ជុងហ្គុកត្បកវិញយ៉ាងរហ័សដៃម្ខាងក្តោបចង្កេះអង្ក្រងតូចរបស់ ថេយ៍ជាប់ផ្អឹបនឹងទ្រូងហើយ ម្ខាងទៀតចង្អុរមុខជុងហ្វា ដោយទឹកមុខកំណាចផ្តាច់ការ។
"...."ជុងហ្វា ចាប់ផ្តើមស្ងាត់មាត់ច្រៀប។ អាហារ ពេលល្ងាចក៏ប្រកបដោយរលូនគ្មាននរណាម្នាក់ ហ៊ានក្អក ហ៊ានតបតឡើយ ព្រោះទាំងប្តីប្រពន្ធ មួយគូរនេះ ប៉ះបន្តិចមិនបានទេ។
=====
យប់អាធ្រាត!!
ថេយ៍ហ្គុក គេងឱបគ្នាស្អិតរមួត បេះមិនចេញ តែបើសួរថា មានប៉ះពាល់ស៊ីជម្រៅនៅ? ច្បាស់ណាស់គឺនៅ ហើយក៏មិនដឹងថា ពេលណាផងដែរ បើគូស្នេហ៍មួយគូរ មិនព្រមសហការណ៍គ្នាសោះ។ផូសផាំង!!!ឈូរ!!!
ស្នូររន្ទះខ្យល់បក់បោក អមជាមួយ តំណក់ទឹកភ្លៀងធ្លាក់ចុះមកលើដី។ ដើមឈើបោកបក់ ទៅវិញទៅមក ទៅតាមកម្លាំងខ្យល់ ភ្លៀងសាចពេញ បន្ទប់គូរស្នេហ៍ភរិយាថ្មីថ្មោង តាមរយៈបង្អួចចំហរចោល÷"អ៊ឹម!!ប្តីក្រោក...!!"ថេយ៍ស្ទុះក្រោកដោយភាពភិតភ័យ ខណៈដែលខ្យល់បក់ចូលមកខ្លាំងៗពេក ដៃស្រឡូន លើកមកគោះទ្រូងប្តីឮសូរតែដឹប។
"ថេយ៍-ថេយ៍"ជុងហ្គុក ស្ទុះអង្គុយ ភ្នែកមិនទាន់បើក តែ ត្រចៀកនិងកាយនាយរហ័សណាស់ ខណៈដែលទឹកសាចប៉ះខ្លួន។
ជុងហ្គុកមិនចាំយូរស្ទុះក្រោកទៅបិទបង្អួច ទាញវាំងននបិទ នឹងក្រឡេកមើលមក ពីពូកវិញទទឹកជោក ភួយខ្នើយក៏ដូចគ្នា។
"បងអូនរងារណាស់"រាងតូច ប្រាប់ប្តី ដោយដៃឱបខ្លួនញ័រចំប្រប់
"ប្តូរខោអាវសិនទៅអូន..."
"ដឹងហើយ បងក៏ដូចគ្នា"
ថេយ៍ហ្គុក ផ្លាស់ប្ដូរខោអាវរួចក៏ហើយ ក៏មកឈរចុងគ្រែ ទឹកមុខម្នាក់ៗឡើងស្អុយ កំឡុងពេលដែលឃើញ ពូកខ្នើយសើមដោយតំណក់ទឹកភ្លៀង។
"នៅទីនេះហើយ បងចេញទៅរកអីមក ដណ្តប់សិន"
"អូនទៅដែលមកណា..អូនខ្លាច"គ្រាន់តែដឹងថា ជុងចង់ចេញទៅក្រៅ ថេយ៍ស្ទុះឱបដៃ ជុងហ្គុកជាប់
ផឹប!!!=ដាច់ភ្លើង!!
"អាយយយ៎!!! ហ៊ឹកៗ"ភ្លើងដាច់ ថេយ៍ស្រែកយំខ្លាំងៗ ដៃឱប.កប្តីជាប់។

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...