*ភូមិគ្រឹះយ៉ុនហ្គី...
យ៉ុនហ្គីដោយការដឹងកំហុសដែលខ្លួនបានធ្វើគេព្យាយាមរកពេលវេរលាមួយសមស្របដើម្បីបាននិយាយជាមួយនិងជីមីនតែរាងតូចចេះតែគេចមុខគេរហូតមិននិយាយស្តីជាមួយនិងគេនោះទេពេលខ្លះទៀតមិនឲ្យនាយដែលជាប្តីប៉ះខ្លួនគេឡើយ...
« អាយ៉ុនអើយធ្វើយ៉ាងម៉េចទៅគេមិនព្រមនិយាយចូលឯងទេ » ពេលនេះនាយគិតអ្វីមិនចេញទេ ណាមួយមិនចេះរឿងលួងប្រពន្ធអីនេះទៀតពិបាកជាសុំុំក្លើងយក្សទៅទៀត កំពុងតែអង្គុយគិតរកវិធីលួងប្រពន្ធភ្លាមនោះក៏មានសំឡេងមួយហៅកាត់អារម្មណ៍របស់គេអស់រលីង។
« បងយ៉ុន » សំឡេងមួយបន្លឺឡើងនៅក្រោយខ្នងរបស់គេទើបធ្វើឱ្យគេដឹងថាម្ចាស់សំឡេងមួយនោះគឺជាអ្នកណានាងមកទីនេះទៀតហើយ។គេនឹងមិនទាន់បានលួងប្រពន្ធគេបាត់ផង។ឥឡូវនេះនាងមករកគេថែមទៀតប្រាកដណាស់វាមានរឿងកាន់តែច្រើនទៀតជាមិនខាន..ចំណែកកញ្ញារូបស្រស់ដើរមកទាំងញញឹមរួចហើយក៏ចូលទៅឱបគេដោយមិនខ្វល់ពីក្រសែភ្នែករបស់អ្នកបម្រើនៅទីនេះសោះ។
« ស៊ូវ៉ុន អូនមកទីនេះធ្វើអី » យ៉ុនហ្គី...
« ព្រោះតែនឹកហ្នឹងហើយទើបអូនមករកបងតាំងពីរៀបការជាមួយនឹងក្មេងម្នាក់នោះមកបងមិនដែលទៅរកអូននោះទេ នេះបងភ្លេចពាក្យសន្យាហើយមែនទេថាពេលដែលបងរៀបការហើយបងក៏មិនបោះបង់អូនដែរតែពេលនេះមើលចុះច្រើនខែហើយដែលបងមិនបានទៅរកអូន ឥឡូវនេះអូនមករកបងបែរជាបងនិយាយពាក្យទាំងនេះដាក់អូនទៅវិញ » ស៊ូវ៉ុន ព្យាយាមនិយាយធ្វើជាតួកំសត់ឲ្យនាយពិបាកចិត្តអាណិតនាងរួចត្រឡប់ទៅរកគេដូចមុនព្រោះច្រើនខែមកនេះពេលដែលនាយមិនបានទៅរកគេសូម្បីតែលុយរបស់ប្រើប្រាស់ល្អៗជាច្រើនក៏គេអស់ទៅតាមដូចគ្នា។ ចំណែកឡានគេក៏យកទៅលក់ដើម្បីមានលុយយកមកចាយព្រោះថារាងក្រាស់មិនបានឱ្យលុយនាងចាយដូចមុនទៀតនោះឡើយ។ដូច្នេះហើយនាងត្រូវតែរកពេលវេលាមកចាប់គេឲ្យបានដូចពីមុនវិញបើមិនអញ្ចឹងទេនាងប្រាកដជាបាត់ទ្រព្យដោយសារមហាសាលនេះទៅក្នុងដៃអ្នកដទៃហើយ។
« នឹកលុយរបស់យើងទេដឹង បើការនោះយើងដឹងមុនជាងនេះបន្តិចប្រហែលជាល្អ តែឥឡូវនេះគាត់ទុកថាសំណាងរបស់យើងដូចគ្នាដែលបានដឹងពីធាតុពិតរបស់នាង!!! យ៉ាងម៉េចរកប្រុសអ្នកមានទៀតមិនបានមែនទេទើបបកក្បាលមករកយើងវិញ។ របស់របរទាំងប៉ុន្មានយើងទិញឲ្យនាងមិនដែលចន្លោះតែនាងបែរជាយករបស់នោះទៅលក់យកលុយចាយហ៊ឺហាមិនខ្វល់ពីអ្នករកសោះ ឥឡូវនេះយ៉ាងម៉េចដែរលុយទាំងនោះអស់ហើយមែនទេទើបលាយត្រឡប់មករកយើងវិញនោះតែចង់ប្រាប់ថាយើងមិនល្ងង់ដូចពីមុនទៀតទេ។ » យ៉ុនហ្គី...អាចនិយាយបានថាពីមុននាយល្ងង់ក៏បានដែលជឿងប់នឹងនាងមិនជឿពីពាក្យសំដីរបស់ម៉ាក់គេនិយាយថានាងមិនមែនជាមនុស្សល្អឡើយការដែលមកស្រឡាញ់នាយក៏ដោយសារតែឃើញទ្រព្យសម្បត្តិតែប៉ុណ្ណោះ។ តែគេនៅតែមិនជឿថែមទាំងស្ដីបន្ទោសឲ្យម៉ាក់របស់គេទៀតផង។ប៉ុន្តែពេលនេះគេបានភ្លឺភ្នែកហើយថាស្រីម្នាក់នេះពិតជាដូចម៉ាក់របស់គេនិយាយមែន។ បីថ្ងៃក្រោយពេលដែលគេរៀបការជាមួយនឹងជីមីនរួចគេក៏បានត្រឡប់ទៅរកនាងដែរប៉ុន្តែពេលដែលទៅមិនឃើញនាងនៅក្នុងខុនដូនោះទេ គេក៏ទៅរកនៅកន្លែងមួយទៀតដែលពួកគេចំណាំទៅពេលទៅដល់ក៏ឃើញថានាងកំពុងតែរួមរៈជាមួយនឹងបុរសម្នាក់ផ្សេងទៀតគេឃើញហើយពិតជាមានអារម្មណ៍ថាខកចិត្តខ្លាំងមែនទែន។មិនគួរណាមនុស្សស្រីដែលគេស្រឡាញ់ចាប់ទុកជាអនាគតបែរជាធ្វើរឿងថោកទាបបែបនេះនៅពីក្រោយខ្នងគេទៅវិញសោះ ដោយមិនចង់និយាយអ្វីច្រើនគេក៏សម្រេចចិត្តចេញមកវិញហើយចាប់តាំងពីថ្ងៃហ្នឹងមកគេក៏មិនបានទៅរកនាងទៀតនោះដែរ។
