抖阴社区

???????:?????????????????????

2.3K 89 0
                                        

ព្រឹកថ្ងៃថ្ងៃថ្មី____
      ជុងគុកភ្ញាក់ពីដំណេកមុនថេយ៉ុងហ្វីក៏យកសម្លៀកបំពាក់មកឲ្យរាងក្រាស់។នាយរៀបចំស្លៀកពាក់រៀបរយហើយក៏ចុះមកក្រោយតែក៏មិនភ្លេចរៀបសម្លៀកបំពាក់សិស្សមួយសម្រាប់និងទឹកក្តៅថ្នាំដុះធ្មេញទុកថេយ៉ុងមុននិងចុះមកដែរ។ឃើញទេថានាយយកចិត្តទុកដាក់និងថេយ៉ុងប៉ុណ្ណា។

"ខ្ញុំនិងចាត់ចែងដោយខ្លួនឯង"ជុងគុកនាយមិនឲ្យអ្នកទាំងពីរលំបាកទេកិច្ចការទាំងអស់ទុកឲ្យនាយជាអ្នករ៉ាប់រង

"ចុះលោកចនមានប្រាប់កូនថេយ៍ឬនៅថាលោកចននឹងរៀបចំពិធីរៀបការនៅខែក្រោយ"លោកស្រីគីម

"អូនមិនទាន់ដឹងទេតែខ្ញុំនឹងប្រាប់អូននៅថ្ងៃនេះ"ជុងគុកគេមិនទាន់បានប្រាប់ថេយ៉ុងពីរឿងរៀបការនៅឡើយទេ តែគេនឹងតាំងប្រាប់នៅថ្ងៃនេះ

"ចុះបើគេមិនព្រម?"លោកស្រីគីមសួរឡើងចុះ បើសិនកូនគាត់មិនព្រមតើនាយនឹងធ្វើបែបណា?

"ខ្ញុំក៏មិនបង្ខំចិត្តអូនដែរខ្ញុំតាមចិត្តអូនគ្រប់យ៉ាងទាំងអស់ឱ្យតែអូនសប្បាយចិត្ត"គេមិនបង្ខំថេយ៉ុងទេគេព្រមទទួលយករាល់ការសម្រេចចិត្តរបស់ថេយ៉ុងទាំងអស់

"ខ្ញុំសូមអរគុណដែលលោកចនស្រលាញ់កូនប្រុសខ្ញុំ"លោកស្រីគីម

"វាជារឿងបេះដូងនិងព្រហ្មលិខិតដែលកំណត់មកឲ្យខ្ញុំស្រលាញ់អូនណា៎អ្នកម៉ាក់"ជុងគុកសម្រេចចិត្តហៅលោកស្រីគីមថាម៉ាក់ហើយព្រោះមុននិងក្រោយគង់តែហៅគាត់ដដែលហៅពីឥឡូវទៅឲ្យហើយក៏ស្រួល

"ចាស៎លោកចន"លោកស្រីគីមងាកសម្លឹងមុខលោកគីមបែបពេញចិត្តនឹងសព្វនាមដែលនាយហៅគាត់តែគាត់ក៏មិនហ៊ានហៅនាយកូនវិញទេព្រោះខ្លាចថានាយមិនពេញចិត្ត

"ម៉ាក់ប៉ាអាចហៅខ្ញុំថាកូនបាន ព្រោះបន្តិចទៀតខ្ញុំក៏ក្លាយជាស្វាមីអូន ហើយពួកយើងជាគ្រួសារតែមួយហើយ"ជុងគុក នាយមិនទៅប្រកាន់ខ្លួនជាមួយប៉ាម៉ាក់ក្មេកទៀតទេ

"កូនប្រុសបន្តិចទៀតប៉ាសុំផ្ញើរថេយ៍ឲ្យកូនជួយមើលថែហើយណា"លោកគីមចូលទៅអោបទះខ្នងនាយថ្នមៗហាក់ពេញចិត្តនឹងកូនប្រសារម្នាក់នេះណាស់ទោះបីជានាយរឹងដូចថ្មមិនសូវគោរពគាត់ក៏ដោយតែនាយច្បាស់លាស់ក្នុងការធ្វើអ្វីមួយណាស់។គាត់មិនសុំអ្វីច្រើនពីនាយទេគាត់សុំតែឲ្យនាយមើលថែកូនប្រុសគាត់ឲ្យបានល្អតែប៉ុននឹងគាត់គ្រប់គ្រាន់ហើយ។

??? ????????????????Where stories live. Discover now