抖阴社区

???????: ??????????????

695 32 1
                                    

រាងតូចច្រលឹង មិនត្រឹមតែ និយាយឡើយថែមទាំងកៀកដៃស្វាមីជាប់ ហាក់បញ្ជាក់ថានេះជាប្តីខ្ញុំ! ដូច្នេះសូមប្រយ័ត្នបន្តិច÷

"ហិហិ ថេយ៍ប៉ិនប្រសប់និយាយណាស់"វ៉ាងហ្សុី ប្រឹងញញឹមទាំងចុកឈាម

"ត្រូវហើយ"ថេយ៍ត្បកវិញទាំងស្នាមញញឹមដដែល

=====
ម៉ោង១:៣០ នាទីកណ្តាលយប់អាធ្រាត
ភ្ញៀវកិត្តិយសទាំងអស់ នាំគ្នា អញ្ជើញទៅផ្ទះសម្បែងវិញរៀងៗ ខុសពីវ៉ាងហ្សុី នឹងជុងហ្វា ត្រូវស្នាក់នៅទីនេះមួយរយៈ ដោយប្រើលេសថា ចង់សាករស់នៅទីជនបទ ដើម្បីយកបទពិសោធន៍ខ្លះៗ មុននឹងឡើងទៅទីក្រុងវិញ÷

ក្នុងបន្ទប់ស្ងប់ស្ងាត់ ថេយ៍ដេកលង់លក់លើគ្រែ ចំណែកឯប្តីវិញទើបចេញពីបន្ទប់ទឹក ដោយខ្លួនទទេរស្អាត ចង្កេះរុំដោយកន្សែង។ នាយក្រាស់ ជ្រោងសក់ក្បាល ជាមួយកន្សែងសម្ងួតសក់ចុះឡើងៗ ទម្រាំតែស្ងួតក៏ប្រើពេលយូរគួរសម។

"អ៎ៅ!! ម៉ោង២:០០ជាងហើយ?"ជុងហ្គុក សម្លឹងមើលនាឡិកា ស្របជាមួយប្រពន្ធនៅលើគ្រែ។ នាកម្លោះ អង្គុយចុះក្បែរថេយ៉ុង ដៃមាំដាក់លើកក្បាល រាងតូចថ្នមៗ ក្នុងន័យចង់អង្អែលក្បាលអូន។

"ត្រឹមជាគូរដណ្តឹងឆ្នាស់ទើបមិនជាប់ទៅហើយចុះទម្រាំតែ ក្លាយជាប្តីប្រពន្ធនឹងគ្នាទៀតនោះ ហ៊ឹសៗ បងមិនហ៊ានស្រម៉ៃឡើយ"

វាចាសម្តីចប់ នាយកម្លោះដាក់ កាយគេងក្បែររាងតូច ដៃមាំស៊កសៀតឱបចង្កេះអង្ក្រងតូច នួនល្អង ថើរៗ។ ខ្ទង់ច្រមុះ សង្កត់ផ្អឹបនឹង កញ្ចឹងកថេយ៍ ដើម្បីស្រូបនូវក្លិនក្រអូបពីកាយភរិយាជាទីស្រឡាញ់អស់ពីដួងចិត្ត។

-ព្រឹកថ្ងៃថ្មី
ក្នុងចម្ការម៉ោង៩:៣០ នាទីព្រឹក។ជុងហ្គុក ឈរកត់បញ្ជីគីឡូ ដែលកសិករកំពុងតែលើកមកថ្លឹងថ្លែង យ៉ាងប្រុងប្រយ័ត្ន÷

"អ៎ុះ បងជុងមកធ្វើការដែលហ្ន៎??"លូហ្គូ ដើរមកសួរ ទាំងក្នុងដៃកាន់ទឹកហុចឱ្យនាយកម្លោះតាមទម្លាប់
"បាទ.."នាយតប យ៉ាងសុភាព នឹងព្រមទទួលទឹកពីដៃស្រីក្រមុំផងដែរ

"ខ្ញុំស្មានតែគេងឱបប្រពន្ធមិនទាន់ងើបតាស៎ អូហ៍មែនហើយ ចុះប្រពន្ធបងនោះ គេមិនមកទេ?"

??????????????Where stories live. Discover now