抖阴社区

???????: ?????????????????????????????????????????????

1.1K 73 3
                                    


មួយម៉ោងកន្លងផុតទៅថេយ៉ុងមិនទាន់ហ្នឹងទៅវិញឡើយព្រោះយប់ណាស់ហើយ ខ្លួនក៏ខ្លាចទៀត មានតែអង្គុយធ្វើមុខស្អុយនៅ ក្បែរសួនផ្កា។ ចំណែកឯជុងហ្គុកវិញក្រោយពេលដែលបង្ហើយការងាររួចរាល់ ក៏ចេញមកក្រៅដើម្បីរកទឹកញ៉ាំខ្លះ។

"អ្នកណា???" សម្លេងគ្រល័រធំរបស់នាយកម្លោះពោលឡើងខ្លាំងៗ បង្ករជាសំឡេងដល់រាងតូចដែលកំពុងអង្គុយឱបជង្គង់ ឱ្យងើបមុខឡើងរួចក៏សម្លឹងមើលរាងក្រាស់ ដោយអារម្មណ៍ក្រេវក្រោធ

"មានឮយើងសួរទេថាជាអ្នកណា???"នាយសួរម្តងទៀតរួចក៏ចុចបើកភ្នែកភ្លឺពេញផ្ទះ រូបភាពក្មេងប្រុសដែលមាន ចរិតឆ្នាស់ឆ្នើម កំពុងអង្គុយឱបខ្លួនដោយ ភាពរងារ នាយកម្លោះជ្រួញចិញ្ជើមបន្តិចមុនហ្នឹងស្រដីទាំងភ្ញាក់ផ្អើល

"អ្នកប្រុស???" ឃើញច្បាស់ហ្នឹងភ្នែកបែបនេះ រាងក្រាស់ក៏បើកទ្វារកញ្ចក់ រួចក៏ចាប់ទាញដៃរបស់ថេយ៍ចូលមកខាងក្នុង ណាមួយអាកាសធាតុនៅក្រៅវាត្រជាក់ណាស់

"លែងខ្ញុំ!! អ្ហឹកៗ"ថេយ៉ុងក្រឡាស់ដៃរបស់នាយកម្លោះខ្លាំងៗ ព្រោះមិនចង់ឱ្យគេប៉ះពាល់ ចិត្តខឹងក្ដៅក្រហាយហ្នឹងជុងហ្គុកដដែល

"កើតអីបានយំ?? ខឹងខ្ញាល់រឿងអ្វីមកហ្ហែស៎??"នាយនៅតែបន្តចោទសួរទាំងមិនយល់ពីក្មេងម្នាក់នេះ

"ហ្ហឹកៗ!!យើងមិនបានយំទេ អាឡប់អ្ហឹកៗ!!"ប្រកែកទាំងដែលទឹកភ្នែកកំពុងហូររហាម បបូរមាត់ជេរតែដៃឱនខ្លួនព្រោះតែរងារហ្នឹងអាកាសធាតុណាមួយគេ ស្លៀកពាក់ស្តើងទៀតទើបរងារបែបនេះ ជុងហ្គុកឃើញដូច្នេះឥតស្រដីក៏ចាប់ក្រសោបខ្លួនប្រាណ រាងតូចមកកៀកកើយហ្នឹងដើមទ្រូងហាប់ណែនរបស់ខ្លួន

"ធ្វើស្អីលែងខ្ញុំភ្លាម ចង់ស្លាប់ហ្ហែស៎??បានចេះតែមកប៉ះពាល់ខ្ញុំបែបនេះ? បើហ៊ានធ្វើស្អីខ្ញុំ ប្រយ័ត្នខ្ញុំប្តឹងឯងដាក់គុក"មាត់និយាយតែខ្លួនមិនបានរើសបម្រះឡើយ

"គ្រាន់តែឱប ឱ្យអ្នកប្រុសបាត់រងារប៉ុណ្ណោះ ខ្ញុំមិនមានបំណងអាក្រក់លើ អ្នកប្រុសឡើយ"នាយនិយាយទាំង ច្រមុះផ្អឹបហ្នឹងប្រឡោះករបស់ថេយ៍ក្លិនក្រអូបសាយភាយចូលច្រមុះនាយក្រាស់

??????????????Where stories live. Discover now