抖阴社区

???????: ???????????

1K 57 4
                                    

ហីសយ៉ាស! ប្រុសកម្លោះវ័យក្មេង ឥឡូវចេះខ្មឺតទៀត? ហ៊ានណាស់ណ៎រឥឡូវ ហ៊ានទុកឱ្យ អូនស្អាត អង្គុយតែម្នាក់ឯង យ៉ាងដូច្នេះ÷

ថេយ៍រៀបពេបមាត់យំហើយ តែទ្វារបើកឡើងវិញ បង្ហាញឱ្យឃើញកាយមាំរបស់នាយក្រាស់ ពេញៗភ្នែក។

"ហាមងរ! ហាមយំ! ហាមស្រែក!ហាមជេរ! បិទមាត់ឱ្យជិត បងនាំអូនទៅ ងូតទឹក"ជុងហ្គុកលើកដៃធ្វើជា សញ្ញាបម្រាមមិនឱ្យ រាងតូចយំ នឹងរករឿងថែម។ ហើយក៏បានផលពិតមែន ថេយ៍ពេលនេះប្រៀបដូចជា ទារកដ៏គួរឱ្យស្រលាញ់ម្នាក់ យ៉ាងអ៊ីចឹង ត្រូវជុងហ្គុកស្រាតខោអាវ នាំងូតទឹកដុះខាត់ខ្លួនឡើងមួយស្អាត។

=======
-ដេហ្គូ
មេឃបាក់រសៀលទៅហើយ ទម្រាំតែធ្វើដំណើរមកដល់ ថេយ៍ស្ទុះចុះបើកទ្វារឡានឱ្យប្រុសសង្ហាចុះមក ក្រោមក្រសែភ្នែករបស់លោកគីម នឹងអ្នកបម្រើគ្រប់គ្នាឱ្យឃើញហើយសែនពេញចិត្ត ពេញថ្លើមជាខ្លាំងខណៈដែលអ្នកទាំងពីរមើលទៅ ហាក់ ស្និទ្ធស្នាលនឹងត្រូវគ្នាណាស់ មិនដូចជា ជួបដំបូងទេ ប្រៀបដូចសត្រូវដ៏កាចសាហាវយ៉ាងអញ្ចឹង។

"សួស្តីលោកប៉ា"ថេយ៉ុង ញញឹមរួសរាយដាក់ លោកគីម ដៃទាំងគូរឱបលោកប៉ាដោយក្តីគោរពនឹងចិត្តស្រឡាញ់ លើសលប់ ដែលមានក្នុងហារទ័យ

"កូនប៉ាបាត់តែ មួយរយៈសោះមកវិញស្រស់បស់ ប្លែកខុសធម្មតាណាស់"

"បាទប៉ា..!"តបបែបអៀន

"ចុះរឿងរៀបការ?"លោកគីម ផ្តោតលើគោលដៅភ្លាមៗ កំឡុងពេលដែលឃើញកូនជាទីស្រឡាញ់ដូចហាក់បើកចិត្តទទួលយកកូនជុងហ្គុកហើយ។ តែភ្លាមនោះ ជុងហ្គុក ចេញមក បដិសេធវិញម្តង÷

"ខ្ញុំថាកុំអីលោកពូ យ៉ាងណាៗ ក៏ខ្ញុំជ្រាបហើយថា ប្អូនមិនមានចិត្តលើខ្ញុំឡើយ ដូច្នេះ..."

"ដូច្នេះយ៉ាងម៉េចហ៊ឹមក្មួយ?"

"ខ្ញុំសូមផ្តាច់ពាក្យណាលោកពូ"

ក្តុក!!!
ស្តាប់ពាក្យ អ្នកកម្លោះនិយាយចប់ ធ្វើឱ្យប៉ាកូនទាំងពីរធ្លាក់ថ្លើមក្តុក ហើយក៏មិននឹកស្មានដូចគ្នា ថាជុងហ្គុក ព្រមគឺព្រមដោះលែងឱ្យអូនមាន ស៊េរីភាពហើយ។

??????????????Where stories live. Discover now