抖阴社区

?????:21 ????????????????

384 21 2
                                    

#ភូមិគ្រឹះចន......

ជុងហ្គុកបាននាំថេយ៉ុងមកតាមសម្តីរបស់ម៉ាក់នាយមែនដូចដែលគាត់និយាយបើមិនដូច្នេះទេគាត់និងឲ្យគេរៀបការនិងអ្នកមិនខាន....

« ម៉ាក់មើលនេះខ្ញុំនាំអ្នកណាមក » ជុងហ្គុក ចាប់ដៃថេយ៉ុងដើរចូលមកទាំងញញឹម ស្រែកហៅម៉ាក់របស់ខ្លួនឲ្យងាកមកមើលថាគេនាំអ្នកណាមក រីឯអ្នកស្រីចនឮហើយក៏ងាក់ទៅទាំងញញឹមដូចគ្នាកូនក្បាលខូចម្នាក់នេះពិតជានាំអាល្អិតនេះមកមែនស្មានតែគេមិនហ៊ានតើ...

« ហីយ៉ា មកហើយមែនទេ សួស្តីអាល្អិតខានជួបគ្នាយូរហើយឯងមើលទៅស្អាតជាងមុនឆ្ងាយណាស់ » អ្នកស្រីចន ពោលសរសើរពីសម្រស់របស់ថេយ៉ុងគាត់ខានឃើញគេតែប៉ុន្មានរយៈសោះគេប្រែប្រួលច្រើនណាស់កាន់តែស្អាតលើសដើមអញ្ចឹងតើបានជាកូនរបស់គាត់កាត់ចិត្តពីគេមិនបានសោះ។ មកពីស្អាតទាំងព្រមបែបនេះតើ។ ចំណែករាងតូចវិញគេធ្វើអ្វីមិនត្រូវនោះទេរឹតតែមិនយល់លើសដើមពីទង្វើដែលគាត់ធ្វើមកលើគេពេលនេះតើគាត់មានគោលបំណងអ្វីចំពោះគេទៀតហើយបាននៅសុខៗមកល្អជាមួយគេបែបនេះ...

« បាទ...បាទលោកស្រីសរសើរពេកហើយ » ថេយ៉ុង តបវិញទាំងមិនសូវសមមិនដឹងថាគួរនិយាយរបៀបណាឲ្យត្រូវនោះទេ

« កូនគិតថាយើងទៅនិយាយគ្នាខាងក្នុងវិញទៅល្អជាង តោះថេយ៍ » ជុងហ្គុក...

         : បន្ទប់ទទួលភ្ញៀវ :

« ថេយ៉ុង យើងសុំទោសរឿងកន្លងមកដែលយើងបានធ្វើទៅលើឯងពេលនេះទើបយើងដឹងថាអ្វីជាក្តីសុខកូនពិតប្រាកដ តទៅនេះយើងមិនហាមឃាត់ស្នេហារបស់ពួកកូនទៀតទេ ថេយ៉ុងព្រមទទួលយកក្តីស្រលាញ់មួយនេះពីរជុងហ្គុកផងណា គេស្រលាញ់ឯងណាស់ទោះយើងបង្ខំគេឲ្យរៀបការនិងអ្នកផ្សេងក៏គេមនព្រមដែលព្រោះមនុស្សដែលគេស្រលាញ់មានតែឯងម្នាក់គត់ » អ្នកស្រីចន និយាយសំណើទាំងអស់នេះមកឲ្យថែយ៉ុងបានស្ដាប់គាត់សុំទោសរឿងកន្លងមកដែលគាត់បានធ្វើដោយគិតថាការធ្វើបែបនេះអាចឱ្យកូនរបស់គាត់មានអនាគតល្អនិងគេឈ្មោះល្អប្រសើរប៉ុន្តែអ្វីដែលគាត់គិតវាផ្ទុយស្រឡះ។បែរជាធ្វើឲ្យកូនរបស់គាត់។ឈឺចាប់ទៅវិញបើដូច្នេះគាត់សុខចិត្តស្របតាមពួកគេដោយមិនជំទាស់ឬរារាំងស្នេហារវាងអ្នកទាំងពីរទៀតឡើយ។មានតែយល់ស្របឲ្យពួកគេស្រឡាញ់គ្នាតែប៉ុណ្ណឹងឯង...

? ???????????? ??? ???????? ?Where stories live. Discover now