"ពាក់ឱ្យអូន..."ថេយ៍
"វាសាកសមនឹងអូនណាស់"ជុងហ្គុក ទទួលនឹងពាក់ឱ្យថេយ៍បណ្តើរ ស្ងោចសរសើរអោយប្រពន្ធបានឮ។
"ព្រោះប្តីអូន ជាអ្នកទិញឱ្យអូន"រាងតូចតបវិញដោយសំឡេងស្រទន់ កាយទន់ភ្លន់ដៃស្រឡូន លើកមកចាប់កាន់បន្តោង ដែលមានឈ្មោះ"VK" ថេយ៍អង្អែលចុះ អង្អែលឡើង ដោយក្តីពេញចិត្តនឹង ការដូនេះជាពន់ពេក។
"ពាក់វាឱ្យជាប់ណាអូន កុំដោះវាចេញ!"
"អូនមិនដោះទេ.."
"ទុកចិត្តមិនបានដែលឱ្យដឹងតែ ខ្ទិចខ្ទាំហើយ"
"បើដូច្នោះ បងកុំធ្វើឱ្យអូន ខឹងទៅបានហៃ"
"ហ៊ឹសៗ ប្រពន្ធបង ខឹងគឺគួរស្រឡាញ់ណាស់"
"យ៉ាស៎ ចន ជុងហ្គុក"
"បាទអូនសម្លាញ់??"
"ហ្ហួចអ្នកប្រុសតូច នឹងលោកប្រុស ចង់ឈ្លោះគ្នា ទៀតហើយមែន? បើឈ្លោះ- ឈ្លោះក្នុងបន្ទប់ហូវ ក្រែងបាន BABE ហាសហាស"ជូលីស និយាយកាត់ សង្គ្រាមលើសលោកទី២នេះចប់ ក៏រត់ប្រូចទៅបាត់ទុកឱ្យថេយ៍ហ្គុក ដឹងដៃគ្នាបន្ទប់ពិតមែន។
គិតទៅម្យ៉ាងដែល ស្នេហាពេលខ្លះក៏ផ្អែមដូចទឹកឃ្មុំដែលមានទឹកដម ពេលខ្លះទៀតស្នេហាមាន តែពាក្យថាល្វីងជូរចត់ ក្រេបជញ្ជក់មិនឆ្ងាញ់សោះ ខ្លះទៀតមាន តែរឿងឈ្លោះប្រកែកគ្នា តែក៏គ្មានគំនិត ចង់បោះបង់ចោលគ្នាម្តងណាឡើយ÷
|ផ្ទះ ឆីងលី|
វ៉ាងហ្សុី ដេកសន្លប់ស្តូកស្តឹង អស់រយៈពេលជាយូរនោះក៏ដឹងខ្លួន។ នាងបើកភ្នែកសន្សឹមៗ សម្លឹងមើលជុំវិញ បន្ទប់ដោយឬកពារខ្លបខ្លាច ក្រៃលែង ខណៈនោះនាង ឮសូរ សម្របជើង ដើរចូលមក..នាងក៏បង្វែរភ្នែកសម្លឹងមើលទ្វារ។
"ដឹងខ្លួនហើយអ្ហេស៎?"ឆីងលី ចោទសួរ ដោយក្នុងដៃ កាន់បាយប្រអប់ឱ្យនាង
"លោកជាអ្នកណា???"នាងរំកិលខ្លួនចេញ
"មិនសំខាន់ទេ!នេះបាយ..!ញ៉ាំទៅ"ស្តីចប់ក៏ចេញទៅវិញតែមិនបាន បិទទ្វារឡើយ។វ៉ាងហ្សុី ខាំបបរមាត់ សម្លឹងមើលបាយប្រអប់ក្នុងការគិត ការពិចារណា ថាគួរតែញ៉ាំឬក៏អត់?
"យ៉ាងហោចណាស់ ក៏គេមិនអាចដាក់ថ្នាំបំពុល ឱ្យយើងញ៉ាំដែល"នាង ស្រដីចប់ក៏ទាញមក ញ៉ាំចម្អែតក្រពះ ក្រោយពីញ៉ាំរួចក៏ផឹកទឹកនឹង ចេញមកក្រៅ។
"ល្បង...!!"កូនចៅ ឆីងលី កេះល្បងខ្លួន កំឡុងពេលដែលឃើញ វ៉ាងហ្សុី ដើរចូលមក
"ពួកឯងចេញទៅ.."
"បាទល្បង"
"....."វ៉ាងហ្សុី ខ្ញាំដៃនឹងអាវ សម្លឹងមើល ឆីងលីដោយការគិត មុននឹងដើរចូលមក អង្គុយក្បែរ
"ខ្ញុំ-អរគុណ លោកហើយដែល មកជួយខ្ញុំ នឹងឱ្យកន្លែងស្នាក់នៅ..."
"មិនថ្វីទេ! ត្បិតតែខ្ញុំមិន ស្គាល់នាង តែខ្ញុំក៏មិនអាច ឈរមើល មនុស្សស្រីជិតស្លាប់នៅក្នុងចម្ការខ្ញុំដូចគ្នា"
"ចា៎ស អរគុណលោកម្តងទៀតណា"
"ហ៊ឹម! តែខ្ញុំចង់សួរនាងរឿង១បានទេ?"
"ចា៎ស បាន"
"ហេតុម្តេចក៏ ទ្រុឌទ្រោម នឹងរបួស ធ្ងន់ដល់ថ្នាក់នេះ? អ្នកណាធ្វើអី នាងអ្ហេស៎?"ឆីងលី សួរដោយការចង់ដឹង ណាមួយទៀត នាយសង្ស័យអាចបណ្តាលមកពីចោរឆក់ប្លន់នឹងម៉ង តែមិនទាន់ប្រាកដទេ រងចាំមើលនាងរៀបរាប់សិន។
"គឺ...!!"នាងបាន និយាយបកស្រាយរឿងរ៉ាវទាំងអស់ ទាក់ទងនឹង ប្រពន្ធរបស់ជុងហ្គុក តែនាងលាក់លៀមរឿងមួយ គឺនាងលាក់ត្រង់នាង ញ័រចង់បានប្តីរបស់គេនឹងឯង ទើបបណ្តាលឱ្យឆីងលី ជឿស្លុង នឹងមាន ការអាណិតអាសូរ ចំពោះនាងណាស់។
"មិននឹកស្មានសោះ ថាប្រពន្ធរបស់អាហ្គុកនោះ អាក្រក់សូម្បីតែ ជាមិត្តសម្លាញ់ខ្លួនឯង"ឆីងលី វាចាដោយកំហឹង
"លោក...ហឹក..!ស្គាល់ពួកគេមែនទេ?"វ៉ាងហ្សុី អណ្តឺតអណ្តក សួរបញ្ជាក់ ស្របពេលដែលនាងប្រឹង សង្កេត
"ស្គាល់!វានឹងហៃ ជាសត្រូវរបស់ យើងទាំងប្រពន្ធវា ទាំងវា សុទ្ធតែ ជាសត្រូវរបស់យើង"
"ពិតមែនឬ?"វ៉ាងហ្សុី សួរបញ្ជាក់ពី ភាពត្រេកអរ
"ត្រូវហើយ..! អ៊ឹមអ៊ីចឹង..."
"ខ្ញុំឈ្មោះ វ៉ាងហ្សុី ហៅតែហ្ស៊ី បានហៃ ព្រោះមើលទៅស្និទ្ធស្នាល គ្នាខ្លាំង"មាត់និយាយមក ហាក់ស្លូតបូតតែ កាយវិការឱ្យដៃអ្នកកម្លោះឱ្យឈ្លក់វង្វេងនឹងនាងងើបក្បាលមិនរស់។
"ចឹងហៅខ្ញុំថា បងឆីងៗ ក៏បាន"នាយតបវិញប្រឹងពេកមុខចេញ តែក៏ត្រូវបើកភ្នែកធំៗ កំឡុងពេលដែល វ៉ាងហ្សុី ដើរមកក្បែរទម្លាក់គូថ អង្គុយលើភ្លៅរបស់នាយដៃស្រឡូន អង្អែលទ្រូងឆីងលី ថ្នមៗ ហាក់ចង់ល្បួងឱ្យអ្នកកម្លោះម្នាក់ធ្លាក់ចូលក្នុងរណ្តៅតណ្ហារបស់នាង។
រងចាំភាគបន្ត!!!
.

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...
???????:?????????????????
Start from the beginning