抖阴社区

???????: ??????????????????????????

Start from the beginning
                                    

"រួចហើយមែនទេក្មួយថ្ងៃនេះ ប្រមូលផលយ៉ាងម៉េចដែលក្មួយ" លោកគីម សួរបង្វែរអារម្មណ៍ខ្លាចថា មានសង្គ្រាមកើតឡើង

"ថ្ងៃនេះល្អជារាល់ដងលោកពូ! លោកពូមានការអ្វីឬ បានមកដល់ទីនេះ?"

"ហឹស!ហឹស! ក៏នាំកូនថេយ៍ឱ្យចេញពីផ្ទះខ្លះ ខ្លាចកូនអផ្សុក ណាមួយ ឮល្ហិចល្ហៀងថាចង់មកដើរលេង ចម្ការផង"លោកគីម ស្រដីស្រាលៗ តាមមនុស្សចាស់ តែសម្រាប់រាងតូចវិញគ្មានញញឹមអីទេ មានតែមុខកាចហ្នឹងមិន ពេញចិត្ត

"អូហ៍!បាទលោកពូ"

"តែពូមិនទំនេរទេ ក្មួយជូនប្អូនដើរលេងផងណា៎" លោកគីមស្រដីម្តងទៀត

"បើអ្នកប្រុសមិនស្អប់ខ្ពើមទេ ខ្ញុំជូនដើរបាន"

"កូនឮបងនិយាយទេកូន?? ឆាប់ទៅ ហើយកុំភ្លេចពាក្យដែលប៉ាហ្នឹងកូននិយាយគ្នានៅឯផ្ទះឱ្យសោះ" លោកគីម តឿនកូនម្តងទៀត ព្រោះខ្លាចថា កូនមិនស្តាប់បង្គាប់អីបែបនេះ

"ដឹងហៃប៉ា!និយាយច្រើនណាស់"ថេយ៉ុងតបទាំងធុញទ្រាន់រួច ដើរទៅបាត់ ហាក់ដូចជាមិនខ្វល់អ្វីទាំងអស់

"ឆាប់ទៅក្មួយ" លោកគីម

"បាទពូ"ជុងហ្គុកគោរពបន្តិចរួចក៏រត់ទៅតាមក្រោយថេយ៍សកម្មភាពមួយនេះ ធ្វើឱ្យលោកគីមពេញចិត្តខ្លាំងណាស់ តែលូហ្គូមិនពេញចិត្តឡើយ នៅពេលដែលមនុស្សខ្លួនស្រលាញ់ទៅ ស្និទ្ធស្នាលហ្នឹងអ្នកផ្សេងនោះ ពិតជាឃ្នើសឃ្នងចិត្តណាស់។ ក្រឡេកមកមើលថេយ៍ហ្គុកឯណេះវិញ÷

រាងតូចដើរទាំងភាពធុញទ្រាន់ ដកដង្ហើមធំៗជា រើយៗ ភ្នែកចេះតែសម្លក់ រាងក្រាស់ឥតដាក់ភ្នែក រាងក្រាស់ដឹងថាគេមិន ពេញចិត្តតែមិនដឹងគួរស្រដីបែបណា៎មានតែស្ងៀមស្ងាត់ខណៈដើរតាមពីក្រោយ÷

"ហ្ហើយ!ធុញណាស់"ថេយ៍ពោលពាក្យសម្តីតិចៗ តែក៏ឮដល់ត្រចៀករបស់នាយកម្លោះដដែល

"អ្នកប្រុសអាចទៅវិញបានណា៎ចាំខ្ញុំជូនទៅវិញ" រាងក្រាស់ស្រដីទាំងសម្តីទន់ភ្លន់

"មិនបាច់ព្យាយាមសម្តែងធ្វើល្អនៅមុខខ្ញុំទេ ខ្ញុំខ្ពើមឆ្អើមណាស់"រាងតូចនិយាយទាំងសម្លក់សម្លឹងនាយដដែល

??????????????Where stories live. Discover now