抖阴社区

?????:20 ??????????????????

Start from the beginning
                                    

ព្រឹកនេះជាពេលវេលាដែលជីមីនត្រូវចេញពីមន្ទីរពេទ្យវិញដូចគ្នា។ហើយគេក៏អាចរឹងមាំបានច្រើនជាងមុនទឹកមុខស្រស់ថ្លាអាចនិយាយបានថាជាដាច់ក៏ថាបាន។ ចំណាយពេលអស់ជាយូរពួកគេក៏បានមកដល់ផ្ទះអាពាហ៍ពិពាហ៍របស់ខ្លួន។ដោយមានប៉ាម៉ាក់របស់ពួកគេនៅចាំទទួលផ្ទាល់ផងដែរ។

« ហៃយ៉ា មីនកូនម៉ាក់មកដល់ហើយមែនទេផុតទុកផុតភ័យណាស់កូន។ មើលចុះទឹកមុខស្រស់ថ្លាហើយ » អ្នកស្រីជីរ៉ា គ្រាន់តែឃើញកូនមកដល់ភ្លាមក៏ស្ទុះចូលទៅឱបបង្អែតក្បាលរបស់គេថ្នមៗទាំងក្តីស្រឡាញ់ យ៉ាងប៉ុនពេកមិនអាចរកអ្វីមកប្រៀបផ្ទឹមបាន។

« ស្វាគមន៍ត្រឡប់មកកាន់ផ្ទះយើងវិញណាកូន។ពីពេលនេះទៅគ្មានរឿងអាក្រក់ណាមកតាមលងបន្លាចកូនទៀតនោះទេ។ » អ្នកស្រីមីន..

« ត្រូវហើយកូន យ៉ុនមើលថែប្រពន្ធឯងឲ្យបានល្អកុំបណ្ដោយឱ្យគេនៅតែម្នាក់ឯងអី ជីវិតរបស់គេគឺផ្ញើទៅលើឯងហើយមានតែឯងអ្នកជាប្ដីម្នាក់គត់ដែលអាចតាមមើលថែគេបាន 24 ម៉ោងនោះ។ » លោកមីន...

« បាទលោកប៉ាកូនដឹងហើយកូននឹងមើលថែប្រពន្ធរបស់កូនឱ្យបានល្អមិនបណ្ដោយឲ្យមានរឿងអាក្រក់ទាំងនោះកើតឡើងចំពោះប្រពន្ធរបស់កូនម្ដងទៀតនោះទេ។ទោះប្ដូរដល់ជីវិតកូន។ក៏កូនព្រម » យ៉ុនហ្គី សម្ដីមួយម៉ាត់មួយម៉ាត់ពពេញទៅដោយភាពជឿជាក់គេនឹងមើលថែប្រពន្ធម្នាក់នេះឲ្យបានល្អ។មិនបណ្ដោយឲ្យគេជួបរឿងហេតុដ៏សែនអាក្រក់។ម្ដងនេះទៀតនោះទេទោះត្រូវលះបង់ជីវិតរបស់គេក៏ដោយបើថ្ងៃនោះប្រពន្ធរបស់គេមិនមករងគ្រាប់ជំនួសគេម៉្លេះអ្នកដែលត្រូវដេកពេទ្យនោះគឺជាខ្លួនទៅវិញទេ

« បើអញ្ចឹងអស់ហើយ តោះនាំគ្នាចូលទៅក្នុងផ្ទះទៅម៉ាក់បានរៀបចំអាហារច្រើនណាស់សម្រាប់ពួកកូនទាំងពីរនាក់សុទ្ធតែរបស់កូនចូលចិត្តទៀតផង។ » អ្នកស្រីជីរ៉ា..

« បាទ // បាទម៉ាក់ » ថាហើយពួកគាត់ក៏នាំគ្នាចូលទៅក្នុងផ្ទះដើម្បីរៀបចំញ៉ាំអាហារដែលពួកគាត់បានត្រៀមរួចជាស្រេចសម្រាប់ទទួលកូនត្រឡប់មកពីមន្ទីរពេទ្យវិញ។ នៅលើតុពោពេញទៅដោយអាហារមើលទៅទំនងខ្លាំងណាស់។គួរឱ្យចង់ញ៉ាំធ្វើឲ្យមនុស្សម្នាក់ញញឹមបិទមាត់មិនចិត្ត។ព្រោះតែម្ហូបទាំងនេះសុទ្ធតែរបស់ដែលគេចូលចិត្តទាំងអស់។

« បាទ // បាទម៉ាក់ » ថាហើយពួកគាត់ក៏នាំគ្នាចូលទៅក្នុងផ្ទះដើម្បីរៀបចំញ៉ាំអាហារដែលពួកគាត់បានត្រៀមរួចជាស្រេចសម្រាប់ទទួលកូនត្រឡប់មកពីមន្ទីរពេទ្យវិញ។ នៅលើតុពោពេញទៅដោយអាហារមើលទៅទំនងខ្លាំងណាស់។គួរឱ្យចង់ញ៉ាំធ្វើឲ្យមនុស្សម្នាក់ញញឹមបិទមាត់មិនចិត្ត។ព្រោះតែម្ហូ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


:ស្ងាត់ដល់ហើយ មួយរយៈនេះសរសេរបានខ្លីៗទេព្រោះតែរវល់ពេក











_____ រង់ចាំភាគបន្ត ________

*Yoonmin 💛🖤

*Taekook 💚💜

? ???????????? ??? ???????? ?Where stories live. Discover now