#តាមដងផ្លូវ....
តាមដងផ្លូវហាក់មានសភាពស្ងប់ស្ងាត់មិនមានអ្នកណានិយាយស្តីអ្វីសោះឡើយជីមីនអង្គុយក្នុងឡានគិតតែមើលទេសភាពខាងក្រៅមិនបានមាត់ ក.អ្វីឡើយ ចំណែកយ៉ុនហ្គីនាយក៏មិនបាននិយាយអ្វីដូចគ្នាតែក៏លួចមើលមុខប្រពន្ធខ្លះៗដែលដោយឃើញគេស្ងាត់ពេក
ចំណាយពេលអស់កន្លះម៉ោងពួកគេក៏បានមកដល់ភូមិគ្រឹះ ដូចរាល់ដងនាយលើកបីជីមីនចេញមិនមាត់កអ្វីឡើយមុខវិញមិនខ្ចីញញឹម មើលទៅជាតិនេះគេប្រហែលមិនឃើញនាយញញឹមទេបើយ៉ាងនេះទៅ..
« អ៊ួយ... » ជីមីន ស្រែកភ្លាមៗពេលនាយដាក់គេនៅលើកសាឡុងតែមិនមានអីទេនៅកន្លែងគេអង្គុយធ្វើឲ្យមុតភ្លៅរបស់គេ
« កើតស្អី » យ៉ុនហ្គី ងាក់មកមើលមុខជីមីនកើតអីគេដាក់ចុះភ្លាមស្រែកភ្លាមឬមួយក៏ស្ពឹកជើងដោយសារអង្គុយក្នុងឡានយូរពេក តែបែបនិងក៏វាមិនសមដែលពីរក្រុមហ៊ុនមកផ្ទះមានអីឆ្ងាយផង ហើយកើតអីឲ្យប្រាកដ...
« អត់...អត់មានអីទេលោកទៅធ្វើធុរៈលោកចុះ » ជីមីន ប្រញាប់ប្រកែកខ្លាចថារំខានពេលវេលារបស់នាយទៀតណាមួយនាយបីគេចុះឡើងមួយថ្ងៃហើយចឹងមិនអឆចរំខាននាយទៀតទេ..
« បើគ្មានស្រែកស្អី អំពល់ទុកមែន » យ៉ុនហ្គី នាយដើរចេញទាំងម៉ួរម៉ៅ រីឯដៃក៏ចុកដោយសារបីជីមីនខ្លួនគេក៏មិនស្រាលដែលតែចេះទ្រាំបីដោយមិនឲ្យកូនចៅប៉ះពាល់សាច់ប្រពន្ធនាយទេ ( ហួងហែងហ៎តា🙄)
« ព្រះអើយហេតុអីក៏មានអម្បែងកែវនៅទីនេះទៅវិញ យើងមិនអាចឱ្យគេដឹងបានទេបើមិនអញ្ចឹងគេថាយើងនេះរឿងច្រើនទៀតមិនខាន តើគួរធ្វើយ៉ាងម៉េចទៅ » ជីមីន ដោយឃើញរាងក្រាស់ដើរចេញទៅបាត់គេក៏ប្រញាប់យកដៃទៅប៉ះកន្លែងដែលឈឺនោះទើបមានទឹកសន្សើមតិចៗ។ គេក៏យកមកមើលទៅមិនដឹងថាវាជាឈាម ហើយរបស់ដែលគេមុតមកគឺជាអម្បែងកែវ ហេតុអីក៏មានអម្បែងកែវនៅទីនេះទៅវិញ បើមុតបែបនេះគេមានតែហៅអ្នកមកជួយប៉ុន្តែមិនដឹងថាអ្នកណាឡើយ។បើសិនជាពឹងរាងក្រាស់ទៀតប្រាកដណាស់គេនឹងស្ដីឲ្យខ្លួនថារឿងច្រើនទេមិនខាន។ ដូច្នេះហើយមានតែព្យាយាមងើបទាំងលំបាកដោយខ្លួនឯង។ ដោយខំប្រឹងងើបខ្លួនបានបន្តិចគេក៏ធ្លាក់ចេញពីលើសាឡុងឮសូរតែ ព្រូស ~~~~ហើយសំឡេងមួយនេះវាក៏បានឮទៅដល់អ្នកខាងនោះគេក៏ប្រញាប់រត់មកមើលគាត់ឃើញថានាយតូចកំពុងតែធ្លាក់មកនៅខាងក្រោមទៅវិញ។
