抖阴社区

?????:3 ???????????????? ????????????

Start from the beginning
                                    

« មីន ជីមីន ..... តាំងខ្លួនជាអ្នកក្លាហានឬយ៉ាងម៉េចបានជាអង្គុយស្ងៀមនៅលើនិងមិនកើត គិតថាខ្លួនឯងជាមនុស្សដែលអាចពឹងពាក់ខ្លួនឯងបានមែនទេបានជាខំប្រឹងងើបបែបនេះ។ មួយថ្ងៃមួយថ្ងៃបានមិនបាននាំរឿងឲ្យអ្នកដទៃឈឺក្បាលឯងនឹងមិនសុខឬ » យ៉ុនហ្គី រត់មកដល់ឃើញបែបនេះក៏ស្ដីឲ្យនាយតូចផាំង់ៗតែម្តង គិតថាខ្លួនឯងអាចដើរបានដូចអ្នកដទៃមែនទេបានជាខំប្រឹងងើបចុះពីកន្លែងនោះដោយមិនចាំគេមក ឃើញទេលទ្ធផលទៅជាយ៉ាងណាមានតែឈឺខ្លួនអត់អំពើហើយនៅមកអំពល់ទុក្ខចំពោះអ្នកដទៃទៀត។ មាត់ស្ដីឱ្យប៉ុន្តែដៃព្យាយាមលើកបី ប្រពន្ធឱ្យមកអង្គុយកន្លែងដើមវិញ

« សុំ..សុំទោស » ជីមីន អោនមិខចុះនិយាយពាក្យសុំទោសទៅកាន់នាយទឹកភ្លែកក៏ស្រក់ចុះមកដូចគ្នា គេឈឺណាស់ប៉ុន្តែមិនមែនឈឺហ្នឹងពាក្យដែលរាងក្រាស់ស្ដីឲ្យគេឡើយតែគេឈឺនឹងមុខរបួសដែលមុតគេទៅវិញទេ។ ចំណែកនាយក្រាស់វិញគេមិនបានចាប់អារម្មណ៍ឡើយ។តែភ្លាមនោះគេក៏ដាក់ដៃប៉ះទៅនឹងទឹកអ្វីសើមៗ ពេលយកមកទើបដឹងថាវាជាឈាមតើវាជាឈាមរបស់អ្នកណាហើយមកនៅទីនេះដោយរបៀបណាអម្បាញ់មិញនេះគេមិនមានឃើញអ្វីមកទេ។ធម្មតា។តើហើយចុះឈាមនេះមកពីណា

« ឈាមអ្នកឯងកើតអីមែនទេ និយាយ..» យ៉ុនហ្គី...

« ជា...ជាឈាមរបស់ខ្ញុំ » ជីមីន និយាយហើយគេក៏ហើបជើងបន្តិចឲ្យយ៉ុនហ្គីមើលត្រង់ភ្លៅរបស់គេដែលមុតនោះ ក៏ឃើញថាវាមានជាប់អំបែងកែវតូចមួយនៅមុខរបួសនោះដែរឃើញបែបនេះហើយគេប្រញាប់ស្រែកហៅអ្នកបម្រើនៅក្នុងផ្ទះតើមនុស្សម្នាបាត់ទៅណាអស់ហើយ។បានជាគ្មានអ្នកណាមើលផ្ទះសម្បែងសោះអញ្ចឹង។

« ម៉ែដោះ..ម៉ែដោះ...បាត់មនុស្សទៅណាអស់ហើយ ម៉ែដោះ » យ៉ុនហ្គី..

« ចា៎ស...ចា៎ស អ្នកប្រុសមានការអ្វីមែនទេចា៎ស » ម៉ែដោះ ជាអ្នកមើលការខុសត្រូវនៅទីនេះហើយគាត់ក៏ព្រាបដូចជាម្តាយទីពីររបស់នាយម្នាក់ផងដែល

« ហេតុអីក៏មានអម្បែងកែវនៅទីនេះ ហើយអ្នកផ្សេងទៀតទៅណាអស់ហើយបានគ្មានអ្នកសម្អាត » យ៉ុនហ្គី ...

« នេះ សុំទោសផងអ្នកប្រុសមិញនេះខ្ញុំបានធ្វើឲ្យបែងកែវហើយក៏យកអម្បែងខ្លះដាក់លើនោះតែខ្ញុំសម្អាតហើយមិនដឹងថាសម្អាតមិនស្អាតបែបនេះសោះ មោអ្នកប្រុសតូចខ្ញុំនាំទៅលាងរបួស » ម៉ែដោះ និយាយទាំងភ័យញ័រមាត់គាត់សំអាតរួចអស់ហើយតែហេតុអ្វីបានវានៅមិនអស់ទៀតធ្វើឲ្យមានរឿងកើតឡើងទាល់តែបានចំជាថ្ងៃស៊យមែន។មើលចុះមុតសាច់ប្រពន្ធដោយសារខ្ចីរបស់នាយឲ្យទៅហើយ។

? ???????????? ??? ???????? ?Where stories live. Discover now