抖阴社区

???????: ???????????

Start from the beginning
                                    

"អ៎ៅម៉េចក៏សុខៗ ប្តូរមករស់នៅទីនេះអ៊ីចឹង?"ថេយ៉ុងផ្តើម ជ្រួញចិញ្ជើមដូចគ្នា

"គឺ..!យើងចង់សាកជាតិបែបថ្មីណា ទីនេះស្រស់ស្អាតណាស់ យើងចូលចិត្តមិនដូចនៅ ទីក្រុងទីក្តៅក៏ក្តៅ តប់ប្រមល់ខ្លាំងៗ អញ្ចឹងហើយទើបយើងមក នៅទីនេះមួយរយៈ យ៉ាងទៀត ខែក្រោយយើងត្រូវឡើងទៅប្រទេស អង់គ្លេស ហើយ"នាងព្យាយាមរៀបរាប់ឡើងប៉ប៉ាច់ ធ្វើឱ្យថេយ៍ផ្តើមសង្ស័យតិចៗ តែមិនមាត់ព្រោះគេ ជាខ្លាចាំសង្គ្រប់ហើយក៏ហែកសាច់ស៊ីតែម្តងបើនាងមាន បំណងអាក្រក់ពិតមែន។

"ណាថេយ៍ណា...!!!ឱ្យគ្នាមកនៅដែលមកណា"នាង លន់តួរអង្រួនដៃថេយ៍តិចៗ បែបអង្វរ

"បានណា...យើងព្រម"

"ចុះប្តីថេយ៍នោះ ព្រមទេ?"

"ជុងធ្វើការ-មិនទាន់មកទេ"

"អុញ៎ ទៅណាទៅថេយ៍? ណែក៎ កុំបណ្តែតបណ្ដោយ ព្រងើយកន្តើយ ចំពោះប្តីពេក ប្រយ័ត្នតែគេធុញទ្រាន់ ចាកចេញយកស្រីថ្មី អាល៎មកខូចចិត្តតាមក្រោយ យើងមិនជួយ ជូតទឹកភ្នែកទេណា"

"ហ៊ឹសៗ ប្តីយើងនេះហ្ន៎មានស្រី?? ហាសហាស៎ គេក្លាចស្រី រអើងស្រីសឹងអីជាពិសេសគឺ ស្រីហិចប្តីគេ"ថេយ៉ុងតប បែបលេងសើច តែក្នុងនាមគម្រាមកុំអោយ មិត្តភក្តិហួសព្រំដែន។

"ទុកចិត្តមិនដែល ព្រោះសន្តាន់ មនុស្សប្រុស មាន១ មិនឆ្អែត មាន១០ក៏មិនស្កប់ កុំទុកចិត្តឱ្យប្តីឯងទៅធ្វើការឆ្ងាយៗអីណា យើងបារម្ភ"

"គិតទៅឯងនៀក៎ ព្រួយចិត្តជាងយើងជាប្រពន្ធគេទៀត"

"ព្រោះយើងជាមិត្តឯងនោះអី"

"មិត្តបែបណា?ឬក៏មិត្តស៊ីប្តីមិត្ត"

"ថេយ៍?????"វ៉ាងហ្សុី ផ្តើមស្លន់ស្លោ មុខក៏ស្លេកស្លាំង ខណៈដែល ឮពាក្យប្រយោគរបស់ថេយ៉ុង យ៉ាងដូច្នេះ

"ស្លន់មេស៎? យើងថាលេងតាស៎..."រាងតូចច្រលឹង លើកដៃ ទៅអង្អែលសក់ក្បាលវ៉ាងហ្សុី នឹងញញឹមចុងមាត់គួរឱ្យញញើត។

"ថេយ៍...!!!"

"ហ៊ឹម??"

"គឺគ្មានអីទេ...!"

"និយាយមក ចង់និយាយអីក៏និយាយមក"

......!!!វ៉ាងហ្សុី ស្ងាត់ជ្រងំបន្តិចព្រោះកំពុងគិតថា គួរតែនិយាយពាក្យនោះចេញមកឬក៏អត់ តែយ៉ាងណាៗ ត្រូវតែនិយាយទាន់នៅពីរនាក់ ហើយណាមួយទៀត នាងមិនជឿថា ថេយ៍អាចផ្តាច់ទំនាក់ទំនងជាមួយនាង គ្រាន់តែរឿងប៉ុណ្ណឹងទេ។

"ថេយ៍-ទុកខ្ញុំជាមិត្តទេ?"

"ឯងសំខាន់ណាស់សម្រាប់យើង"ថេយ៍តបវិញតែដៃអង្អែលកញ្ចឹងកនាងថ្នមៗ

"ចុះថេយ៍-ស្រលាញ់ខ្ញុំទេ?"

"ស្រលាញ់-ព្រោះឯងជាមិត្តតែម្នាក់គត់របស់យើង"
"បើថេយ៍-ស្រលាញ់ខ្ញុំ ចឹងថេយ៍ឱ្យប្តីថេយ៍មកឱ្យខ្ញុំបានទេ?"វ៉ាងហ្សុី វាចាបន្តទៀត តែមិនបានចម្លើយរបស់ថេយ៍ឡើយម្តងនេះ។ អំណាចនៃភាពស្ងប់ស្ងាត់របស់ថេយ៍ ហាក់ធ្វើឱ្យវ៉ាងហ្សុី ចិត្តមិនស្ងប់បែកញើសសស្រាក់។

"....."????

"គឺខ្ញុំ ស្រលាញ់ប្តីថេយ៍"នាងបញ្ជាក់ឱ្យប្រពន្ធគេដឹងថាខ្លួននាងកំពុងតែលង់ស្នេហ៍ប្តីមិត្តភក្តិខ្លួនឯង

"....."!!!!

"ឱ្យគាត់មក ខ្ញុំមកណា..!!ខ្ញុំស្រលាញ់ ចូលចិត្តគាត់ណាស់"ឃើញថេយ៍កាន់តែស្ងាត់នាងកាន់តែសុំ

"....."

"ថេយ៍-ថេយ៍"

"ហ៊ឹម??"

"ថេយ៍កំពុងគិតអ្វី?"

"គិតអីហ្ន៎?? គឺគិតថា នាងងាប់ទៅ!!! ឡើងដើមរកាដែក ប៉ុន្មានម៉ែត្រ ហើយងាប់ទៅវេទនាយ៉ាងម៉េចខ្លះនឹងណា"

រងចាំភាគបន្ត..!!

.

??????????????Where stories live. Discover now