抖阴社区

??????: ??????????????????????????????????

2.5K 87 0
                                        

  ព្រឹកថ្ងៃថ្មីជុងគុកភ្ញាក់មកទាំងស្នាមញញឹមលេចឡើងលើផ្ទៃមុខសង្ហារទាំងព្រឹកព្រលឹម។វាជាថ្ងៃដំបូងដែលដោយបើកភ្នែកមកក៏ស្រស់ស្រាយខុសពីព្រឹករាល់ដង ព្រោះតែបើកភ្នែកមក ក៏បានឃើញមុខថេយ៉ុងមុនគេ។ជុងគុកងើបគេងផ្អៀងខ្លួនបន្តិចដើម្បីបានសម្លឹងសម្រស់របស់មនុស្សជាទីស្រលាញ់ពេលដែលគេកំពុងតែគេងលក់ជុងគុកយកដៃវៀសសក់ដែលធ្លាក់បាំងមុខរាងតូចចេញ មើលចុះសម្រស់របស់គេពេលគេងលក់មិនដឹងខ្លួនបែបនេះស្អាតដូចជាព្រះអាទិត្យរះបញ្ចាំងរស្មីនៅពេលព្រឹកអញ្ជឹង។មិនត្រឹមតែស្អាតធម្មតាទេគឺស្អាតរបៀបដូចជាថ្នាំសណ្តំស្នេហ៍ឲ្យងើបមុខមិនរួចកាន់តែសម្លឹងកាន់តែលង់ជ្រៅ។ជុងគុកងើបថើបថ្ងាស់ថេយ៉ុងមួយខ្សឺតទើបងើបទៅបន្ទាប់ទឹកសម្អាតខ្លួនរៀបចំខ្លួនទៅធ្វើការ។

ប្រហែល១៥នាទីនាយក៏ចេញមកវិញជាមួយនិងកន្សែងរុំចង្កេះនិងកូនកន្សែងជូតសក់មកជាមួយផងដែរ។នាយជូតបណ្តើរដើរមកមើលក្មេងគេងត្រម៉ក់លើគ្រែបណ្តើរមើលចុះពិតជាគេងសម្ពឹកមែនថ្ងៃចាំងគូទហើយនៅមិនទាន់ងើបទៀតអនាគតប្រពន្ធអ្នកណាគេលោកអើយ។

"ថេយ៍ភ្ញាក់បានហើយ"ជុងគុកអោនមកខ្សឹបតិចៗដើម្បីដាស់ថេយ៉ុងឲ្យគេភ្ញាក់ថេយ៉ុងពើតរមួលខ្លួនកម្រើកត្របកភ្នែកឡើងនៅពេលដែលមានខ្យល់ដង្ហើមក្តៅឧណ្ណៗមកប៉ះនឹងកញ្ចឹងកខ្លួនស្នាមញញឹមក៏ត្រូវលេចឡើងនៅពេលទទួលបានស្នាមថើបពីបបូរមាត់ស្ដើងអមដោយក្លិនខ្លួនដ៏សែនក្រអូបផាយមកប៉ះចុងច្រមុះរបស់គេទៀតនោះថេយ៉ុងក៏ទទួលបានអារម្មណ៍មួយថ្មីនៅពេលព្រឹកនេះទាំងស្រស់ស្រាយទាំងកក់ក្តៅមានក្តីសុខចម្លែក។

"ហឹម?លោកចន"ថេយ៉ុងក្រហឹមហៅឈ្មោះនាយមុននឹងងាកមុខចេញបង្វែរខ្លួនគេងទៅម្ខាងទៀតធ្វើមិនដឹង ព្រោះមិនទាន់អស់ងងុយ។

"ងើបមកក្មេងកម្ចិល អូនមិនទៅផ្ទះវិញទេហ្ហេស?"ជុងគុកវាឡើងទៅលើគ្រែលើកថេយ៉ុងយកមកដាក់លើភ្លៅឆ្លោកសួរអ្នកក្នុងរង្វង់ដៃ។

"តែអូនងងុយ"ថេយ៉ុងពេបមាត់ញីភ្នែកខ្លួនឯងតិចៗដូចជាកូនក្មេង ពេលនេះគេបើកភ្នែកមិនចង់រួចទេចង់តែគេង។

??? ????????????????Where stories live. Discover now