抖阴社区

?????:8 ?????????????????????????????

510 37 4
                                    

*ព្រឹកបន្ទាប់...

ភូមិគ្រឹះចន...

ថ្ងៃនេះជុងហ្គុកមិនបានទៅណានោះទេគេនៅចាំជូនកូនស្រីមិត្តកភ្កិករបស់ម៉ាក់គេទៅដើរសំលៀកបំពាក់ ទាំងចិត្តមិនចង់ព្រោះគេបានដឹងពីរចំណងរបស់ម៉ាក់គេហើយគាត់ចាប់គូរនាងជាមួយនិងគេទាំងដែលដឹងហើយថានាយមិនបានចាប់អារម្មណ៍ឬមានចិត្តទៅលើនាងឡើយ!!!! តែម៉ាក់របស់នាយនៅតែព្យាយាមរុញនាងឲ្យគេដដែល...

« កូនជុង ថ្ងៃនេះត្រូវជូនប្អូនទៅដើរផ្សារឮទេព្រោះគ្មានមិនស្គាល់ទីនេះច្បាស់ទេ ណាមួយប្អូននៅបរទេសយូរឆ្នាំអាចនិងភ្លេចទីនេះខ្លះៗហើយ » អ្នកស្រីចន និយាយទាំងញញឹមស្រស់ពេលបាននាងក្រមុំមកបែបនេះមើលទៅគាត់ដូងជាពេញចិត្តពេញថ្លើមនិងនាងដល់ហើយ ចំណែកស្រីស្រស់ដែលអង្គុយញញឹមអឹមអៀនពេលដែលអ្នកស្រីចនស្រលាញ់ចូលចិត្តគេបែបនេះ ហើយវាក៏ងាយស្រួលនិងចាប់ជុងហ្គុកបានដូចគ្នាបើម៉ាក់គេពេញចិត្តយើងបែបនេះហើយ....នាងមានឈ្មោះថា លី ម៉ូយ៉ុង អាយុ21ឆ្នាំ នាងគឺនៅក្មេងណាស់សព្វថ្ងៃនាងរស់ឯបរទេសហើយនាងក៏ទើបតែត្រឡប់ប្រទេសកូរ៉េដូចគ្នា...

« កុហកពេកទេដឹងម៉ាក់ ពីម្សិលមិញកូនទើបតែនាងនៅក្នុងក្លឹបមួយកន្លែងជាមួយនឹងមនុស្សប៉ុន្មាននាក់ទៀតសោះ ហើយពេលនេះមកនិយាយថាមិនសូវស្គាល់ទីនេះ ហឹស.. » ជុងហ្គុក ហាក់អស់សំណើចពេលឮម៉ាក់នាយនិយាយបែបនេះ មិនស្គាល់របៀបណាបើពីម្សិលមិញគេទើបតែឃើញនាងនៅក្នុងក្លឹបផឹកស៊ីសប្បាយជាមួយនឹងមនុស្សស្រីប៉ុន្មាននាក់ទៀតសោះកោតចេះតែនិយាយទៅរួចនាងនេះពូកែរកពាក្យនិយាយកុហកមែន។មនុស្សស្រីបែបនេះតើមាននៅប៉ុន្មាននាក់ទៀត...ចំណែកឯស្រីស្រស់ពេលឮរាងក្រាស់និយាយបែបនេះហើយធ្វើឱ្យនាងគាំងតែម្ដងនេះនាយឃើញគេមែនទេ..

« មិនមែនបែបនិងទេបងជុង ព្រោះថ្ងៃនោះជាខួបកំណើតរបស់មិត្តភក្កិខ្ញុំហើយពួកគេក៏នាំខ្ញុំទៅទីនោះទៅទាំងដែលខ្ញុំបានស្គាល់ឡើយ។គឺពួកគេនាំខ្ញុំទៅតែប៉ុណ្ណោះ។ » ម៉ូយ៉ុង ព្យាយាមនិយាយបកស្រាយថាខ្លួនឯងល្អនាងមិនបានស្គាល់ទីនោះពិតមែន។ដោយទៅក៏ព្រោះតែមិត្តភក្កិអូសទាញទៅតែប៉ុណ្ណោះ។

? ???????????? ??? ???????? ?Where stories live. Discover now