抖阴社区

?????:20 ??????????????????

Start from the beginning
                                    

« គឺ // មួយរយៈធំហើយថែមទាំងមានគម្រោងសុំរៀបការជាមួយគ្នាទៀតផង។ » ថេយ៉ុងមិនទាន់ហ្នឹងហើបមាត់និយាយផងក៏ត្រូវរាងក្រាស់និយាយកាត់មុន ហើយចម្លើយរបស់គេធ្វើឲ្យអ្នកដែលអង្គុយលើគ្រែនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។នេះពួកគេទាក់ទងគ្នាហើយមែនទេដល់ថ្នាក់មានគម្រោងសុំរៀបការទៀតផង។ រីឯថេយ៉ុងវិញឮបែបនេះហើយក៏មានអារម្មណ៍ភ្ញាក់ផ្អើលមិនចេញជីមីនប៉ុន្មានទេរៀបការស្អីនេះគេបាននិយាយថាយល់ព្រមជាមួយនឹងនាយតាំងពីពេលណាពាក្យជាសង្សារគេមិនទាន់នឹងយល់ព្រមផង។នេះមកគម្រោងរៀបការស្អីទៀត។ អាគាត់នេះសតិអារម្មណ៍ច្បាស់ណាស់

« កុំស្ដាប់សម្ដីគេអីគេចេះតែនិយាយទៅនោះទេ លោកក៏ដូចគ្នានិយាយស្អីចេញមកហ្នឹងមានគិតដែលទេ » ថេយ៉ុង

« គិតហើយទើបនិយាយហ្នឹងនោះ មុននិងក្រោយគង់តែបែបហ្នឹងដដែល » មិនព្រមចាញ់នាយនៅតែញ៉ោះគេដដែលព្រោះថាពេលក្មេងម្នាក់នេះខឹងគួរឱ្យស្រឡាញ់ខ្លាំងណាស់។ហេតុនេះហើយទើបពាក្យដកចិត្តពីក្មេងម្នាក់នេះមិនបាន។រឹតតែស្រឡាញ់នោះដើម។

« វ៉ាវ ឡូយណាស់មិត្តយើងមិនធម្មតាទេឥឡូវនេះ តែខ្ញុំសូមនិយាយបើលោកស្រឡាញ់គេពិតមែនកុំធ្វើឱ្យគេឈឺចាប់អីព្រោះតាំងពីតូចមក។គេមិនដែលស្គាល់ភាពថាកក់ក**ៅនោះទេ។ដូច្នេះហើយខ្ញុំចង់ឲ្យលោកអាចផ្ដល់វាទៅឲ្យគេបានទេគឺរហូតទៅមិនឲ្យគេឈឺចាប់និងទឹកភ្នែកហើយបើមិនដូច្នោះទេខ្ញុំនឹងសម្លាប់លោកជាមិនខាន។ដែលធ្វើឱ្យមិត្តរបស់ខ្ញុំឈឺចាប់។ » ជីមីន...ព្រោះតាំងពីដើមឡើយធ្វើយ៉ុងមិនដែលមានអ្នកណានៅក្បែរគេមកទេតាំងពីតូចដល់ធំ។រស់នៅតែក្នុងមណ្ឌលកុមារកំព្រាពេលរៀនចប់ពេលរៀនចប់ចូលថ្នាក់ធំក៏ត្រូវចេញមករៀនតែម្នាក់ឯងតែតោត្រូវរកលុយផង។រៀនផងដើម្បីចិញ្ចឹមក្រពះរបស់ខ្លួន។រហូតដល់ថ្ងៃមួយពួកគេទាំងពីរនាក់ក៏បានជួបគ្នាហើយចាប់តាំងពីពេលនោះ។ពួកគេក៏ក្លាយជាមិត្តភក្កិនិងគ្នាតែម្ដងទៅ។ដោយសារតែអត្តចរិកកាប់កិរិយារបស់ពួកគេដូចគ្នា។ទើបធ្វើឲ្យឆាប់ចុះសម្រុង។

« ខ្ញុំសូមសន្យានៅចំពោះមុខជីមីនថាខ្ញុំនឹងស្រឡាញ់មើលថែថេយ៉ុងហើយបានល្អមិនធ្វើឱ្យគេឈឺចាប់នោះទេ។ទោះលះបង់សូម្បីជីវិតរបស់ខ្ញុំ។បងខ្ញុំព្រមដែរ។ឲ្យតែឃើញគេមានសេចក្តីសុខ។ក្នុងជីវិតមួយនេះ។ » ជុងហ្គុក និយាយទាំងភាពជឿជាក់សំដីកូនប្រុសមិនអាចក្រឡាបាននោះទេគេនឹងធ្វើវាឲ្យដូចនឹងសម្ដីដែលគេបាននិយាយ ទោះពីមុនគេជាព្រាននារីក៏ពិតមែនប៉ុន្តែបើមនុស្សម្នាក់នោះជាមនុស្សដែលគេស្រឡាញ់ពិតប្រាកដហើយ។គេគ្មានថ្ងៃនឹងបោះបង់មនុស្សម្នាក់នោះចោលឡើយ។និងចាប់ដៃគ្នាដើរលើកផ្លូវគូរមួយនេះ។តែដើរលេងបញ្ចប់ ចំណែកអ្នកដែលស្ដាប់ភ្លើងពាក្យសំដីទាំងអស់នេះហើយធ្វើឱ្យគេមានអារម្មណ៍ថារំភើបញាប់ញ័រអួលដើមក៏រកយំបន្តិច។អីបន្តិចព្រោះតាំងពីដើមឡើយគ្មានមនុស្សម្នាក់ណាធ្វើទង្វើបែបនេះមកលើគេឡើយទើបតែនាយម្នាកនេះហើយដែលធ្វើចំពោះគេបែបនេះ

? ???????????? ??? ???????? ?Where stories live. Discover now