« មិនបាច់ទេអ៊ំសំអាតទីនេះចុះទុកឱ្យខ្ញុំយកគេទៅលេងរបួសដោយខ្លួនឯង » យ៉ុនហ្គី
« ចា៎ស អ្នកប្រុស » និយាយហើយនាយក៏នាំរាងតូចឡើងទៅបន្ទប់ដើម្បីលាងរបួសចាញ់បើទុកទៀតប្រាកដជាឈឺខ្លាំងមិនខាន។ ចំណែករាងតូចមិនបាននិយាយអ្វីគិតតែពីអន់មុខចុះព្រោះតែខ្លាចគេមិនគួរណាខ្លួននាំទុកដល់នាយបែបនេះសោះ ហេតុអីគេត្រូវមកជួបរឿងបែបនេះទៅវិញមកត្រូវពិការទាំងវ័យក្មេងធ្វើអ្វីមិនកើត ហើយនៅមុខអំពល់ទុកដល់អ្នកដទៃទៀត
★ សួនកំសាន្ត.....
« ក្មេងៗថ្ងៃនេះដើរលេងសប្បាយទេ » ថេយ៉ុង នាយតូចបាននាំក្មេងៗនៅក្នុងមណ្ឌលមកដើរលេងដើម្បីឲ្យពួកគេបានស្គាល់នៅពិភពខាងក្រៅខ្លះ គេគឺជាគ្រូបង្រៀននៅមណ្ឌលក្មេងកំព្រាម្នាក់ហើយគេក៏ជាជាមនុស្សដែលស្រឡាញ់ក្មេងដែរហើយក្មេងៗនៅទីនោះក៏ស្រឡាញ់គេដូចគ្នាអ្នកខ្លះទៀតបាត់មុខគេមិនបានផង។..
« សប្បាយខ្លាំងណាស់អ្នកគ្រូថេយ៍ ហិហិ » ក្មេងៗនាំគ្នាហៅថេយ៉ុងថាអ្នកគ្រូព្រោះតែសម្រស់របស់គេស្អាតដូចជាមនុស្សស្រីយ៉ាងអញ្ចឹងដល់ថ្នាក់អ្នកខ្លះក៏គិតថាគេជាស្រីដែរ។ប្រាប់ជាប្រុសក៏គេមិនចង់ជឿទៀតផង។ដោយសារបែបនេះហើយទើបក្មេងៗតែងតែហៅគេថាអ្នកគ្រូទោះគេព្យាយាមប្រាប់ប៉ុន្មានដងក៏ដោយ
« ទៀតហើយនេះលោកគ្រូប្រាប់ប៉ុន្មានដងហើយថាលោកគ្រូគេជាប្រុសមិនមែនជាមនុស្សស្រីទេត្រូវហៅថាលោកគ្រូ។មិនមែនអ្នកគ្រូឡើយយល់ដែរឬទេបើថ្ងៃក្រោយលោកគ្រូឮតែហៅបែបនេះទៀត។លោកគ្រូនឹងខឹងប្អូនៗទាំងអស់គ្នាហើយណា។ » ថេយ៉ុង...
« ត្រូវហើយលោកគ្រូគេជាលោកគ្រូមិនមែនអ្នកគ្រូទេបើមិនស្ដាប់សម្ដីលោកគ្រូ។ថេយ៍ទេនោះគាត់នឹងខឹងកូនៗជាមិនខានដូច្នេះហើយថ្ងៃក្រោយត្រូវតែធ្វើតាមអ្វីដែលគាត់ប្រាប់ឮដែរទេបើមិនចង់ឲ្យលោកគ្រូខឹងនឹងកូនៗ។ » អ្នកគ្រូ ម្នាក់ទៀតដែលត្រូវបង្រៀននៅក្នុងមណ្ឌលកុមារកំព្រានោះជាមួយនឹងរាងតូចដែរគាត់ក៏បាននិយាយណែនាំទៅកាន់ក្មេងៗថ្ងៃក្រោយកុំឲ្យហើយគេបែបនេះទៀត។ ចំណែកក្មេងៗវិញឮថានាយតូចខឹងបែបនេះពួកគេក៏ប្រញាប់និយាយលួងលោមដោយមិនចង់ឱ្យលោកគ្រូស្អាតរបស់គេនេះខឹងពួកគេឡើយ។

?????:3 ???????????????? ????????????
Start from the beginning