"សុំទោស!អ្នកប្រុស បើខ្ញុំធ្វើអ្វីឱ្យអ្នកប្រុសមិនពេញចិត្ត"នាយត្បកពាក្យសុំទោសទាំងដែលមិនទាន់ហ្នឹងធ្វើខុសអ្វីសោះ។
"ឯងដឹងទេ? ថាខ្ញុំស្អប់បងណាស់ គឺស្អប់ដល់ឆ្អឹង ហើយក៏មិនចង់ឃើញមុខឯងឡើយ ឃើញហើយសុីបាយមិនចូល" ពាក្យសម្ដីជេរប្រមាថមើលងាយទៅកាន់នាយកំលោះស្ដាប់ឮហើយអួលដើម.ក ក្នុងផ្នត់គំនិតរបស់នាយកំពុងតែវិភាគនិងគិតតើខ្លួនបានធ្វើអ្វីខុស ទើបក្មេងនៅចំពោះមុខស្អប់ខ្ពើមខ្លួនដល់ថ្នាក់នេះ
"ខ្ញុំមិនដឹងទេ ថាអ្នកប្រុស ស្អប់ខ្ញុំព្រោះតែអ្វី ឬក៏មិនចូលចិត្តចរិកមួយណារបស់ខ្ញុំ ខ្ញុំនឹងព្យាយាមកែសម្រាប់អ្នកប្រុស""ហ៊ឹសៗ!កែប្រែដើម្បីខ្ញុំ??? បើឯងចង់ធ្វើដើម្បីខ្ញុំគួរណាស់តែ ចាកចេញពីជីវិតខ្ញុំទៅឲ្យឆ្ងាញ កុំបាច់មកវិញ ពេលនោះហើយជាពេលដែលខ្ញុំមាន សេចក្តីសុខ ជាមនុស្ស ដែលខ្ញុំស្រលាញ់"
"អ្នកប្រុសថាខ្ញុំជាមនុស្សល្ងង់ខ្លៅក៏បាន! អ្នកប្រុសស្អប់ខ្ញុំ ចង់ឱ្យខ្ញុំស្លាប់ក៏ខ្ញុំស្តាប់តាម ប៉ុន្តែខ្ញុំសុំអង្វរ មេត្តាកុំដេញខ្ញុំចេញពីជីវិតរបស់អ្នកប្រុសព្រោះអី ខ្ញុំពិតជាស្រឡាញ់អ្នកប្រុសខ្លាំងណាស់ ហើយក៏ដឹងថាក្តីស្រឡាញ់មួយនេះអ្នកប្រុសមិនត្រូវការ តែខ្ញុំនឹងព្យាយាមហើយនិងការពារអ្នកប្រុសដោយជីវិតរបស់ខ្ញុំ" រាងក្រាស់និយាយទាំងអួរដើមក.ប៉ុន្តែនាយមិនព្រមស្រក់ទឹកភ្នែកនៅចំពោះមុខមនុស្សខ្លួនស្រឡាញ់ឡើយ។
"កុំបាច់ធ្វើជាកំសត់នូវចំពោះមុខយើង ដឹងឮហើយហ្ហែស៎ថាខ្ញុំស្អប់ឯងដល់កម្រិត? ម្ដេចក៏រឹងក្បាលម្ល៉េះ? ជេរស្ដីប្រមាថដល់ថ្នាក់នេះហើយក៏មិនចេញ តើឯងត្រូវការអ្វីដែលពិតប្រាកដ"ថេយ៍សួរទាំងពេបជ្រាយ
"ចម្លើយគ្មានអ្វីពិបាកទេ! ខ្ញុំធ្វើគ្រប់យ៉ាងទ្រាំគ្រប់យ៉ាង ក៏ព្រោះតែស្រលាញ់ហើយក៏មិនចង់បាត់បង់ ខ្ញុំដឹងថាអ្នកប្រុសមិនជឿពាក្យសំដីរបស់ខ្ញុំឡើយ ប៉ុន្តែខ្ញុំក៏មិនចង់ឲ្យអ្នកប្រុសមកជឿទាំងចិត្តមិនចង់" រាងក្រាស់ទោះព្យាយាមបកស្រាយ បង្ហាញអារម្មណ៍សេចក្តីស្រឡាញ់យ៉ាងណាក្តីក៏គ្មានផលប្រយោជន៍អ្វីឡើយក្រៅពីពាក្យថាស្អប់មើលងាយ។
"ចាំឱ្យច្បាស់នៅក្នុងខួររបស់ឯង! ទោះពិភពលោកមួយនេះមានតែវត្តមានរបស់ឯង ក៏ខ្ញុំគ្មានថ្ងៃស្រឡាញ់ឯងឡើយ ត្រឹមសម្បត្តិជាកូនអ្នកក្រ គ្មានម៉ែឪ ដូចជាឯងនេះហ្ហែស៎ដែល យើងយកមកធ្វើប្តី? ឈប់ស្រមើស្រមៃ យើងរអើងខ្លាំងណាស់"
"សុំ-ទោស" នេះថេយ៍ហួសហែតពេកហើយ ទោះស្អប់គ្នាយ៉ាងណាក្តីម្តេចចាំបាច់មើលងាយដល់គ្រួសារ នាយកំលោះទ្រាំមិនបានប្រញាប់សុំទោសរួចក៏ដកខ្លួនដើរចេញទាំងទឹកមុខស្រពាប់ស្រពោន ក្នុងអារម្មណ៍របស់គេ ពេលនេះពិតជាពិបាកទ្រាំណាស់ គេចង់យំ ឱ្យអស់ចិត្ត ប៉ុន្តែមិនអាចទេ គេទ្រាំរហូតដល់បន្ទប់ទើបដាក់ខ្លួនអង្គុយយំ ដោយការខូចចិត្តជា ពន់ពេក។
=====
រងចាំភាគបន្ត

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...
???????: ??????????????????????????
Start from the beginning