ដឹងខ្លួនថា ត្រឹមតែជាកូនអ្នកស្រែចំការ គ្មានអ្វីហ៊ឺហា ទាន់សម័យដូចគេ ប៉ុន្តែខ្ញុំជាមនុស្សចេះគិតចេះពិចារណា។ នៅចំការវាលស្រែ ដែលមានដើមstrawberry ជាច្រើនជួរបានដុះពាសពេញដី ចំការស្តូបឺរីមួយនេះត្រូវបានអ្នកមើលថែដោយ ចន ជុងហ្គុក យូណាន់អ៊ិ ហើយទាំងអស់នេះគឺគេជាអ្នកសាងឡើងដោយផ្ទាល់ដៃ ហ្នឹងដាំវាដោយខ្លួនឯង ។
សព្វថ្ងៃនេះនាយនៅតែម្នាក់ឯងប៉ុណ្ណោះ ជាកូនកំព្រាគ្មានឪពុកម្ដាយ ប៉ុន្តែជាសំណាងម្ចាស់គ្រប់គ្រងចំការមួយនេះ បានរើសយកនាយមកចិញ្ចឹមតាំងពីអាយុ 15 ដោយក្តីអាណិតប្រោសប្រណី របស់ម្ចាស់ចម្ការ ក៏បានជួយស្រោចស្រង់ឱ្យគេមក ដល់ថ្ងៃនេះ។
"ក្មួយជុងហ្គុក"រាងក្រាស់កំពុងតែ ពិនិត្យមើលស្ត្របឺរី បណ្តើរក៏ស្រាប់តែ ឈប់រួចក៏ងាកមើលរកម្ចាស់សម្លេងដែលដង្ហោយហៅខ្លួនអម្បាញ់មិញ ។
"លោកពូ" គ្រាន់តែដឹងថាជាអ្នកណា នាយប្រញាប់ឱនក្បាលគោរពបន្តិចយ៉ាងគួរសម
"ហុឹម! យើងមិនរំខានឯងទេមែនទេ? "លោកគីមបន្លឺឡើង
"អត់ទេលោកពូ ពូមានការអ្វីចាំបាច់ជាមួយ ក្មួយឬ?"
"អររ៎..! មិនមានអ្វីធំដុំឡើយ ប៉ុន្តែពូមកនេះចង់ពឹងក្មួយ នូវរឿងមួយ"លោកគីមមានប្រសាសន៍ត្រឹមនេះក៏បញ្ឈប់បន្តិច ទើបនិយាយត÷"ល្ងាចបន្តិច កូនថេយ៍ត្រឡប់មកពីអាមេរិកវិញហើយ ពូចង់ឱ្យក្មួយទៅទទួលប្អូន តើបានទេ??" លោកគីម
"អ្នកប្រុសមកវិញហើយ???"ជុងហ្គុកគ្រាន់តែឮដំណឹងមួយនេះភ្លាម ក៏ធ្វើបេះដូងរបស់នាយលោតកន្ទ្រាក់ៗ ដោយភាពរីករាយក្រៃលែង ស្នាមញញឹមបង្ហាញលើផ្ទៃមុខ
"ត្រូវហើយ! ដូច្នេះហើយក្មួយទំនេរទេ?" លោកគីម
"បាទ!ខ្ញុំហ្នឹងទៅ ទទួលអ្នកប្រុស"
=======
រសៀលម៉ោង៤:០០..
ជុងហ្គុកក៏ចាប់ផ្តើមរៀបចំរបស់របរ រួចក៏ត្រៀមឡានជិះទៅយកថេយ៉ុងនៅឯប្រលានយន្តហោះ ការធ្វើបណ្តើរត្រូវប្រើរយៈពេលយូរគួរសមណាស់ដែល ជាហេតុអ្នកនៅចាំប្រលានយន្តហោះមាន ភាពធុញទ្រាន់ជាខ្លាំង។

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...