រំលងទៅយប់អាធ្រាត ជុងហ្គុកវិលត្រឡប់មកវិញ ពិតមែន។ នាយក្រាស់ជ្រួញចិញ្ជើមចូលគ្នា កំឡុងពេលដែលបើកទ្វារបន្ទប់ក៏ ឃើញថាងងឹតសូន្យឈឹង គ្មានសូម្បីតែពន្លឺ ដើរៗ បន្តជិតក្បែរជើងគ្រែក៏ ប៉ះនឹងកាយរបស់ថេយ៍ ដែលកំពុងអង្គុយឈ្ងោកមុខ យំអណ្តឺតអណ្តកយ៉ាងគួរឱ្យអាណិត។
ហឹក..ហឹក..
សំឡេងយំឮល្ហិចល្ហៀង ពន្លឺដល់ត្រចៀកជុងហ្គុក។នាយក្រាស់ រូតរះទៅចុចកុងតាក់បើកអំពូលភ្លើងឱ្យរះ នឹងភ្លឺពេញ បរិវេណបន្ទប់ទាំងមូល ថេយ៍ផ្ងើយមុខ សម្លឹងមើល រាងក្រាស់ដោយចិត្តខឹងសម្បា។
"មកអង្គុយអីត្រង់នេះ?"
"រឿងខ្ញុំ..."រាងតូច ត្បកចប់ក៏ក្រោក ឡើងទៅគេងលើគ្រែ ធ្វើមិនដឹង
"ញ៉ាំអីហើយនៅ?"
"...."មិនតប បែរជាសម្ងំគេងធ្វើមិនដឹង
"ម៉ោង៣:៣០ នាទីហើយ.."ជុងហ្គុក ទាញទូរស័ព្ទមក មើលម៉ោងស្របជាមួយអ្នកគេង លើគ្រែបណ្តើរ
"ណ្ហើយ!!!អ្នកប្រុសគេងចុះចឹង"
ឃើញអ្នកម្ខាងទៀត មិនព្រមអើពើ នឹងពាក្យសម្តីនាយយ៉ាងដូច្នេះទៅហើយ។ ជុងហ្គុក លែងសួរនាំណាមួយក៏ហត់ ធុញនឹង បញ្ហាផងដែរ..នាយទាញភួយ នឹងខ្នើយដើម្បីគេងលើសាឡុង
"????"ថេយ៍ស្ទុះក្រោកអង្គុយឆ្មក់ សម្លឹងមើលជុងឥតព្រិចភ្នែក
"ខ្ញុំបិតភ្លើងហើយណា"
"ម្តេចមិនគេង លើគ្រែ?"
"ខ្ញុំបាន ព្យាយាមរក្សាគម្លាតរវាងពួកយើង ហើយសង្ឃឹមថាអ្នកប្រុសនឹងពេញចិត្ត"
"....."ថេយ៍ស្ងាត់ ផ្តួលខ្លួនគេង លើគ្រែទាញភួយ ដណ្តប់ជិតឈឹង ជុងឃើញហើយ ក៏បិតភ្លើង បិតភ្នែក ដើម្បីគេង។ ប៉ុន្តែមិនទាន់នឹងបាន គេលក់ផង ស្រាប់តែ ឮសូរសំឡេងអណ្តឺតអណ្តករបស់ថេយ៍។
ជុងហ្គុក មិនមាត់ មិនសួរនាំ ទោះមានចិត្តព្រួយបារម្ភយ៉ាងណាក្តី ក៏គេមិនអាច ហួសព្រំដែនម្តងទៀតឡើយ។====
-ថ្ងៃថ្មីឈានមកដល់ តែជីវិតគូស្នេហ៍ របស់ថេយ៍ហ្គុក ហាក់អាប់អួរណាស់។ នាយក្រាស់ទាញ កែវកាហ្វេមក ញ៉ាំតិចៗ កុំឱ្យងងុយដេក រីឯថេយ៍វិញអង្គុយ ញ៉ាំផ្លែស្រ្តបឺរីទាំងព្រឹកភ្នែក សម្លឹងមើលទូរទស្សន៍÷

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...