抖阴社区

?????:3 ???????????????? ????????????

Start from the beginning
                                    

« កូនគាត់ដឹងហើយកូនៗខ្ញុំមិនហៅលោកគ្រូបែបនេះទៀតទេ លោកគ្រូថេយ៍ ហ៎ាកុំខឹងនឹងកូនៗអីមកពីសម្រស់របស់លោកគ្រូស្រស់ស្អាតដូចជាមនុស្សស្រីបែបនេះហើយទើបពួកខ្ញុំហៅលោកគ្រូបែបនេះទៅតែថ្ងៃក្រោយពួកខ្ញុំនឹងមិនហៅបែបនេះទៀតទេ។អញ្ចឹងលោកគ្រូថេយ៍មិនត្រូវខឹងពួកខ្ញុំទេណា » ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងអស់គេបានដើរមកទល់មុខនឹងរាងតូចរួចហើយក៏និយាយពាក្យលួងលោមទៅកាន់នាយកុំឲ្យខឹងនឹងពួកគេអី។មកពីសម្រាករបស់គេបែបនេះហើយទើបធ្វើឱ្យក្មេងទាំងអស់នោះ។យល់ច្រឡំថាគេជាមនុស្សស្រី

« មិនអីទេលោកគ្រូមិនខឹងពួកកូនៗឡើយ។ប៉ុន្តែពេលចេញមកក្រៅបែបនេះមិនបាច់ហៅលោកគ្រូថាលោកគ្រូនោះទេ។ហៅថាបងថេយ៍ធម្មតាទៅបានហើយអូខេដែរឬអត់ » ថេយ៉ុង...

« ចា៎សៗ // បាទៗ អូខេបងថេយ៍ថេយ៍ 👌👌 » ក្មេងៗ

« ល្អណាស់អញ្ចឹងថ្ងៃនេះយើងនាំគ្នាដើរលេងតែប៉ុណ្ណឹងបានហើយឆាប់នាំគ្នាត្រឡប់ទៅកាន់មណ្ឌលវិញណាមួយបងក៏មានការរវល់ត្រូវធ្វើទៀតអញ្ចឹងចាំថ្ងៃស្អែកពួកយើងជួបគ្នាម្ដងទៀតណាបងលាសិនហើយក្មេងៗ អ្នកគ្រូផ្ញើពួកគេផង » ថេយ៉ុង..

« ចាសមិនអីទេត្រឡប់ទៅវិញដោយសុវត្ថិភាព » អ្នកគ្រូ..

« លាហើយក្មេងៗមិនត្រូវខូចរករឿងអ្នកគ្រូទេឮទេ » ...
« បាទលាហើយបងថេយ៍ » បន្ទាប់ពីលាក្មេងៗហើយគេក៏ដើរត្រឡប់ទៅកាន់កន្លែងធ្វើការរបស់គេវិញក្រោយពេលចេញពីបង្រៀនគេក៏រកការងារខ្លះដើម្បីរកចំណូលបន្ថែមដោយធ្វើការនៅក្នុងហាងលក់សំលៀកបំពាក់មួយកន្លែងដែលនៅជិតហ្នឹងមណ្ឌលកុមារកំព្រានេះដែរ

    
                  !! ផ្សារទំនើប !!

ក្រឡែកមកមើលបុរសរកសង្ហាម្នាក់កំពុងតែដើរដឹកដៃក្មេងស្រីចូលមកកាន់ហាងទំនើបមួយកន្លែងដើម្បីជ្រើសរើសសម្លៀកបំពាក់សម្រាប់នាងតូចចូលរួមក្នុងកម្មវិធីខួបកំណើតមិត្តភក្កិរបស់នាងនៅថ្ងៃស្អែកនេះនាងតូចដែលសម្លឹងរកមើលសំលៀកបំពាក់ណាដែលសាកសមនិងនាងតែមិនមានសោះ ភ្លាមនោះនាងតូចក៏បានឃើញហាងមួយមើលទៅសំលៀកបំពាក់នៅទីនោះស្អាតទាក់ភ្នែកនាងតូចខ្លាំងណាស់។

? ???????????? ??? ???????? ?Where stories live. Discover now