抖阴社区

?????:2 ?????????????????????

1.3K 51 6
                                        

#1ខែកន្លងផុតទៅ....

ពេលវេលាពិតជាដើរលឿនមែន មួយពព្រិចភ្នែកសោះរយៈពេលមួយខែក៏បានកន្លងផុតទៅជំនួសដោយខែថ្វីមកវិញបើនិយាយពីរឿងជីវិតគូរប្ដីប្រពន្ធពួកគេទាំងពីរនាក់នេះ។ក៏មិនមានអ្វីចម្លែកឡើយគឺនៅតែដដែលរយៈពេលមួយខែមកនេះយ៉ុនហ្គីគឺនៅតែដដែលមិននិយាយស្តីច្រើនពេលត្រូវការនិយាយក៏និយាយបើអត់ក៏អត់ដូចគ្នា ចំណែកជីមីនវិញក្រោយពីររៀបការជាមួយនាយបាបមួយខែហើយគេក៏រាងមានទម្លាប់ខ្លះក្នុងការរស់នៅជាមួយនឹងនាយតែទាស់តែម្យ៉ាងគេមិនសូវជានិយាយស្ដីជាមួយនឹងខ្លួនឡើយ។តែបើគេចង់ធ្វើអ្វីមួយនាយតែងតែធ្វើមិនដែលទុកឱ្យខ្លួននៅម្នាក់ឯងរកធ្វើអ្វីដែលខ្លួនឯងនោះទេ ហេតុដូច្នេះហើយទើបគេយល់ថានាយមិនមែនជាមនុស្សអាក្រក់អ្វីឡើយ។គ្រាន់តែគេមិនសូវចេះនិយាយច្រើនតែប៉ុណ្ណឹងឯង

« ថ្ងៃនេះឯងត្រូវទៅក្រុមហ៊ុនជាមួយយើងដែល » យ៉ុនហ្គី មូលហេតុដែលនាយនាំជីមីនទៅដែលក៏ព្រោះតែប៉ារបស់នាយចង់ឲ្យបុគ្គលិកនៅក្រុមហ៊ុនស្គាល់កូនប្រសាររបស់ត្រកូលមីន ជាក្មេងដែលស្អាតឆ្លាតពូកែមិនខុសទេដែលគាត់ជ្រើសជីមីននោះ...

« ហេតុ.. ហេតុអីខ្ញុំត្រូវទៅដែល លោកមិនខ្លាចគេសើចចំអកលោកទេឬបើយកខ្ញុំទៅជាមួយ » ជីមីន និយាយទាំងអោនមុខចុះ បើនាយនាំគេទៅច្បាស់ណាស់បុគ្កលិកក្នុងក្រុមហ៊ុននិងសើចចំអកឲ្យនាយមិនខាន

« ខ្លាចស្អីបើគេដឹងពេញប្រទេសហើយនោះ បានឈប់និយាយច្រើនទៅរួចហើយនៅយើងប្រញាប់ » យ៉ុនហ្គី ខ្លាចខ្មាស់ស្អីទៀតបើគេដឹងពេញប្រទេសហើយនោះថានាយនេះរៀបការជាមួយនឹងមនុស្សប្រុសហើយថែមទាំងពិការជើងទាំងគូទៀតផង។វាលើសពីខ្មាស់ទៅទៀត។រហូតដល់ខ្លួនធ្វើធម្មតាហើយ។

« រួច...រួចហើយ អឺម.. » ជីមីន ឮប្រយោគនេះហើយនាយមិនបានចាំយូរក៏ចូលទៅលើកបីអ្នកជាប្រពន្ធដើម្បីទៅរកឡានចេញទៅក្រុមហ៊ុនគេមិនចង់សាំញ៉ាំច្រើនទៀតទេ។ពេលវេលាមិនរង់ចាំយើងឡើយ។ ចុងច្រមុះរបស់ជីមីនទៅប៉ះនិងថ្ពាល់ដ៏សរលោងរបស់អ្នកជាប្តីពេលគេអោនមកលើកបីខ្លួន ថ្ពាល់នាយម្នាក់នេះក្រអូបណាស់ហើយមុខរបស់គេមើលកាន់តែជិតកាន់តែសង្ហា និយាយថាខ្លួនឯងសំណាងក៏ថាបានដែលមានប្ដីសង្ហាបែបនេះ ទាស់តែម្យ៉ាងនាយមាត់អាក្រក់បន្តិចមិនចេះផ្អែមល្ហែមដូចជាអ្នកដទៃសោះ គិតបានត្រឹមនេះគេក៏លេចស្នាមញញឹមចេញមកដល់មិនដឹងខ្លួន។...

? ???????????? ??? ???????? ?Where stories live. Discover now