抖阴社区

?????:14 ??????????????????

403 31 5
                                    

ជុងហ្គុកក្រោយឮពាក្យដេញរបស់ថេយ៉ុងហើយនាយមកអង្គុយខូចចិត្តផឹកនៅនិងក្លឹបមួយកន្លែងដែលនាយតែងតែមកជាប្រចាំ ហេតុអីគេមិនល្អត្រង់ណាបានជាថេយ៉ុងមិនព្រមបើកចិត្តទទួលយកគេខ្លះ!!!ឬមួយវាដូចជាអ្វីដែលនាយគិតមែនថាថេយ៉ុងនិងប្រុសម្នាក់ស្រលាញ់គ្នាពិតប្រាកដ បានដល់ថ្នាក់រៀងតូចនិយាយពាក្យដេញគេឲ្យចេញពីជីវិតរបស់ខ្លួនព្រោះតែវត្តមានរបស់គេនេះហើយ។ដែលធ្វើឲ្យជីវិតរបស់ថេយ៉ុងមានតែបញ្ហាគ្រប់ពេលវេលាគេថាមិនខុសនោះទេល្មមភ្ញាក់រលឹកនិងដឹងខ្លួនឯងហើយ។

« ហឹសៗ..😏ឯងល្មមដឹងខ្លួនហើយអាហ្គុកអើយថាឯងនេះវាជាមនុស្សដែលរំខាន ដោយសាតែឯងទើបជីវិតគេមានបន្ទុក » ជុងហ្គុក អង្គុយផឹកសើចយំតែម្នាក់ដូចជាមនុស្សឆ្កួតចឹង ហេតុអីគ្រាន់តែគេចង់មានមនុស្សម្នាក់ច្បាស់លាស់ជាមួយនិងខ្លួនក៏មិនបាន គេមិនចង់ធ្វើខ្លួនដូចជាពីមុនទេដែលដើរលេងស្រីមិនគិតធ្វើស្អីមួយថ្ងៃៗងប់និងស្រីមិនដែលជួយធ្វើការប៉ារបស់គេឡើយតែពេលនេះគេចង់កែប្រែខ្លួនឯងខ្លះហើយក៏ចង់បានមនុស្សម្នាក់ច្បាស់លាស់ដូចគ្នា!!!រហូតបានមកជួបថេយ៉ុងនៅថ្ងៃរៀបការយ៉ុនហ្គីនេះហើយទើបធ្វើឲ្យគេបាកចិត្តស្រលាញ់ទៅលើថេយ៉ុងតែម្តង.....

« ប្រុសស្អាតត្រូវការឲ្យអូនកំដរទេ » ស្រីស្រស់បបូមាត់ក្រហមឆេះដើរមកអង្គុយជិតជុងហ្គុកក្នុងកូលបំណងចង់លេបខាយនាងយកដៃមកអង្អែលដើមទ្រូងរបស់ជុងហ្គុកតិចៗដោយចង់ដាស់អារម្មណ៍របស់នាយ ព្រោះនាងចាប់អារម្មណ៍ជុងហ្គុកតាំងពីរនាយចូលមកម្ល៉េះ..

« ចេញ » នាយងាក់មុខមកសម្លឹងនាងទាំងទឹកមុខមាំមិនញញឹម ថែមទាំងយកកែវទឹកដែលនៅជិតនោះមកចាក់លាងកន្លែងដែលនាងប៉ះទ្រូងគេមិញនេះទៀតផង

« ហីយ៉ា...កុំខូចចិត្តអីចាំអូនកំដរ » នាងនៅតែព្យាយយាមចូលមកជិតគេដដែលមិនបានស្តាបពាក្យនាយនិយាយមិញនេះទេ.

« យើងឲ្យចេញ » ម្តងនេះជុងហ្គុកស្រែកមួយអស់សំឡេង ធ្វើឲ្យភ្ញៀវនៅទីនោះនាំគ្នាមើលមកនាងគ្រប់គ្នា ដោយហេតុមិនចង់មានរឿងច្រើនទៀតនាងក៏សម្រេចចិត្តដើរចេញតែម្តងទៅ...

? ???????????? ??? ???????? ?Where stories live. Discover now