抖阴社区

???????: ??????????

746 34 1
                                    

-៣ថ្ងៃក្រោយមក
ថេយ៍ហ្គុកបណ្តើរគ្នាចូលមក ក្នុងចម្ការទំពាំងបាយជូរ ដើម្បីប្រមូលផ្លែផ្កា នៃកសិកម្មមួយនេះ។ តាមផ្លូវ ជុងហ្គុក តាមខ្វាយខ្វល់ ពីថេយ៉ុងណាស់ ដើរបាំងពន្លឺថ្ងៃខ្លាចអូនក្តៅ អូនពិបាក ចំណែកឯដៃកាន់បញ្ជី÷

"លោកប្រុសជុងហ្គុក មើលទៅស្រលាញ់ប្រពន្ធណាស់ ដើរបាំងថ្ងៃឱ្យប្រពន្ធរហូតម៉ងហើយ"កម្មករ

"ហាសហាស តែយើងថាខ្លាចប្រពន្ធត្រូវជាង"

"ពួកឯងនេះ ចេះតែថាម៉ងហាស៎!!"
អ្នកកម្មករនាំគ្នា សើចកក្អឹក និយាយដើមចៅហ្វាយ។

=====
-រសៀល!!
បន្ទាប់ពី ដើរមើលដំណាំផ្លែឈើ រួចហើយជុងហ្គុកឌុបថេយ៉ុងមកវិញ។ តាមផ្លូវមានអ្នកភូមិជាច្រើន រុះរាយរាក់ទាក់ និង សំណេះសំណាលជាមួយ ពួកគេដំបូងឡើយថេយ៍មិនចូលចិត្តទេ តែយូរៗ ក៏សាកបើកចិត្តមានណា មានញាតិអស់មួយភូមិ អ្នកដែលមិនចូលចិត្តក៏ប្រែប្រួលមកជាចូលចិត្តគ្រប់ៗគ្នា។
ជុងហ្គុកញញឹមបិទមាត់មិនជិតព្រោះ ថេយ៍ផ្តើមបើកចិត្ត និយាយរាក់ទាក់ជាមួយនឹងញាតិមិត្តវិញ÷

"ជូលីស!! ថ្ងៃនេះមាន ម្ហូបអ្វី??"ឈប់ម៉ូតូមិនទាន់ ប៉ុន្មានផង ថេយ៍រត់ប្រូចទៅសួរ ក្មេងក្នុងផ្ទះ។ ដំបូងជូលីស ភ្ញាក់បើកភ្នែកសម្លឹងមើលថេយ៉ុងភ្លឹសៗ គិតឆ្ងល់ក្នុងចិត្តថា{ថ្ងៃនេះទេវតាខាងណាចូលសន្ធិតក្នុងខ្លួនរបស់អ្នកប្រុសដ៏ឆ្នាស់ មិនរាប់ញាតិម្នាក់នេះ}

"គឺ-ស៊ុបសណ្តែត បាយឆាគីមឈី ស៊ុបគឹមឈី ខជើងជ្រូក ស៊ុបសារាយ ណាចាស៎..អ្នកប្រុសថេយ៍"ជូលីស និយាយបានដើររៀបរាប់ដៃជើងបណ្តើរ ឡើងគួរឱ្យស្រឡាញ់។ ថេយ៍ងក់ក្បាលតិចៗ បែបយល់ ហើយក៏ដើរចូលផ្ទះបាយ ជូលីស នឹងជុងហ្គុក សម្លឹងមើលគ្នាម៉ក់ៗ បែបភ្ញាក់ផ្អើល។

"ថេយ៍ ចង់ធ្វើអ្វីឬ??"ជុងហ្គុក ដើរមកសួរប្រពន្ធដោយការចង់ដឹង

"ធ្វើម្ហូបពីរមុនទៀតឱ្យប្តីញ៉ាំ"រាងតូច តបខ្លីៗ។ តែពាក្យខ្លីៗទាំងនេះធ្វើឲ្យ ជុងហ្គុកជាមួយជូលីសបើកភ្នែកធំៗ ស្ទើរតែមិនជឿនិងត្រចៀក ថាថេយ៍ចូល ផ្ទះបាយធ្វើម្ហូបឱ្យខ្លួនញ៉ាំឡើយ ហើយចិត្តមួយទៀតក៏រំភើបញាប់ញ័រ ផងដែរ។

??????????????Where stories live. Discover now