"គេនៅឯណា? បន្ទប់ណា៎? "
"ចាស៎???"នាងបកសួរទាំងមិនយល់ គេណា? នេះអ្នកប្រុសចង់និយាយអំពីអ្នកណា៎?
"ហឺយយ!! បងជុងហ្គុករបស់នាងហ្នឹងហើយវានៅឯងណា៎?"
"អររ៎!យល់ហើយចាស៎! បងជុងហ្គុកគាត់នៅបន្ទប់ ចាំខ្ញុំជូនអ្នកប្រុសទៅជួបគាត់"ជូលីស នាងស្រាប់តែ ញញឹមពព្រាយ ធ្វើឱ្យរាងតូចជ្រួញចិញ្ជើម
"កើតស្អីម្តេចក៏ញញឹម??"
"ក៏រីករាយដែលអ្នកប្រុសមក ព្រោះបងជុងហ្គុកមិនព្រមបើកទ្វារឱ្យនរណាឡើយ បាយទឹកក៏មិនស្រេកឃ្លាន ដូច្នេះហើយខ្ញុំគិតថា បើអ្នកប្រុសមក គាត់ប្រាកដជាចេញមកញ៉ាំអាហារ"ជូលីស ពោលពាក្យសម្តីទាំងញញឹមញញែមស្រស់ស្រាយ
"ហេតុអ្វី?"
"ក៏ព្រោះគាត់ស្រលាញ់អ្នកប្រុស ស្តាប់តាមអ្នកប្រុស" នាងល្អិតតបទៅវិញ ទោះមានអារម្មណ៍ខ្លាចនូវទឹកមុខ របស់ថេយ៉ុងតែនាងនៅតែមាន ភាពក្លាហាននិយាយដដែល
"យកបាយទឹកឱ្យខ្ញុំហើយនាងទៅណាក៏ទៅៗ"
"ចាស៎! នេះអ្នកប្រុស"ជូលីស ហុតថាសបាយឱ្យរាងតូចរួចរាល់នាងក៏ចេញទៅបាត់ទុក ពេលវេលាឱ្យអ្នកទាំងពីរ រាងតូចច្រលឹង ចង្កេះតូចអង្ក្រងឈរសញ្ជឹងគិតមួយសន្ទុះក៏លើកដៃគោះទ្វារតិចៗ
តុក!!តុក!!!
"ប្រាប់ហើយថាបងមិនឃ្លានទេ ជូលីសទៅគេងទៅ" ជុងហ្គុកនិយាយទាំងសម្លេងស្អកៗ
"គឺ-គឺខ្ញុំ!បើកទ្វារ"រាងតូចនិយាយទាំងក្តោបថាសបាយ ជុងឮបែបនេះក៏ បើកទ្វារយ៉ាងលឿន រួចក៏សម្លឹងមើលអនាគតប្រពន្ធកាន់ថាសបាយឈរមុខបន្ទប់ខ្លួន
"ឯងស្លេកស្លាំងម្ល៉េះ? មិនស្រួលខ្លួនហ្ហែស៎?"រាងតូចស្រាប់តែចាប់អារម្មណ៍ហ្នឹងទឹកមុខ របស់ រាងក្រាស់ទើបចោទសួរដោយក្តីបារម្ភ
"ខ្ញុំ!!មិនអីទេ"នាយក្រាស់ ប្រញាប់គេចពីក្រសែកភ្នែករបស់ថេយ៉ុង
"ចេញពីផ្លូវខ្ញុំទៅ មិនគិតអញ្ជើញភ្ញៀវចូលទៅក្នុងទេហ្ហែស៎?"ថេយ៍ស្រដីម្តងទៀត ឬកពារ ប្លែកៗបស់រាងតូចបណ្តាលឱ្យនាយកម្លោះសង្ហា ប្លែកចិត្តតែក៏មិនសួរខ្លាចត្រូវមាត់ទៀត ណាមួយក៏មិនស្រួលខ្លួនមិនចង់ប្រកែកជាមួយថេយ៍ទាំងយប់បែបនេះទេ។
"អ្នកប្រុសមានអ្វីក៏ឆាប់និយាយមក"
"ញ៉ាំបាយទៅ! ឮមកថាមិនទាន់ញ៉ាំអីតាំងពីព្រឹកម្លេះ ប្រយ័ត្នកើតខ្យល់ងាប់បាត់ទៅ"
"ហឹស!បើងាប់មែនល្អណាស់ មិនឱ្យអ្នកប្រុសពិបាកចិត្ត ហើយនិយាយថា ស្អប់ៗ ពេលឃើញមុខរបស់ខ្ញុំ"
"ខ្ញុំមិនមែនមក ប្រកែកជាមួយឯងទេ! ឆាប់សុីទៅ " ថេយ៍ មិនខ្វល់និយាយ គំរោះគំរើយដាក់នាយក្រាស់បន្ត
"អរគុណសម្រាប់ការបារម្ភ ទោះវាមិនចេញពីចិត្តរបស់អ្នកប្រុសក៏ដោយ តែខ្ញុំសប្បាយចិត្តនឹងទទួល" នាយក្រាស់ ឧទានចប់ក៏ដាក់ខ្លួនអង្គុយ រួចក៏ញ៉ាំអាហារទាំងអស់នោះ នាយញ៉ាំបាន ពីរទៅបីម៉ាត់ក៏ឈប់ បណ្ដាលឱ្យចិត្តអ្នកខ្លះនៅម្តុំនេះ ឃ្នើសចិត្តជាខ្លាំងមុនស្រដី÷
"ប៉ុណ្ណឹងឆ្អែតដែលហ្ហែស៎?"
"បាទ"នាយតបទៅវិញទន់ភ្លន់
"មិនបានញ៉ាំឱ្យអស់ភ្លាម ហើយទៅគេងមិនមែនមកនអង្គុយចុចកុំព្យូទ័រទេ"ថេយ៍កាន់តែឃ្នើសចិត្តពេលដែលនាយញ៉ាំពីរម៉ាត់ទៅ អង្គុយចុចកុំព្យូទ័រធ្វើព្រងើយកន្តើយទៅវិញ។
"ខ្ញុំមិនអីទេ!យប់ហើយអ្នកប្រុសទៅវិញទៅ"នាយស្រដីទាំងគ្មានកម្លាំងតែការងារ មិនចង់ទុកចោលដូច្នេះហើយ ត្រូវបង្ហើយ ឱ្យអស់ក្នុងយប់នេះ។
"មិនសុីហ្ហែស៎? មិនឈប់ចុចកុំព្យូទ័រ ហ្ហែស៎បានតើស៎ ខ្ញុំមិនគួរណាចំណាយពេលមានតម្លៃរបស់ខ្ញុំទៅលើឯងឡើយ" រាងតូចនិយាយទាំងខឹង បើនិយាយអំពីផ្ទៃមុខវិញណា ឡើងក្រហមឆេះទៅហើយ ជុងហ្គុកសម្រួលអារម្មណ៍រួចក៏តប ទាំងភ្នែកមើល កុំព្យូទ័រដដែល÷
"ខ្ញុំដឹងថា ខ្ញុំគ្មានតម្លៃឯណា៎ ឱ្យអ្នកប្រុស មកមើលថែរឡើយ ហើយខ្ញុំដឹងថា ខ្ញុំនៅចំណុចណា កន្លែងណា៎ សូមទោសដែលខ្លួនតូចទាបតែឈោងចាប់ព្រះចន្ទ ដូចជាអ្នកប្រុស"នាយតបទាំង ក្តោបដៃចូលគ្នា បេះដូងឈឺឡើង ប្រេះស្រាំទៅហើយ តែវាមិនរាងសោះ
"ដឹងខ្លួនល្អហើយ ថាឯងនៅចំណុចណា៎ ហើយយើងនៅចំណុចណា៎នោះមិនបាច់ ឱ្យខ្ញុំនិយាយច្រើនដងជាមួយអ្នកបម្រើថ្នាក់ទាបដូចឯង"ក្នុងចិត្តក៏បារម្ភតែ មាត់ហ្នឹងចិត្តវារឹងណាស់កាច់មិនបាក់ឡើយ ម្នាក់ៗ ចង់តែឈ្នះ រៀងខ្លួនៗបែបនេះ កាលចុះសម្រុងទៅ??
"ចាំទុកក្នុងខួរក្បាលឯងទៅ អាកូនអ្នកបម្រើ យើងស្អប់ឯង ស្អប់ខ្លាំងណាស់ !!ផាំង"ថេយ៍និយាយហើយក៏ចេញទៅក្រៅដោយមិនភ្លេចបិទទ្វារខ្លាំងៗ។ អារម្មណ៍ពិតជាអន់ចិត្តហ្នឹងជុងហ្គុកណាស់ ខំមកមើលទាំង យប់ស្ងាត់ តាមផ្លូវខ្លាចក៏ខ្លាចតែ ចិត្តបារម្ភក៏ចង់មកមើលតែចុងក្រោយ លិទ្ធផលដូចដែលឃើញ។
=====
រងចាំភាគបន្ត...

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...
???????: ????????????
Start from the beginning