抖阴社区

???????: ???????????????????????????

1.2K 176 21
                                        

៚ភូមិគ្រឹះគីម

ភូមិគ្រឹះគីមពេលនេះមានភាពអ៊ូអរណាស់ដោយសារមានវត្តមានកូនប្រុសពៅប្រចាំគ្រួសារត្រឡប់មកវិញ។

ថេយ៉ុងពេលមកដល់ក៏រត់ទៅបន្ទប់ដែលបែកយូរថ្ងៃទាំងក្តីនឹករលឹកជាពន់ពេក

"បែកបន្ទប់យូរហើយនឹកណាស់"រាងកាយតូចរត់មកដល់បើកទ្វារចូលមកទម្លាក់ខ្លួនលើពូកទន់ៗរបស់គេតែម្តង។

"កុំរត់នឹងលោតបែបនេះណាកូនមិនល្អទេ ទើបតែជាផងមកលោតបែបនេះអាចឈឺបានណា"លោកស្រីគីមចូលមកតាមក្រោយក៏ប្រាប់កូនប្រុសដែលលោតលើពូកមិនចេះថ្នមខ្លួនសោះ។ គាត់ដាក់ខ្លួនអង្គុយលើពូកក្បែរកូន។

"មកពីអូននឹកបន្ទប់ពេកនឹងណាម៉ាក់"ថេយ៉ុងពេបមាត់លូនមកគេងកើយភ្លៅអ្នកម៉ាក់

"ម៉ាក់ដឹងកូនពៅនឹកបន្ទប់ តែកូនទើបតែជាដូច្នេះកូនត្រូវថ្នមខ្លួន កុំលោតបែបនេះណា មើលញើសហូរជោគថ្ងាស់ហើយស៊ឺតៗ!!"លោកស្រីដាក់ដៃអង្អែលមុខកូនថ្នមៗនិយាយណែនាំកូនប្រកបដោយសម្តីផ្អែមល្ហែម នឹងស្នាមថើបស្រទន់២ខ្សឺតលើថ្ងាស់សភ្លឺរលោងដែលមានតំណក់ញើសតូចៗកំពុងតែជ្រាបចេញពីសាច់កូន គាត់លើកដៃជូតញើសឲ្យកូនដោយស្នាមញញឹម។

"បាទម៉ាក់អូនដឹងហើយ"ថេយ៉ុងញញឹមលើកដៃអោបចង្កេះម៉ាក់ដាក់មុខអឹបនឹងពោះម៉ាក់ ឈ្មុសឈ្មុលថើបពោះម៉ាក់ដូចជាកូនក្មេង ធ្វើឲ្យម៉ាក់គ្រឺតខ្នាញ់យ៉ាងខ្លាំង។

"ចាស៎! មើលម៉ាក់សុំមើលកាតតិចមើលបងឲ្យប៉ុន្មាន?"លោកស្រីគីមអង្អែលក្បាលកូននឹងសុំមើលកាតនៅនឹងដៃ ក្តាប់ឡើងបែកញើសជោគកាត។កូនហក់លោតលេងយ៉ាងណាក៏មិនបោះកាតចោលដែរមើលចុះកូនក្តាប់ឡើងជាប់ដូចខ្លាចអ្នកណាដណ្តើមយក។

"នេះម៉ាក់"រាងតូចហុតកាតដែលក្តាប់នឹងដៃឲ្យអ្នកម៉ាក់មើល

"បងឲ្យច្រើនជាងលើកមុនទៅទៀត"លោកស្រីគីមញញឹមមើលចំនួនទឹកប្រាក់ក្នុងកាតខ្មៅ។

"គាត់ធ្លាប់ឲ្យអូនដែរឬ?"ឮអ្នកម៉ាក់និយាយបែបនេះរាងតូចងើបអង្គុយសួរទៅកាន់គាត់វិញទាំងធ្វើទុកមុខឆ្ងល់

??? ????????????????Where stories live. Discover now