ជីមីនចាប់តាំងពីថ្ងៃកើតរឿងហ្នឹងមកគេតែងតែស្ងៀមស្ងាត់មិនចង់និយាយស្ដីជាមួយនឹងរាងក្រាស់នោះទេ។គេមានអារម្មណ៍ថាខ្លួនឯងគឺជាអ្នកខុស។ជាជនទីបី។ដែលចូលមកដណ្ដើមស្នេហារបស់គេគេតែងតែគិតថាខ្លួនឯងជាអ្នកដែលខុសរហូត។ហើយក៏មានអារម្មណ៍ថាអន់ចិត្តនិងអ្នកជាប្ដីដែលមិនប្រាប់គេថាខ្លួនមានមនុស្សដែលខ្លួនស្រឡាញ់រួចទៅហើយ។បើដឹងដូច្នេះគេក៏មិនរៀបការជាមួយនឹងនាយដែរ។
« កើតអី !! មួយរយៈនេះឃើញឯងស្ងប់ស្ងាត់ម៉្លេះ » យ៉ុនហ្គី ហាក់មានអារម្មណ៍ថាចម្លែកព្រោះមួយរយៈនេះមិនសូវឃើញគេនិយាយស្ដីច្រើនដូចមុនស្ងប់ស្ងាត់សូម្បីតែនាយសួរក៏មិនចង់ឆ្លើយដែរពេលខ្លះទៀតអង្គុយភ្លឹកៗដូចមនុស្សគ្មានវិញ្ញាណយ៉ាងអញ្ចឹង។
« គ្មានទេ » ជីមីន ប្រញាប់ឆ្លើយតបនាយវិញទាំងទឹកមុខស្មើធេងគេចង់សួររឿងទាំងនេះណាស់តើគេនឹងប្រាប់ខ្លួនដែរទេ។បើសិនគេមិនសួរនាំនោះវាចង់លាក់គេមួយជីវិតឬ!!! ហើយក៏ចង់ដឹងថានាយស្រឡាញ់គេដែរឬអត់ ទោះចម្លើយបែបណាក៏គេព្រមទទួលហើយគេក៏មិនជឿថានាយគ្មានចិត្តលើគេខ្លះដែរព្រោះរៀបការមកជាមួយគ្នាយូរហើយ។
« មានរឿងអីនិយាយមកមិនបាច់លាក់គ្នាទេ។ត្រូវឯងជាប្រពន្ធរបស់យើងមិនអញ្ចឹងមានរឿងអីក៏ត្រូវតែឱ្យយើងដឹងដែរមកហេតុអីចាំបាច់លាក់ » ជាប្ដីប្រពន្ធនឹងគ្នាមានរឿងអ្វីហេតុអីមិនចេះនិយាយប្រាប់ចាំបាច់អីលាក់ទុកតែម្នាក់ឯង។បើបែបនេះដដែលមិនចាំបាច់មានជីវិតគួរទេប្រសើរជាង។ទុករឿងហ្នឹងលាក់តែម្នាក់ឯងទៅ។បើមានអ្វីមួយមិនចេះប្រាប់គ្នាបែបនេះតើតទៅមុខទៀតអាចរស់ជាមួយគ្នាបានសុខដែរទេ។ ចំណែករាងតូចឮគេសួរបែបនេះហើយក៏សម្រេចចិត្តថានិយាយវាចេញមកតែម្ដងទៅ។ឲ្យអស់ទុកកង្វល់។ពីក្នុងចិត្តកុំឲ្យគេពិបាកដេកគិតវារាល់យប់ពេក។
« លោកប្តី ...មានសង្សារហើយត្រូវទេ » ជីមីន ចំណែកអ្នកដែលគេត្រូវសួរវិញភាំងរកនិយាយមិនចេញតើគេទៅដឹងរឿងនេះមកពីណាបើខ្លួនមិនដែលនិយាយប្រាប់ផងនោះ។តើអ្នកណាយករឿងទាំងនេះមកប្រាប់គេ។
