#1អាទិត្យក្រោយមក....
រយៈពេលមួយអាទិត្យក្រោយមកជីវិតគូរប្តីប្រពន្ធពីរនាក់គេនេះក៏នៅតែដដែលជីមីនតែងតែហៅយ៉ុនហ្គីថាលោកប្តីជាប់រហូតតែបើយ៉ុនហ្គីវិញនៅមិនទាន់ចោលអាទម្លាប់មាត់អាក្រក់និងទេគេនៅតែហៅជីមីនឯងរហូតប្រាប់គេឲ្យហៅខ្លួនលោកប្តីតែកុំមើលខ្លួនឯងហៅគេវិញមិនពិរោះស្តាប់សោះ.....
« អ៊ំមានអ្វីឲ្យខ្ញុំជួយទេ » ជីមីន ដោយហេតុអង្គុយនៅនិងរទេះអផ្សុកពេកគេក៏ចង់ជួយធ្វើការពួកគាត់ខ្លះរាល់ថ្ងៃនេះគ្មានធ្វើអីក្រៅពីរដេកងើបឡើយ
« មិនអីទេអ្នកប្រុសពួកខ្ញុំអាចធ្វើបានអ្នកប្រុសនៅឲ្យស្ងៀមទៅបើអ្នកប្រុសធំមកឃើញពួកខ្ញុំស្លាប់មិនខាងទេ » ម៉ែដោះ និយាយទាំងញញឹមគាត់ស្រលាញ់ចូលចិត្តជីមីនតាំងពីរជួបដំបូងមកម្ល៉េះ គេមានចរឹកស្លូតបូតចេះគោពរចាស់ទុំនិយាយរួមទៅគឺគួរឲ្យស្រលាញ់តែម្តង...មិនដូចជាមនុស្សស្រីមួយចំនួនដែលយ៉ុនហ្គីនាំមកនោះទេ!!! ពេលមកឃើញពួកគាត់ជាអ្នកបម្រើបែបនេះពួកនាងតែងតែប្រើនិយាយស្តីមិនដឹងចាស់ក្មេង មិនឲ្យតម្លៃពួកគាត់ឡើយហេតុនេះហើយបានមនុស្សស្រីណាក៏ដោយបើចង់ក្លាយជាកូនប្រសារផ្ទះនេះត្រូវយកមកឲ្យលោកស្រីមីនមើលជាមុនសិនថាមនុស្សស្រីម្នាក់នោះអាចឲ្យទុកចិត្តបានឬអត់.
« មែនហើយបើអ្នកប្រុសធំមកឃើញស្លាប់មិនខាងទេចា៎ស » យ៉ានី
« មិនអីទេទុកឲ្យខ្ញុំជាអ្នកប្រាប់គេដោយខ្លួនឯងឲ្យខញុំជួយមកណាបងៗណាៗ » ជីមីន និយាយពួកគាត់ទាំងធ្វើមុខគួរឲ្យអាណិត ព្រះអើយមើលចុះអ្នកណាទៅដាច់ចិត្តនោះបើគួរឲ្យស្រលាញ់យ៉ាងនេះ!!!ដោយមិនអាចហាមរាងតូចបានពួគាត់ក៏ឲ្យគេជួយបេះបន្លែរខ្លះៗ.....
« បានៗចឹងអ្នកប្រុសបេះបន្លែរនេះទៅចឹង » ម៉ែដោះ..
« បាទអ៊ំ » ថាហើយរាងតូចក៏យកបន្លែនោះបេះទាំងញញឹមសប្បាយចិត្តពេលនេះគេអាចជួយធ្វើការងារអ្នកនៅទីនេះខ្លះដោយមិនអង្គុយទំនេរចោល!!! ចំណាយពេលវេលាអស់កន្លះម៉ោងពួកគាត់ក៏បានធ្វើអាហាររួចរាល់ហើយក៏មករៀបដាក់លើតុអាហាររង់ចាំយ៉ុនហ្គីត្រឡបមកពីរក្រុមហ៊ុនវិញញាំបាយជុំគ្នា...
