងតូចក្បែរនោះដែល ក៏ឃើញថាគេកំពុងសម្លក់សម្លឹងខ្លួនដោយភាពឆ្នាសឆ្នើម

??????????????Where stories live. Discover now