« ល្អ ចាំពាក្យសម្ដីរបស់លោកទុក្ខផង។ប្រយ័ត្នតែថ្ងៃណាមួយខ្ញុំដឹងលោកចប់ជាមិនខាន។ ថេយ៍យើងថាឯងល្មមបើកចិត្តទទួលយកគាត់ទៅមើលទៅគាត់ក៏ស្រឡាញ់ឯងខ្លាំងណាស់ដែរ។យើងអាចមើលដឹងថាឯងក៏មានចិត្តចំពោះគាត់ដូចគ្នាដូច្នេះហើយកុំលាក់វាទុកទៀតអីប្រយ័ត្នស្អែកក្រោយទៅថ្ងៃមុខ » ជីមីន
« យើង យើងមិនដឹងនោះទេ។ បានហើយឈប់និយាយរឿងទាំងនេះទៅឯងសម្រាកខ្លះទៅកុំខំប្រឹងនិយាយខ្លាំងពេកថ្ងៃស្អែកនេះត្រូវចេញពីមន្ទីរពេទ្យមែនទេអញ្ចឹងយើងសូមត្រឡប់ទៅវិញសិនហើយ។នៅមានការងារច្រើនទៀតដែលយើងមិនទាន់ធ្វើចំណែកលោកក៏ដូចគ្នា។លាសិនហើយណាជីមីន » ថេយ៉ុង
« លាហើយជីមីន ប្រាប់អាយ៉ុនផង » ជុងហ្គុក...
« បាទលាហើយ » ជីមីន
:មុខមន្ទីរពេទ្យ.....
« ហេតុអីក៏លោកទៅនិយាយបែបនេះចំពោះមិត្តខ្ញុំ » ថេយ៉ុង...
« និយាយបែបណា ខ្ញុំនិយាយធម្មតាតើមានអ្វីលើសលួស » ជុងហ្គុក និយាយញាក់ស្មាធ្វើដូចជាធម្មតាទាំងដែលមុននេះធ្វើឲ្យមនុស្សម្នាក់ខឹងស្ទើរតែដាច់សរសៃឈាមទៅហើយ។ មានទាំងរំភើបមានទាំងខឹងលាយឡំចូលគ្នា។
« ធម្មតាស្អីលោកគិតថាពាក្យទាំងនេះវាជាពាក្យដែលលេងសើចមែនទេការរៀបការមិនមែនជាពាក្យដែលយកមកនិយាយលេងនោះទេ។មុននឹងនិយាយអ្វីលោកគួរតែគិតឲ្យបានច្បាស់សិន។ណាមួយខ្ញុំនឹងលោកក៏មិនបានពាក់ព័ន្ធអ្វីនឹងគ្នាដែរសង្សារក៏មិនមែន លោកមិនគួរនិយាយបែបនេះទេថ្ងៃក្រោយបើខ្ញុំឮលោកនិយាយបែបនេះទៀតពួកយើងមិនបាច់រាប់អានគ្នាទេ។ » ថេយ៉ុង...ទទួលស្គាល់ថាពាក្យដែលគេនិយាយអម្បាញ់មិញទាំងប៉ុន្មានធ្វើឲ្យអារម្មណ៍របស់គេរំភើបញាប់ញ័រត្រេកអរពេលដែលឮពាក្យទាំងនេះ។ប៉ុន្តែបើគិតឱ្យច្បាស់ទៅវាម៉េចនឹងអាចបើពួកគេទាំងពីរនាក់មិនបានពាក់ព័ន្ធអ្វីនឹងគ្នាផង។សង្សារក៏មិនមែនមិត្តភក្ភិក៏មិនមែនត្រឹមជាអ្នកស្គាល់គ្នាធម្មតាតែប៉ុណ្ណោះនាយមិនគួរណាមកនិយាយពាក្យបែបនេះនោះទេ។
« តើពេលណាទើបឯងព្រមបើកចិត្តទទួលយកយើងខ្លះ យូរហើយដែលយើងតាមឯងមិនមែនតិចទេ។ហើយថ្ងៃនេះម៉ាក់របស់យើងក៏បានឲ្យយកមកបបួលឯងទៅផ្ទះរបស់យើងដូចគ្នា។យើងក៏គិតថាឯងនឹងទៅប៉ុន្តែពេលនេះប្រហែលជាអត់ទេមើលតែសម្តីឯងនិយាយអម្បាញ់មិញនេះតែដឹងហើយ » ជុងហ្គុក...បើគិតជាពេលវេលាវាមិនតិចនោះទេដែលគេតាមយកចិត្តយកថ្លើមថេយ៉ុងនោះប៉ុន្តែគេដូចជាមើលមិនឃើញពីទង្វើល្អរបស់ខ្លួនទាល់តែសោះ។ទោះខំប្រឹងយ៉ាងណាក៏នៅតែអាសារបង់ដដែល

?????:20 ??????????????????
Start from the beginning