"គឺប៉ាណាថេយ៉ុង!បើទ្វារឱ្យប៉ា"លោកគីម ដឹងថាកូនកំពុងខឹងក្រោធតែគាត់នៅតែចចេស
ក្រាកកក!!!
ទ្វារ បានបើកដោយដៃរបស់រាងតូចតែក្មេងនេះ មិនខ្វល់ រួចក៏អង្គុយលើពូកធ្វើ ប្រងើយរង់ចាំលោកឪពុកនិយាយសាច់ការបន្ត÷"ប៉ាមកនេះ ចង់សួរកូន បញ្ជាក់ថាពិតជាមិនរៀបការជាមួយហ្នឹងជុងហ្គុកទេមែនទេ? កូនដឹងទេថា គេជាក្មេងល្អណាស់ ឧស្សាហ៍ព្យាយាមស្មោះត្រង់ ហើយគេក៏ស្រឡាញ់កូន ដោយចិត្តស្ម័គ្រ គេរង់ចាំកូន រយៈពេលជាច្រើនឆ្នាំមកហើយ ទោះកូនមិនស្រលាញ់ ផ្តល់នូវការស្អប់ខ្ពើម តែគេ មិនព្រមចុះចាញ់ឬក៏ខឹងស្អប់កូនឡើយ"
"លោកប៉ាឈប់ស្រដីទៅកូន មិន ស្តាប់អ្វីទាំងអស់ "
"ល្អ!! បើកូនរឹងរូសទៅហើយក៏កុំបន្ទោសប៉ាឱ្យសោះ"
"លោកប៉ាចង់មានន័យបែបនណា៎???"
"ចាប់ពីពេលនេះទៅ កូនគ្មានសិទ្ធិក្នុងការចាយលុយ របស់ប៉ាទៀតទេ របស់របប គ្រឿងសម្អាង ទាំងឡាន ទាំង អាផាកមន៍ ប៉ាហ្នឹងដក់ហូតទាំងអស់" លោកគីម ស្រដីមួយៗ ឮៗពេញ ត្រចៀកទាំងគូររបស់ថេយ៉ុងស្តាប់ឮហើយកាន់តែខឹងមួយកម្រិត
"ហេតុអ្វី? ម្តេចក៏ប៉ាធ្វើបែបនេះដាក់កូន? លោកប៉ាចង់បានអ្វី??"ថេយ៍ និយាយប្រកែកហ្នឹងលោកប៉ាដោយក្តីមិនពេញចិត្ត
"ប៉ាឱ្យកូនជ្រើសរើស !រវាងយកជុងហ្គុកធ្វើជាស្វាមី ប៉ុន្តែកូនហ្នឹងទទួលអ្វីៗ ដែលកូនចង់បាន បើមិនដូច្នេះទេ កូនគួរណាស់តែ ចេញក្រៅរកការងារចិញ្ចឹមជីវិតដោយខ្លួនឯងចុះ" លោកគីម នៅតែដាក់សំណើទៅកាន់ថេយ៍ព្រោះដឹងណាស់ថាកូនម្នាក់នេះ គ្មានផ្លូវជ្រើសរើសក្រៅពីទទួលយកជុងហ្គុកធ្វើជា ស្វាមីឡើយ។
"ប៉ា!!!"ថេយ៍បង្អូចសម្លេងយ៉ាងក្រលួច ដោយទឹកមុខមិនពេញចិត្ត
"ប៉ាឱ្យគិត១:០០ម៉ោង បើគិតឃើញហើយ ក៏ចុះទៅក្រោមទៅចម្ការជាមួយប៉ា "
"ទៅធ្វើអ្វីលោកប៉ា?"
"ទៅសុំទោសបងរបស់កូន! ដែលមុនហ្នឹងស្រដីមិនចេះគិត នេះកុំតែជុងហ្គុកស្រលាញ់ទេ កុំអីណា!ហឺយយ! ល្ហើយចុះ កូនគិតសិនទៅ" លោកគីមនិយាយចប់ក៏ចុះទៅក្រោមទាំងញញឹម ព្រោះដឹងថាកូនគ្មានជម្រើសឡើយ

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...
???????:?????????????????
Start from the beginning