抖阴社区

?????:22 ?????????

351 18 0
                                    

# 1 ឆ្នាំក្រោយមក ( កាត់សាហាវ )

រយៈពេលមួយឆ្នាំបានកន្លងផុតទៅរឿងរ៉ាវអាក្រក់ទាំងប៉ុន្មានក៏បានរសាត់ទៅតាមឆ្នាំចាស់នាំមកយករឿងថ្មីចូលមកក្នុងឆ្នាំថ្មីវិញម្ដងជីវិតគួររបស់ពួកគេទាំងពីរនាក់អាចនិយាយបានថាមានសុភមង្គលខ្លាំងជាងមុនព្រោះពេលនេះពួកគេអាចស្វែងរកអនាគតឲ្យខ្លួនឯងរៀងៗខ្លួនចំណែកជុងហ្គុកជាមួយនិងថេយ៉ុងពួកគេក៏បានរៀបការជាមួយគ្នាផងដែរក្នុងរយៈពេលមួយឆ្នាំមកនេះដោយរស់នៅមានសេចក្តីសុខពោរពេញទៅដល់សុភមង្គលក្នុងគ្រួសារ រីឯជីវិតគួរប្ដីប្រពន្ធមករបស់យ៉ុនហ្គីនិងជីមីនពួកគេក៏មានសុភមង្គលមិនខុសនឹងថេរហ្គុកទេ.....

« ពួកឯងតាំងពីររៀបការមកដូចជាល្អុកល្អឺននឹងគ្នាដល់ហើយ ទៅណាមកណាក៏បណ្ដើរគ្នាដែររបេះពីគ្នាមិនចេញសោះមាត់និយាយថាមិនស្រឡាញ់តែពេលបានរៀបការជាមួយគ្នាតោងគេឡើងស្អិត » ជីមីន សែនហួសចិត្តជាមួយនឹងថេយ៉ុងមាត់និយាយថាមិនស្រឡាញ់គេមិនខ្វល់ប៉ុន្តែចាប់តាំងពីរៀបការជាមួយគ្នាបានរយៈពេលមួយឆ្នាំមកនេះឃើញថាគេតាមជុងហ្គុកស្អាតតែម្ដងទៅណាមួយចំហានក៏ត្រូវតែយកគេទៅតាមដូចគ្នាមិនឲ្យបាត់គ្នាឡើយ។ព្រោះខ្លាចថារាងក្រាស់និងលួចទៅញ៉ែស្រីក្រៅ។ដូច្នេះហើយគេត្រូវតែតាមជាប់ 24 ម៉ោងមិនថាទៅក្រុមហ៊ុនឬទៅណានោះទេគេតែងតែតាមទៅទាំងអស់។.....

« ចេះតែខ្លាចខ្លះហើយបានប្ដីស្អាតហើយសង្ហាបែបនេះអ្នកណាមិនខ្លាចនោះឯងក៏ដឹងពីមុនគេជាព្រាននារីឥឡូវគេល្អនិងយើងយ៉ាងណាក៏មិនអាចទុកចិត្តអាចរិតព្រានរបស់គេនេះបានដែរ។ពេលគេទៅក្រៅម្ដងៗពួកស្រីៗទាំងអស់នោះភ្នែកមើលមកគេដូចឃើញចំណីយ៉ាងអញ្ចឹង។បែបនេះទៅឱ្យយើងទុកចិត្តយ៉ាងម៉េចបានប្រហែសតែបន្តិចពួកនាងឆក់យកទៅបាត់ឥឡូវហ្នឹងហើយ។ » ថេយ៉ុង មិនឱ្យតាមយ៉ាងម៉េចបើប្ដីគេស្អាតហើយសង្ហាយ៉ាងនេះពេលចេញទៅក្រៅម្ដងៗពួកស្រីៗនាំគ្នាសម្លឹងមើលមកគេដូចជាខ្លាឃើញចំណីយ៉ាងអញ្ចឹង។បើគេហ៊ានតែប្រហែសមួយវិនាទីសាកមើលនាងទាំងអស់នោះយកទៅឆីបាត់ឥឡូវហើយដូច្នេះហើយមិនអាចបណ្ដោយបានទេគេត្រូវតែតាម តាមគ្រប់ជំហានមិនឲ្យគេបាត់ពីកែវភ្នែករបស់ខ្លួននោះទេ។.. ( ប្ដីយើងសង្ហារអញ្ចឹងហើយ 😆)

? ???????????? ??? ???????? ?Where stories live. Discover now