« ចៅហ្វាយប្រយ័ត្ន » គ្រាប់កាំភ្លើងបាញ់តម្រង់មករកដាញ៉ែលចំណែកកូនចៅរបស់ដាញ៉ែលក៏បាញ់តបតទៅវិញដូចសង្គ្រាមរវាងកាំភ្លើងនិងកាំភ្លើងនៅតែបន្តបាញ់មិនឈប់មិនឈរអ្នកខ្លះក៏ស្លាប់ឯខ្លះទៀតក៏របួស.....
« អាចង្រៃឯងហ៊ានលេងល្បិចជាមួយយើង » ដាញ៉ែល...
« បែបនេះគេហៅល្បិចទល់ល្បិចសម្លាញ់ » យ៉ុនហ្គី បានរុញស៊ូវ៉ុនទៅម្ខាងរីឯនាយបានរត់ទៅជួយមនុស្សម្នាក់ទៀតដែលនាយទុកចោលមិញនេះ..
« យ៉ុនកុំទៅអីអូនខ្លាច ហ្ហឹកៗ ហ្ហឹកៗយ៉ុន អាយ៎យយ..... ផាំងៗ » ស៊ូវ៉ុន ព្យាយាមចាប់យ៉ុនហ្គីជាប់មិនឲ្យនាយទៅជួយជីមីនឡើយ គេមិនបណ្ដោយឲ្យនាយទៅងាយៗទេនាងខំណាស់ទម្រាំបានមកដល់ចំណុចនេះ ថ្ងៃនេះជីមីនត្រូវតែស្លាប់មិនឲ្យគេនៅរស់ទេ
« លែង...បើនាងចង់នៅរស់បន្ត យើងជួយនាងមកនេះទ្កថាសំណាងណាស់ទៅហើយ ដឹងទេវាគ្រាន់តែខ្ចីដៃនាងប្រើតែប៉ុណ្ណោះ » យ៉ុនហ្គី កុំតែគេចង់រៀបល្បិចកំចាត់សត្រូវវិញទេ ម៉្លេះគេមិនជួយនាងមកព្រោះពេលដឹងចរឹកពិតរបស់នាងហើយធ្វើឲ្យគេសែនស្អប់ហើយខ្ពើមរអើមទៀតផង....មិនគួរណានាយទៅស្រឡាញ់មនុស្សចរឹកពិសពុលបែបនេះសោះ....
« បងមានន័យថាម៉េច ខ្ចីដៃស្អីទៅ » ស៊ូវ៉ុន នាងមិនយល់នោះទេពីអ្វីដែលយ៉ុនហ្គីកំពុងតែនិយាយនាយចង់មានន័យថាម៉េចខ្ចីដៃស្អី នាងវិលវល់អស់ហើយ....
« ចង់ដឹងនាងទៅសួរគេខ្លួនឯងទៅ លែងយើងទៅជួយប្រពន្ធយើង » ....
« អត់ៗទេបងកុំទៅអី អូនមិនឲ្យបងជួយវាទេថ្ងៃនេះវាត្រូវតែស្លាប់ យ៉ុន » ផាំងៗ ....ផាំងៗ ស្ដូរកំភ្លើងនៅតែបន្តបាញ់ឥតឈប់ឈរ យ៉ុនហ្គីព្យាយាមរត់ទៅរកប្រពន្ធដែលកំពុងតែអង្គុយលើរទេះរុញនៅឯជ្រុងមកម្ខាងទៀតគេមើលទៅខ្លាចខ្លាំងណាស់ហើយ រំពេចនោះដាញ៉ែលក៏បានតម្រង់កាំភ្លើងទៅរករាងក្រាស់ដែលកំពុងតែរត់សំដៅទៅរកប្រពន្ធនោះដោយនាយមិនបានដឹងនោះទេថាដាញ៉ែលកំពុងតែតម្រង់កាំភ្លើងមករកគេ...
« ថ្ងៃងាប់របស់ឯងមកដល់ហើយមីន យ៉ុនហ្គី » ផាំងៗ ផាំង 💥💥 ...
« ចៅហ្វាយយយយ..... » កូនចៅរបស់ដាញ៉ែលរត់មកត្រកងរាងកាយដែលដេកដួលដោយសារគ្រាប់កាំភ្លើងរបស់កញ្ញារូបស្រស់ស៊ូវ៉ុន នាងបានរើសកាំភ្លើងនៅជិតនោះរួចក៏យកមកបាញ់ទៅលើដាញ៉ែល គេមិនអាចបានដោយឱ្យនាយបាញ់ទៅលើរាងក្រាស់បាននោះទេ។ហើយម្យ៉ាងវិញទៀតគេក៏មិនបណ្ដោយឱ្យនាយមកសម្លាប់នាងបានដូចគ្នាដែរ។គេបានដឹងហើយថាដាញ៉ែលគ្រាន់តែចង់ខ្ចីដៃនាងប្រើតែប៉ុណ្ណោះ។ ហេតុនេះហើយនាងត្រូវតែសម្លាប់គេមុនមិនអាចឱ្យគេមុខសម្រាប់នាងបាននោះទេ។...
