抖阴社区

???????:?????????????????????????????? ??????????????????????????????????????

1K 56 1
                                    


[ព្រឹកដដែល]
ពន្លឺព្រះអាទិត្យរះចាំងចូលតាមបង្អួច ខ្យល់បក់រវិចៗ រផាត់រសាត់វាំងនននៅជិតនោះ បង្ហាញឱ្យឃើញរូបសម្រស់ស្រស់ឆើតឆាយរបស់ក្មេងប្រុស ម្នាក់ដែលមានចរិតឆ្មើងឆ្មៃបន្តិច ប៉ុន្តែបើគេងបែបនេះគឺពិតជា គួរឱ្យស្រឡាញ់ហ្នឹងគួរឱ្យថ្នាក់ថ្នមណាស់។ កំពុងតែលង់លក់យ៉ាងស្កប់ស្កល់សុខៗ ស្រាប់តែឮសូរសម្លេងគោះទ្វារបន្លឺឡើង [តុក!!តុក!!តុក!!]

"កូនថេយ៍ហ្ហាស៎កូន!ក្រោកនៅន៎ុះ???" លោកគីមពោលទាំងគោះទ្វារតិចដើម្បីដាស់ដំណេករបស់ក្មេងកម្ចិល

"អឹមម!! លោកប៉ាកូនសូម10នាទីទៀតមក ងងុយ អស់កម្លាំង មិនចង់ក្រោក ទេ"ថេយ៉ុងតបទៅវិញទាំងទាញភួយមក គ្របដណ្ដប់មួយតួរខ្លួនឡើងជិតឈឹង

"យល់ព្រម!!តែកុំភ្លេចចុះមកប៉ាមានរឿងសំខាន់ ត្រូវនិយាយ" លោកគីមនិយាយ ហើយក៏ចុះមក ក្រោម
ចំណែកឯថេយ៉ុងក៏ក្រោកទាំង ធីងធោងចូលទៅបន្ទប់ទឹករៀបចំខ្លួនចុះមកក្រោម ដូចគ្នា។ក្រោយ ពីរៀបចំរួចរាល់ហើយ ថេយ៍ក៏ចុះមក តែក៏អាក់ខានដំណើរក្រោយពេលដែលឃើញបុរសសម្អប់ពេញបេះដូង។

"ប៉ាម្តេចក៏ឱ្យអ្នកបម្រើមក រួមតុអាហារជាមួយយើងបែបនេះ???"ថេយ៍ស្រដីទាំង ពាក្យប្រមាថទៅកាន់ជុងហ្គុក បណ្តាឱ្យនាយឱនមុខចុះ

"ថេយ៉ុងមិនគួរនិយាយបែបនេះដាក់បងទេណា៎ ឆាប់សូមទោសបងភ្លាមទៅកូន" លោកគីមក្រេវក្រោធនៅពេលដែលឃើញកូន មានចរិតមាយាទ អសីលធម៌បែបនេះ

"មិនអីទេ!លោកពូ"ទោះដឹងហើយថាគេមើលងាយខ្លួនដល់កម្រិតណា៎ តែចិត្តនាយមិនដែលប្រកាន់ទោសពៃរ៍ឡើយ

"មុខមាត់គួរឱ្យស្អប់ដូច្នេះហ្ហែស៎ប៉ាឱ្យខ្ញុំសូមទោសវានោះ? ខ្លួនត្រឹមតែជាក្មេងលោកប៉ា រើសមកចិញ្ចឹមប៉ុណ្ណោះ គ្មានវិសេសវិសាលឡើយ ខ្លួនឡើងដូចសម្រាម"

"ជួប ដៀលជួបជេរ ឆ្ងល់ថា ថេយ៍រាល់ថ្ងៃញ៉ាំអ្វីខ្លះម្តេចក៏ ញេញសម្បើមម្ល៉េះ?"ជុងហ្គុកដោយសារតែមិនអាចទ្រាំហ្នឹងពាក្យសម្តីរបស់ថេយ៍មើលងាយខ្លួនបែបនេះក៏ស្រដីទៅវិញផាំងៗ កាន់តែធ្វើឱ្យរាងតូច ក្នុងខ្លួនពេលនេះពាសពេញទៅរងើកភ្លើងឆាប់ឆេះ

??????????????Where stories live. Discover now