ឃើញដូច្នោះហើយគ្នីគ្នារបស់ឆីងលី បានយកនាងទៅព្យាបាលនឹងស្នាក់នៅផ្ទះរបស់ពួកគេ។ ដំបូងឡើយពួកគេមិនហ៊ានទេ ព្រោះមិនស្គាល់នាង តែយល់ថានាងស្អាតទើបចេះតែជួយទៅ÷
-៣ថ្ងៃក្រោយមក
ជុងហ្គុកវិលត្រឡប់មកវិញដោយមានរបស់បញ្ញើរប្រពន្ធ ផងដែរ។ ថេយ៉ុងដឹងថាប្តីមកវិញទើប ប្រញាប់ឈរមុខផ្ទះដើម្បីរងចាំទទួលបង។
នឹងហ្ន៎ដែលថាមិនបានស្រលាញ់ប្តី ទាំងដែលទង្វើខុសផ្ទុយពីសម្តី មាត់ថាស្អប់តែបេះដូង បែរជាកក់ក្តៅឱ្យតែបាននៅក្បែរបង..។
ងឺតតតតត!!! ស្នូរសំឡេងរថយន្តឈប់ បន្លឺឡើងខ្ទ័របណ្តាលឱ្យចិត្តក្មេងខ្លះ លួចរំជើបរំជួលតែក៏ខំលាក់បាំង មិនចង់ឱ្យប្តីដឹង÷
ក្រាកក! ជុប៎..!ទ្វារឡានបើក រាងក្រាស់ស្ទុះទៅឱបក្រសោបប្រពន្ធជាទីស្រឡាញ់ ពេញបេះដូង។
"នឹកណាស់.."មាត់ពោលពាក្យថានឹកដៃឱបអូនយ៉ាងស្អិតរមួតបេះមិនចេញ
"មិនជឿទេថានឹកនោះ"ថេយ៍តម្លើងឬក ក្រអឺតក្រទម ឆ្នាស់ឆ្នើមដាក់ប្តី ម្រាមដៃចង្អុរ រុញច្រានទ្រូងប្តីឱ្យឃ្លាតឃ្លាបន្តិច
"ម្តេចមិនជឿ នេះបងបង្ហើយ ការងារដើម្បីមក ជួបភរិយារបស់បងវិញណា"រាងក្រាស់ ហាស្តី ទម្លាក់ទឹកមុខបញ្ជាក់ពីភាពអន់ចិត្ត
"បើនឹក បើស្រលាញ់គេមានរបស់ ផ្ញើហើយតែនេះអត់សោះ អូយ៎ ខូចចិត្តណាស់"ថេយ៍រំអ៊ួយ ដៃគក់ទ្រូងប្តីទាមទារការដូរ ជុងហ្គុកសើចតិចៗ បែបហួសចិត្ត គេវីសនឹងភ្លេចទៅហើយ។ រាងក្រាស់ មិននិយាយច្រើនក៏ ចូលក្នុងឡាន ទាញប្រអប់ការដូបង្ហាញឱ្យរាងតូចបានឃើញ
"របស់ប្រពន្ធបង"ជុងហ្គុក វាចាសម្តីទាំងទន់ភ្លន់ នឹងហុចកាដូពិសេសនោះឱ្យ ថេយ៉ុងដូចគ្នា។
"អរគុណប្តី..ជុប៎ជុប៎"គ្រាន់តែឃើញកាដូភ្លាម ថេយ៍ទទួលឱបជាប់ទ្រូង មុននឹងឆ្មក់ចង្អើរជើងថើបបបូរមាត់របស់ជុងហ្គុកពីរខ្សឺត បន្ទាប់មកក៏ក្រវីគូថ ដើរចូលផ្ទះបាត់ទៅ ទុកឱ្យប្តីឈរម៉ីងម៉ាងតែម្នាក់ឯង។
"ហ៊ឹសៗ ក្មេងក្បាលខូច"រាងក្រាស់ សើចដើម.ក រួចក៏ប្រមែប្រមូលរបស់របបចូលផ្ទះ។ មកដល់ខាងក្នុងក៏ឃើញ ថេយ៉ុង អង្គុយបើកប្រអប់ទាញយក ខ្សែកពេជ្រ ដែលឆ្លាក់អក្សរលើ បន្តោងមួយនោះថា"VK"
ថេយ៍ ឃើញហើយញញឹមក្របួច ញ៉ាក់ចិញ្ជើមដាក់ប្តីដែល ដើរចូលមក។

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...