"នេះលោកប៉ាធ្វើបាបខ្ញុំច្បាស់ខ្លាំងណាស់"ថេយ៍អង្គុយគិតស្មុគស្មាញមិនដឹងថាគួរធ្វើបែបណា៎ រឿងគ្រួសារហ្នឹងបេះដូង
"តើខ្ញុំគួរប្រាប់រឿងនេះទៅកាន់ ជុងហ្វាទេណ៎? " កាន់តែគិតកាន់តែស្មុគស្មាញពីមួយដំណាក់កាលទើបមួយដំណាក់កាល បើសិនជាខ្លួនមិនព្រមធ្វើតាមសំណើរបស់នាមជាឪពុក គ្រប់យ៉ាងទាំងឡូយទាំងរបស់ហ៊ឺហានឹងត្រូវបាត់បង់តែបើថេយ៍រៀបការជាមួយនឹងមនុស្សដែលខ្លួនស្អប់ ក៏មិនកើតតែគេពិតជាគ្មានជម្រើសទេ!!!!!
"ហឺយយយ!!!ទោះឯងអាចយកបានខ្លួនប្រាណរបស់ខ្ញុំបាន ប៉ុន្តែឯងគ្មានថ្ងៃដែលអាចក្រសោបបេះដូងរបស់ខ្ញុំក្នុង រង្វង់ដៃរបស់ឯងឡើយ គ្រប់យ៉ាងមកពីឯងតែម្នាក់គត់ព្រោះតែឯងទើបប៉ា ធ្វើបែបនេះ ហ៊ឹស ក៏ចង់ដឹងដូចគ្នាថាឯងវិសេសវិសាល យ៉ាងណាទៅទើបប៉ារបស់ខ្ញុំងប់ស្រលាញ់ឯងម្ល៉េះ?"ថេយ៍ស្រដីទាំងកំហឹងក្នុងពោះ ទើបកន្ត្រាក់ខ្លួនបើកទ្វារចេញពីបន្ទប់ រួចក៏ចុះទៅក្រោមដើរទៅបន្ទប់ទទួលភ្ញៀវ ដោយមានលោកប៉ារង់ចាំជាស្រេច។
"យ៉ាងម៉េចហើយ? កូនគិតបែបណា??" លោកគីមឃើញកូនចុះមកដាក់គូថអង្គុយមិនទាន់នឹងក្តៅផង ស្រាប់តែចោទសួរតែម្តង
"ចុះកូនមានជម្រើសទេលោកប៉ា បើសិនជាខ្ញុំមិនយល់ព្រមតាមលោកប៉ានោះ ?"ថេយ៍ស្រដីទាំង សម្តីបូករួមទាំងទឹកមុខម៉ួម៉ៅ
"មកពីដឹងថាកូនគ្មានជម្រើសទើបប៉ាដាក់សំណើបែបនេះ!" លោកគីម
"លោកប៉ា!! បានហើយខ្ញុំឈប់ប្រកែកជាមួយនឹងលោកប៉ាហើយ ប៉ាចង់ធ្វើបែបណាក៏បែបហ្នឹងទៅ ធុញខ្លាំងណាស់"
"អាឌីង!!! រៀបចំឡានឱ្យយើងយើងត្រូវទៅចំការ " លោកគីម ដឹងថាកូនមិនពេញចិត្តប៉ុន្តែគាត់ឥតខ្វល់ខ្វាយអីទាំងអស់ ហើយក៏មិនមែនមិនដឹងថាកូនបច្ចុប្បន្ននេះទាក់ទងអ្នកណាខ្លះនោះឡើយ ប៉ុន្តែគាត់ធ្វើមិនដឹងប៉ុណ្ណោះ។
"បាទលោកម្ចាស់"
"លោកប៉ាចង់ទៅណាឬ???"ថេយ៍ចោទសួរ
"ទៅជួបកូនប្រសារប៉ាហ្នឹងហៃ ហើយកូនក៏រៀបចំខ្លួនទៅទៅជាមួយប៉ា"
"ហេតុអ្វី??? "
"ហុឹម??? ទៅសុំទោសបងរបស់កូន"
"ទេខ្ញុំមិនទៅទេ!ខ្ញុំម៉េចនឹងអាចបន្ទាបខ្លួនទៅសុំទោសអ្នកបម្រើរបស់ប៉ាទៅ ឮដល់ណាអាម៉ាស់ដល់នោះ" គ្រាន់តែដឹងថាលោកប៉ានាំទៅសុំទោសមនុស្សដែលខ្លួនស្អប់ពេញបេះដូង រាងតូចក៏ច្រឡោតយ៉ាងខ្លាំង ទាំងទឹកមុខធុញទ្រាន់
"គេជាអនាគតស្វាមីរបស់កូន! មិនមែនជាអ្នកបម្រើរបស់កូនឡើយ ស្ដាប់ឲ្យច្បាស់ណាស់កូន គ្មានបុរសណាល្អឥតខ្ចោះជាងជុងហ្គុកឡើយ គ្មាននរណាអាចស្រឡាញ់កូនជាងគេឡើយ គិតពីទង្វើល្អរបស់ក្មួយជុងហ្គុកដែលមាន ចំពោះកូនផងតើបានទេកូន?"
"ក៏បាន..!បើប៉ាចង់បានបែបនេះមែនទេ?? ល្អកូនទៅ! ហើយក៏ហ្នឹងសុំទោសវាផងដែរ ពេញចិត្តរបស់ប៉ាហើយមែនទេ??"ថេយ៍ និយាយហើយក៏ កញ្ឆក់ខ្លួនដើរទៅក្រៅ ហើយក៏ចូលទៅក្នុងឡាន បាត់ទៅទុកឲ្យលោកគីមឈរក្រវីក្បាលហួសចិត្ត។
=====
រងចាំភាគបន្ត

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...
???????:?????????????????
Start from the beginning