ថេយ៍ត្រឡប់មកវិញទាំងមិនមាត់មិនក អ្វីទាំងអស់ ក្នុងចិត្តក៏ដឹងខ្លួន ថាពាក្យសម្តីវាជ្រុលហួសប្រមាណ មកដល់បន្ទប់អង្គុយសញ្ជឹងគិត ថាជុងហ្គុកហ្នឹងខឹង ខ្លួនទេ? កំពុងអង្គុយស្លុងអារម្មណ៍ស្រាប់តែឮសូរសំឡេងគោះទ្វាររបស់ លោកគីមទើបថេយ៍ប្រញាប់បើកទ្វារឱ្យលោកប៉ាចូលមក÷
"ហុឹម!កូនមានឈ្លោះគ្នាជាមួយបងកូនទេ? ប៉ាឃើញគេ ស្រងូតស្រងាត់ណាស់ ហៅក៏មិនស្តីឮមកថាមិនព្រមញ៉ាំបាយនៅតែក្នុងបន្ទប់ ហ៊ឹម!ជុងហ្គុកតាំងពីតូចមកហត់នឿយណាស់តែគេ មិនដែលត្អូញត្អែរឡើយ បងរបស់កូនជា មនុស្សល្អ គេស្មោះត្រង់ ហើយក៏ស្រឡាញ់កូនទៀត កូនមិនគិតអីលើបងខ្លះទេឬ?" លោកគីមដាក់គូថអង្គុយភ្លាមក៏ ប្រញាប់ស្រដីឡើង ដាស់រំលឹកកូន តែថេយ៉ុងស្តាប់ឮ ក៏មិនតបតមានតែស្ងាត់ប៉ុណ្ណោះ កាលបើឃើញកូន មិននិយាយ គាត់ក៏ ក្រោកហើយក្រវីក្បាលតិចៗ មុនហ្នឹងចេញទៅបន្ទប់ សម្រាក ណាមួយគាត់មកពីមើលកសិដ្ឋានចិញ្ចឹមសត្វ ហត់នឿយក៏ចង់សម្រាកណាស់ដែល គ្មានពេលណាប្រដៅកូនរាល់ថ្ងៃរាល់ម៉ោងទេ។
"ខ្ញុំហួសហែតទេ? មនុស្សគេពិតជាគួរឱ្យស្អប់ខ្លាំងណាស់ ហឺយយយ"និយាយតែឯងគិតពីសម្តីរបស់ ឪពុករួចក៏ប្រញាប់ទាញសោឡានបើកចេញទៅ ក្រោមក្រសែភ្នែករបស់លោកគីម។
"ហឹស!ហឹស!"លោកគីមសើចដើម.ក គិតៗទៅ ក្មេងគឺចិត្តច្រើនមែនស្អប់តែក៏បារម្ភ ។ថេយ៉ុងជិះឡានប្រើរយៈពេល១:០០ម៉ោង ទើបមក ដល់ផ្ទះរបស់ជុងហ្គុកនៅជិតចម្ការពេលនេះម៉ោង៨:៣០ នាទីមេឃក៏ងងឹតតិចៗ អ្នកនៅទីនេះចូលសម្រាកអស់ហើយ ទើបមានភាពស្ងាត់ជ្រងំ។
"តើខ្ញុំគួរត្រូវរកបន្ទប់របស់គេ នៅកន្លែងណា៎ទៅ? សួរប៉ាល្អទេ? អ្ហា៎! មិនបានទេខ្លាចគាត់ដឹង នោះជានរណា ដូចជា ជូលីស???"ថេយ៉ុងឈរគិតនិយាយតែម្នាក់ឯងមួយសន្ទុះក៏ឃើញជូលីស ដើរចេញមកក្រៅ ទើបប្រញាប់រត់ទៅ សួរនាងក្រមុំឃើញរាងតូចបែបនេះ ទើបប្រញាប់ឱនក្បាលគោរពខ្លាចថាហ្នឹងត្រូវរបស់អ្នកប្រុសទៀត
"ខ្ញុំមិនមក រករឿងនាងទេ!"ថេយ៍និយាយទាំងកម្បុតៗ
"ចាស៎!អ្នកប្រុស"ជូលីស ងក់ក្បាលហើយក៏ប្រញាប់ដកខ្លួនតែក៏ត្រូវឈប់ពេលឮប្រយោគរបស់ អ្នកប្រុសតូចខ្លួន

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...