抖阴社区

???????: ???????????

1.2K 163 9
                                        

"ទៅធ្វើអីលោកម្ចាស់នេះយប់ហើយ?"ហ្វីសួរនៅពេលឃើញលោកម្ចាស់ដូចជារសាប់រសល់នៅមិនសុខមិចក៏មិនដឹង។  គេមើលទៅមិនស្រួលទេ

"កុំសួរនាំច្រើន យើងឲ្យធ្វើអីក៏ធ្វើទៅ"មនុស្សកំពុងតែជិតដាច់ខ្យល់ផងមកសួរនាំច្រើនម្លេះ

"លោកម្ចាស់ត្រូវថ្នាំ!!!?"ហ្វីគេមើលដឹងថាសភាពលោកម្ចាស់ត្រូវថ្នាំ ប៉ុន្តែហេតុអីលោកម្ចាស់មិនទៅរកម្ចាស់តូច ហេតុអីលោកម្ចាស់ចង់ឲ្យគេជូនទៅក្រៅទៅវិញ? ដាច់ខាតគេមិនជូនទៅទេ...

"ពិតមែនហើយឆាប់ទៅយកឡានមក"ជុងគុកស្រែកបញ្ជារហ្វីឡើងមុខក្រហមងាំង សង្គ្រឺតធ្មេញក្រតៗ

"លោកម្ចាស់គិតចង់រកខាងក្រៅ? ចុះបើម្ចាស់តូចដឹងគាត់នឹងខូចចិត្តប៉ុណ្ណា? លោកម្ចាស់មានគិតមកដល់ចំណុចនេះទេ?"ទោះបីលោកម្ចាស់ស្រែកគំហកខ្លាំងយ៉ាងណាក៏ហ្វីនៅតែឈរធ្មឹងដដែល ហ្វីមិនធ្វើតាមសម្តីលោកម្ចាស់ទេ តែគេក្លាហានសួរបកទៅកាន់លោកម្ចាស់វិញទាំងខកចិត្ត។

ហេតុអីលោកម្ចាស់ចង់រកក្រៅ?លោកម្ចាស់គិតចង់ក្បត់ម្ចាស់តូចឬ?គ្រាន់តែគិតក៏គេឈឺជំនួសម្ចាស់តូចដែរ។ លោកម្ចាស់មិនដែលប៉ះពាល់ស្រីទេ ហេតុអីពេលនេះមានម្ចាស់តូចគេហើយ បែរជាចង់មានស្រីក្រៅ លោកម្ចាស់មិនគិតថាវាហួសហេតុពេកទេហេ្ហស?ឬមកពីជាតិថ្នាំទើបបណ្តាលចិត្តលោកម្ចាស់ឲ្យចង់ប្រព្រឹត្តិទង្វើរខុស?ហ្វីសម្លឹងមុខលោកម្ចាស់មិនដាក់ហាក់ទាមទារចម្លើយ។

     ហ្វីមិនដែលបែបនេះពីមុនមកទេ គេតែងតែស្របតាមនឹងស្តាប់បង្គាប់លោកម្ចាស់ណាស់ តែពេលនេះគេសុំមិនធ្វើតាមលោកម្ចាស់បង្គាប់ទៀតទេ។ហ្វីគោរពលោកម្ចាស់ស្មើរជីវិត ស្រលាញ់ម្ចាស់តូចដូចកែវភ្នែករបស់គេអីចឹង បើមានរឿងដែលប៉ះពាល់លោកម្ចាស់ទាំងពីរគេដាច់ខាតមិនអោបដៃឈឺរមើលទេ។

"សឺត!អ្ហឹសៗ...បើយើងបង្ខំអូន អូនក៏ខូចចិត្តដូចគ្នា"ជុងគុកងើយកឡើងលើខាំមាត់ទប់អារម្មណ៍ត្រេកត្រអាលទាំងថ្ងូរតាមជើងធ្មេញ។គាត់ក៏មិនចង់រកអ្នកណាមកជំនួសរាងតូចដូចគ្នា តែដោយហេតុថាមិនចង់បង្ខំចិត្តប្រពន្ធពេលនេះ ទើបចង់រកក្រៅមកកំដរតណ្ហាពេលនេះមួយគ្រាសិន ឬក៏គាត់អាចនិងទៅលោតទឹកសមុទ្រឲ្យស្លាប់ក៏មិនបង្ខំចិត្តប្រពន្ធឬទៅលេងស្រីដែរ គាត់គោរពឲ្យតម្លៃលើស្នេហាគាត់ណាស់ ជាពិសេសស្នេហានិងភាពស្មោះត្រង់ដែលគាត់ឲ្យទៅកាន់ប្រពន្ធគឺធំធេងណាស់ ដូចគាត់ធ្លាប់និយាយអីចឹងគាត់មិនប៉ះពាល់ស្រីក្រៅឡើយព្រោះប្រពន្ធគាត់មិនចូលចិត្ត ពេលនេះក៏ដូចគ្នាគាត់គ្មានបំណងទៅរកអ្នកណាទេ គាត់ចង់ចេញទៅក្រៅទៅរំសាយអារម្មណ៍តណ្ហាដោយខ្លួនឯងឬទៅលោតទឹកសមុទ្រអោយថប់ដង្ហើមឲ្យស្លាប់តែម្តង ក៏មិនបង្ខំចិត្តអូន ឬយកស្រីក្រៅមកជំនួសអូនឡើយ។ គាត់ជារបស់អូន ទោះស្លាប់ក្លាយជាខ្មោច ក៏ជាខ្មោចរបស់អូន តែម្នាក់។

??? ????????????????Where stories live. Discover now