*ថ្ងៃថ្មី....
មកទល់ពេលនេះអាការៈរបស់ជីមីនក៏បានប្រសើរឡើងថ្ងៃស្អែកនេះគេអាចចេញទៅផ្ទះវិញបានហើយ។ ចំណែកថេយ៉ុងគេក៏បានដឹងដំណឹងថាមិត្តរបស់ខ្លួនបានជួបគ្រោះថ្នាក់ចូលមន្ទីរពេទ្យគេក៏ប្រញាប់មកមើលទាំងភ័យតក់ស្លុតខ្លាចមិត្តខ្លួនកើតអ្វីធ្ងន់ធ្ងរខ្លាំងដល់អាយុជីវិតតែពេលមកដល់ក៏ដឹងថាគេមិនបានកើតអ្វីធ្ងន់ធ្ងរនោះទេ។អារម្មណ៍ដែលភ័យមុននេះក៏បានបាត់ទៅបន្តិចខ្លះដែរ
« ជីមីន យើងសុំទោសដែលមិនបានដឹងតាំងពីរដំបូងថាឯងមានមានគ្រោះថ្នាក់ឲ្យយើងសុំទោសផង » ថេយ៉ុង និយាយទាំងរបៀបខ្លួនមិនដឹងថាគេនេះជាមិត្តរបៀបណាទេ។ដែលមិត្តរបស់ខ្លួនមានគ្រោះថ្នាក់ទាំងមូលបែរជាមិនដឹងអ្វីបន្តិចសោះ។
« មិនអីទេយើងមិនប្រកាន់ឯងឡើយណាមួយយើងដឹងថាឯងមិនមែនពេលវេលាច្រើនសម្រាប់ខ្លួនឯងនោះទេដូច្នេះហើយទើបយើងមិនចង់រំខានឯងបែបនេះទៅ។ » ជីមីន គេដឹងថាថេយ៉ុងមិនសូវជាមានពេលច្រើននោះទេណាមួយគេខំប្រឹងរកលុយដើម្បីផ្គត់ផ្គង់ខ្លួនឯង។ទើបគេមិនចង់រំខានបើមិនឲ្យអ្នកណាផ្ដល់ដំណឹងថាគេមានគ្រោះថ្នាក់មួយនេះទៅឲ្យគេដឹងឡើយ។
« ហឺុម បានឯងមិនកើតអីបែបនេះយើងក៏សប្បាយចិត្តណាស់ទៅហើយ ចុះលោកយ៉ុននោះម៉េចក៏មិនឃើញមកអញ្ចឹង » ថេយ៉ុង តាំងពីចូលមកដល់មន្ទីរពេទ្យមិនទាន់ឃើញយ៉ុនហ្គីមកនោះទេដូច្នេះហើយគេក៏សួរទៅមិត្តរបស់ខ្លួនតែម្ដងទៅនេះកុំប្រាប់ណាថាគេមិនមកមើលប្រពន្ធឱ្យសោះទាំងដែលប្រពន្ធគេងឈឺក្នុងមន្ទីរពេទ្យបែបនេះ។
« គាត់ទើបតែចេញទៅទិញអាហារឲ្យយើងមិញនេះទេ » ជីមីន....
« យើងស្មានតែមិនមក » ថេយ៉ុង
« អ៎ហើយចុះនេះអ្នកទាំងពីរស្គាល់គ្នាតាំងពីពេលណាម៉េចក៏ខ្ញុំមិនដឹងអញ្ចឹង » ជីមីន ដោយរវល់តែនិយាយគ្នាភ្លេចគិតថាក៏មានវត្តមានរបស់ជុងហ្គុកនៅទីនេះដែរហើយអ្វីរឹតតែឆ្ងល់នោះពួកគេទាំងពីរនាក់មកជាមួយគ្នាទៀតហើយទៅលួចស្គាល់គ្នាតាំងពីពេលណាមកមិនផ្ដល់ដំណឹងប្រាប់គេសោះ។
