抖阴社区

???????:???? ??????????????????...

1.1K 133 8
                                        

៚ព្រឹកថ្ងៃថ្មី

   ព្រឹកនេះមិនដូចព្រឹករាល់ដងដែលភ្ញាក់មកដោយស្នាមញញឹម ភាពផ្អែមល្ហែម សម្លេងសាសងគ្នា ស្នាមថើបនាពេលព្រឹកព្រលឹមដ៏ស្រស់បំព្រងដូចរាល់ដងឡើយ ព្រោះពេលនេះម្ចាស់ស្នេហ៍បណ្តូលចិត្តគាត់គេងយូរណាស់ គេងមិនទាន់ក្រោកទេ គាត់រងចាំស្តាប់សម្លេងស្រួយស្រេះ ដែលនិយាយថា<អរុណសួស្តីប្តីសម្លាញ់>ដូចរាល់ព្រឹម អមដោយស្នាមញញឹមនិងស្នាមថើបដ៏សែនផ្អែមល្ហែម! អូហ៍...អត់ទេ...គាត់នឹកណាស់ នឹកខ្លាំង!

    ជុងគុកគាត់ភ្ញាក់មកក៏ញញឹមសម្លឹងមុខម្ចាស់រាងកាយដែលគេងមិនដឹងខ្លួនទាំងឆួលចុងច្រមុះទឹកភ្នែកដណ្តើមគ្នាស្រក់ទៀតហើយ គាត់យំមិនចេះឈប់ គាត់យំមិនចេះហត់ គាត់យំតាំងពីយប់រហូតដល់ព្រឹក គាត់គ្មានចិត្តថាចង់ឈប់យំទេឬ?

"អូនហា៎~ភ្លឺហើយភ្ញាក់មកណាកុំគេងយូរពេកមិនល្អទេ"ជុងគុកលើកដៃអង្អែលក្បាលដាស់ប្រពន្ធឲ្យភ្ញាក់ពីគេងព្រោះមេឃវាភ្លឺហើយ។

"បងនឹកសម្លេងអូនណាស់ប្រពន្ធបង អ្ហឹកៗ...កុំគេងយូរពេកបង មិនអាចទ្រាំបានទេ"ជុងគុកយំចេញមកខ្លាំងៗដោយមិនអាចទប់បានទៀតទេព្រោះគាត់ឈឺចាប់ណាស់ នេះមិនទាន់បានមួយថ្ងៃស្រួលបួលផងគាត់ឈឺស្ទើរតែឆ្កួតទៅហើយ ចុះទម្រាំមួយខែ ឬពីរខែ ឬបីខែ គាត់មិនស្លាប់ទៅហើយទេឬ?បើបែបនោះមែនតើគាត់អាចតស៊ូបានយូរប៉ុណ្ណា?បើគាត់នឹកប្រពន្ធយ៉ាងនេះ។ វេទនាចិត្ត វេទនាបេះដូងណាស់។

   ពេលព្រឹកធ្លាប់តែភ្ញាក់មកឃើញតែស្នាមញញឹមនឹងសម្លេងសើចរបស់ប្រពន្ធ តែពេលព្រឹកនេះខុសពីរាល់ដងព្រោះគាត់ភ្ញាក់មកជាមួយភាពឈឺចាប់អាម្មណ៍នឹកនាដែលមិនអាចបរិយាយបាន។ គ្រប់នាទីដែលគេសម្លឹងឃើញរាងតូចគេតែងតែឃាត់ទឹកភ្នែកខ្លួនឯងមិនជាប់គេបន្ទោសខ្លួនឯងដែលជាប្តីតែមិនអាចការពារប្រពន្ធឲ្យមានសុវត្ថិភាពបាន គេពិតជាអន់ណាស់មានអំណាចធ្វើអី បើប្រពន្ធម្នាក់ការពារមិនបានផង។

"ថេយ៍មិនអីទេគេនឹងឆាប់ជាកូនត្រូវតែរឹងមាំណា"លោកស្រីគីមចូលមកជិតជុងគុកដាក់ដៃលើស្មារនាយគោះតិច។គាត់ជាម្តាយក៏ឈឺចាប់មិនចាញ់គ្នាដែរ។

??? ????????????????Where stories live. Discover now